វិធានការណ៍ដ៏តឹងតែងនេះ គឺដើម្បីកាត់បន្ថយឱកាសដែលមេរោគកូរ៉ូណាអាចរីករាលដាលនៅក្នុងការប្រកួតកីឡាអូឡាំពិកនៅរដូវក្តៅនេះ។
មន្រ្តីបង់ក្លាដែសកំពុងស៊ើបអង្កេតមូលហេតុនៃការឆាបឆេះនេះ ហើយមន្ត្រីជួយសង្គ្រោះ និងក្រុមគ្រួសារជនរងគ្រោះបានដើររើកម្ទេចកំទីដើម្បីរកជនរងគ្រោះបន្ថែមទៀត។
ប៉ូលិសក្នុងទីក្រុង Boulder រដ្ឋ Colorado សហរដ្ឋអាមេរិក បានឲ្យដឹងថា មនុស្ស ១០ នាក់បានស្លាប់កាលពីថ្ងៃចន្ទម្សិលមិញនៅក្នុងហេតុការណ៍បាញ់ប្រហារនៅឯផ្សារទំនើបមួយកន្លែង។
អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា លោក សេង សុមុនី ប្រាប់VOAនៅថ្ងៃច័ន្ទនេះថាលិខិតស្នើសុំរបស់ក្រសួង មិនមែនជាការដាក់សម្ពាធលើតុលាការនោះទេ ប៉ុន្តែជានីតិវិធីដែលក្រសួងយល់ថាការលើកឡើងរបស់លោក ផែង វណ្ណៈ បំពានច្បាប់ដែលមានជាធរមាន។
លោក Steve Herman ប្រធានការិយាល័យព័ត៌មានវីអូអេប្រចាំសេតវិមាន កាលពីមួយទសវត្សរ៍មុន នៅខែមីនា ឆ្នាំ២០១១ បានប្រញាប់ប្រញាល់ចេញដំណើរពីទីក្រុងស៊េអូល ប្រទេសកូរ៉េខាងត្បូង ដើម្បីឱ្យទាន់ជើងយន្តហោះចុងក្រោយទៅកាន់ខេត្ត Fukushima ប្រទេសជប៉ុន ដើម្បីទៅយកព័ត៌មានអំពីគ្រោះមហន្តរាយ
ក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាបណ្ណសារព័ត៌មានរបស់លោក ផែង វណ្ណៈ ដែលតែងប្រើប្រាស់ប្រព័ន្ធសង្គមហ្វេសប៊ុកនិយាយអំពីបញ្ហាសង្គម ក្រោយលោកបានវាយប្រហារខ្លាំងៗ ទៅលើព្រះចៅអធិការវត្តមួយអង្គក្នុងខេត្តសៀមរាប ដែលដាក់ពិន័យវាយលោកនេន៣អង្គនឹងរំពាត់។
បើតាមការស្ទង់មតិថ្មីមួយចេញផ្សាយដោយគណៈកម្មាធិការអន្តរជាតិកាកបាទក្រ ហមហៅកាត់ថា ICRC ថាសង្គ្រាម១០ឆ្នាំក្នុងប្រទេសស៊ីរីមានផលប៉ះពាល់ខ្ទិចខ្ទាំដល់ប្រជារាស្ត្រស៊ីរី ជាពិសេសដល់ជនជាតិស៊ីរីវ័យក្មេងរស់នៅក្នុងប្រទេសនិងក្រៅប្រទេស។
កម្មវិធីស្បៀងអាហារពិភពលោកកំពុងដឹកនាំកម្មវិធីមួយដើម្បីស្តារឡើងវិញនូវកម្មវិធីផ្គត់ផ្គង់ស្បៀងអាហារក្នុងសាលារៀនសម្រាប់កុមារងាយរងគ្រោះដែលត្រូវបានកាត់ផ្តាច់ពីបណ្តាញផ្គត់ផ្គង់អាហារូបត្ថម្ភដោយសារជំងឺរាតត្បាតកូវីដ១៩។
រុមអាជ្ញាធរនៅក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិកបានចាប់ខ្លួនបុរសម្នាក់កាលពីយប់ថ្ងៃអង្គារបន្ទាប់ពីមានការបាញ់ប្រហារជាបន្តបន្ទាប់ដែលបានធ្វើឲ្យមនុស្ស៨ស្លាប់ ដោយក្នុងនោះ ៦នាក់ជាស្ត្រីដើមកំណើតអាស៊ី។
ការកើនឡើងនូវឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងការស្អប់ជនជាតិអាមេរិកាំងដើមកំណើតអាស៊ីនេះ មួយផ្នែកធំកើតចេញពីវោហាសាស្ត្ររបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump។
ពួកអ្នកវិភាគនិយាយថា បទសម្ភាសន៍របស់ព្រះអង្គម្ចាស់ Harry និងអ្នកម្នាង Meghan ហាក់ដូចជា«សង្គ្រាមវប្បធម៌»មួយអំពីអត្តសញ្ញាណ មុខមាត់និងប្រពៃណីអង់គ្លេសដូចការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប។
កុមារចំណាកស្រុកដែលពុំមានអាណាព្យាបាលនៅជាមួយជិត ៤.៣០០ នាក់ កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់មន្ត្រីយាមល្បាតព្រំដែន គិតត្រឹមថ្ងៃអាទិត្យកន្លងទៅនេះ។
ព័ត៌មានផ្សេងទៀត