គណៈកម្មការស្វែងរកការពិត និងយុត្តិធម៌របស់ប្រទេសអូស្ត្រាលី នឹងពិនិត្យមើលផលប៉ះពាល់នៃការធ្វើអាណានិគមលើជនជាតិដើមនៅក្នុងរដ្ឋ Victoria។
នៅក្នុងព្រះរាជសារជូនលោកស្រី ប៉ុក ណណ្តា ភរិយាសពលោក ប៉ុក ថន កាលពីថ្ងៃ ១២ ខែមីនាឆ្នាំ ២០២១ ដែលវីអូអេទទួលបានព្រះមហាក្សត្របង្ហាញនឹងព្រះទ័យក្រៀមក្រំ ដែលបានទទួលដំណឹងពីមរណភាពលោក ប៉ុក ថន ជាអតីតរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ដោយរោគាពាធ។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលនៅរស់ចំនួនបួននាក់ បានបង្ហាញខ្លួននៅក្នុងយុទ្ធនាការផ្សាយអប់រំថ្មីមួយ ដើម្បីលើកទឹកចិត្តឱ្យប្រជាជនចាក់វ៉ាក់សាំងកូវីដ១៩។
រដ្ឋាភិបាលជប៉ុន បានចំណាយប្រាក់ជិត ៣០០ ពាន់លានដុល្លារ លើគម្រោងស្តារឡើងវិញនៅFukushima និងតំបន់ផ្សេងៗទៀតនៅជុំវិញនោះ ក៏ប៉ុន្តែតំបន់ជាច្រើននៅជុំវិញរោងចក្រដែលខូចនោះ នៅតែបិទ ដោយសារនៅមានកម្រិតសារធាតុវិទ្យុសកម្មខ្ពស់។
លោកនាយករដ្ឋមន្ត្រីបានថ្លែងកាលពីថ្ងៃពុធថា លោកបានទទួលសំណើពីសហគមន៍ឥស្លាមនៅកម្ពុជាអំពីការបញ្ចុះសពតាមប្រពៃណី និងទំនៀមទម្លាប់របស់ពួកគេ ប៉ុន្តែលោកថា សាសនិកឥស្លាមត្រូវគិតគូររកកន្លែងបញ្ចុះសពឲ្យបានសមស្រប ជាជាងបញ្ចុះ «ពាសវាលពាសកាល»។
ក្នុងគ្រាដែលជំងឺកូវីដ១៩ រាតត្បាតយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក អ្នកធ្វើការងារក្នុងវិស័យសុខាភិបាលជាស្ត្រី បានចូលរួមទប់ស្កាត់វីរុសដ៏ប្រល័យនេះ ដូចសហការីបុរសដែរ ក្នុងខណៈពេលដែលត្រូវបំពេញតួនាទីជាស្ត្រីមេផ្ទះផងដែរ។
ព្រះបរមរាជវាំង Buckingham បានចេញសេចក្តីថ្លែងការណ៍តាងនាមឲ្យព្រះមហាក្សត្រិយានី Elizabeth ថា៖ «ខណៈដែលការចងចាំអំពីហេតុការណ៍អាចខុសគ្នាខ្លះ បញ្ហាទាំងនោះនឹងត្រូវពិនិត្យពិចារណាដោយហ្មត់ចត់ ហើយនឹងត្រូវដោះស្រាយដោយក្រុមគ្រួសាររាជវង្សជាលក្ខណៈឯកជន»។
សម្តេចប៉ាប Francis នៅថ្ងៃចន្ទនេះ បានបញ្ចប់ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីស្វះស្វែងនាំក្តីសង្ឃឹមដល់សមគមន៍ជនជាតិភាគតិចកាន់គ្រិស្តសាសនានៅក្នុងប្រទេសនោះ ដោយមានសារនៃការរួមរស់ជាមួយគ្នា ការអនុគ្រោះគ្នា និងសន្តិភាព។
តាមទិន្នន័យពីអង្គការពលកម្មអន្តរជាតិ (ILO) របស់អង្គការសហប្រជាជាតិបង្ហាញថា ស្ត្រីទូទាំងសាកលលោក បានបាត់បង់ការងារដោយសារការរាតត្បាតដោយជំងឺកូវីដ១៩ ច្រើនជាងបុរស។
សម្តេចប៉ាបបានពង្រឹងការអំពាវនាវរបស់ព្រះអង្គឱ្យមានការអត់ឱនគ្នារវាងក្រុមជនកាន់សាសនាផ្សេងៗគ្នា និងឱ្យមានភាតរភាព។
កន្លែងសម្លាប់សត្វសុនខយកសាច់លក់ ដើម្បីធ្វើម្ហូបមួយកន្លែងក្នុងស្រុកស្គន់ ខេត្តកំពង់ចាម ដែលបានសម្លាប់សត្វសុនខជាង ១ លានក្បាលបានបិទទ្វារ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីអាជ្ញាធរកម្ពុជាបានចាត់វិធានការនិងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ការជួញដូរសាច់
នាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន បានចេញសារបន្ទាន់មួយកាលពីយប់ថ្ងៃពុធ ដោយបញ្ជាឲ្យអាជ្ញាធរបិទជាបណ្តោះអាសន្នការធ្វើដំណើររបស់ពលរដ្ឋចេញពីក្រុងព្រះសីហនុ ទីដែលមានកម្រិតឆ្លងខ្ពស់មួយគួរឲ្យព្រួយបារម្ភនៃជំងឺកូវីដ១៩។
ព័ត៌មានផ្សេងទៀត