មន្រ្តីកម្ពុជាឱ្យដឹងថាអាជ្ញាធរបានបណ្តេញជនជាតិចិនម្នាក់ចេញពីកម្ពុជា ដែលពាក់ព័ន្ធនឹងរឿងលាងលុយកខ្វក់។ ជនជាតិចិនដែលត្រូវបានរាយការណ៍ថាមានសញ្ជាតិខ្មែរនោះត្រូវបានកាត់ទោសដោយតុលាការសិង្ហបុរី ហើយត្រូវបានបញ្ជូនមកកម្ពុជាកាលពីខែមិថុនា។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត ប្រាប់វីអូអេថា មកត្រឹមម៉ោង ២ រសៀលថ្ងៃចន្ទនេះ ក្រុមការងារជួយសង្រ្គោះមិនទាន់មានតម្រុយបន្ថែមពីឧទ្ធម្ភាគចក្រដែលបានបាត់ការទាក់ទងនេះនៅឡើយទេ។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស សុខា បានផ្ដល់គោលការណ៍ឱ្យរដ្ឋបាលខេត្តទាំងអស់ ពិនិត្យសើរើឡើងវិញរាល់ឯកសារព្រមព្រៀងជាមួយក្រុមហ៊ុនផលិត លក់ចែកចាយ និងទទួលផ្សព្វផ្សាយគ្រឿងស្រវឹងទាំងអស់ ដើម្បីឈានទៅបញ្ចប់រាល់ការព្រមព្រៀងផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមដងផ្លូវ និងទីសាធារណៈ។
ការស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ គឺដើម្បីធ្វើយ៉ាងណាឱ្យជនដៃដល់ ដែលជាអតីតឧកញ៉ាទទួលទោសជាប់ពន្ធនាគារច្រើនឆ្នាំ ខណៈសាធារណជនបានរិះគន់ករណីនេះ និងចង់ឱ្យមានការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
អ្នកតាមដានសង្គមនៅតែជំរុញឱ្យអាជ្ញាធរកម្ពុជាគួរតែស៊ើបអង្កេតឱ្យបានហ្មត់ចត់លើអ្នកចែកចាយ និងអ្នកនៅពីក្រោយនៃចរាចរគ្រឿងញៀន និងដាក់ទោសទណ្ឌតឹងរ៉ឹងឱ្យពួកគេរាងចាល ដើម្បីកាត់បន្ថយគ្រឿងញៀននៅកម្ពុជា។
កាលពីពេលថ្មីៗនេះ មន្ត្រីគយតំបន់៦ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវបានគេរាយការណ៍ថាបានចុះ ឆែកឆេរ និងចាប់យកទូរសព្ទជាង ១.០០០គឿង ពីហាងទូរសព្ទមួយចំនួនក្នុងខេត្តត្បូងឃ្មុំ ដែលជាសកម្មភាពកម្រកើតមាននៅក្នុងប្រទេសកម្ពុជា។
លោក ផន រឹម ថ្លែងថា នៅពេលរថភ្លើងនេះដំណើរការ ផ្លូវរថភ្លើងពីភ្នំពេញទៅខេត្តព្រះសីហនុតម្រូវឱ្យរត់ល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំណែកផ្លូវរថភ្លើងពីភ្នំពេញទៅក្រុងប៉ោយប៉ែតតម្រូវឱ្យរត់ល្បឿនចន្លោះពី ៣០ ទៅ ៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង។
ក្នុងរយៈពេល ៥ថ្ងៃ ដោយចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ឧសភា ឆ្នាំ ២០២៤ អាជ្ញាធរនៅគ្រប់រាជធានីខេត្តក្រុងបានចុះបង្ក្រាបក្រុមក្មេងទំនើងបានសរុបចំនួន ១៥៩ នាក់នៅក្នុង ៤៩ ករណី។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងភរិយាគឺលោកស្រី Jill Biden បានផ្ញើសារសាទរពិធីបុណ្យវិសាខបូជា ដែលជាពិធីបុណ្យសាសនារបស់ពុទ្ធសាសនិកនៅសហរដ្ឋអាមេរិកនិងនៅជុំវិញពិភពលោក។
បុរសអង់គ្លេសម្នាក់អាយុ ៧៣ ឆ្នាំ បានស្លាប់ដោយសង្ស័យថាគាំងបេះដូង នៅក្នុងឧប្បត្តិហេតុនោះ ហើយមានមនុស្សតិចណាស់ ៧១ នាក់ទៀតបានរងរបួស។
ជនជាប់ចោទទាំងពីរនាក់ រួមមានឈ្មោះហ័ង ហាវយាន (Huang Hao Yuan) ភេទប្រុស អាយុ ៣៦ ឆ្នាំ និង ហ៊ី យ៉ុងសិន (He Young Sheng) ភេទប្រុស អាយុ ៤២ ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីខែមេសា ឆ្នាំ ២០២៣
លោកក៏បានចាត់តាំងលោក គី តិច ប្រធានក្រុមមេធាវីរដ្ឋាភិបាលឱ្យរៀបចំការពារក្តីជូនប្រជាពលរដ្ឋរងគ្រោះ។
ព័ត៌មានផ្សេងទៀត
No media source currently available