ពលរដ្ឋខ្មែរ-អាមេរិកាំងខ្លះនៅតាមបណ្តារដ្ឋមួយចំនួនបានបង្ហាញការរីករាយ និង ខកចិត្តលាយឡំគ្នានៅក្រោយពេលដែលព្រឹទ្ធសភាខកខានមិនបានដាក់ទោសអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ពីបទញុះញង់ឲ្យមានអំពើហិង្សា នៅវិមានរដ្ឋសភា។
ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានចាប់ផ្តើមសវនាការកាត់ទោសលោក Donald Trump អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ពីបទចោទប្រកាន់ថាបានញុះញង់បង្កការបះបោរ បន្ទាប់ពីក្រុមអ្នកគាំទ្ររបស់លោកបានវាយប្រហារវិមានសភាសហរដ្ឋអាមេរិកកាលពីថ្ងៃទី៦ខែមករា ដែលបានបណ្តាលឲ្យមន្ត្រីប៉ូលិសនិងបាតុករ៥ន
សមាគមចៅក្រមសហព័ន្ធជាតិសហរដ្ឋអាមេរិកនឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃពុធស្អែក បន្ទាប់ពីមន្ត្រីក្រសួងយុត្តិធម៌ធ្វើអន្តរាគមន៍នៅក្នុងសំណុំរឿងដែលពាក់ព័ន្ធនឹងលោក Roger Stone ដែលជាមិត្តភ័ក្ដិ និងជាមនុស្សជំនិតរបស់លោកប្រធានាធិបតី Donald Trump។
លោក Chuck Schumer បានស្នើឲ្យក្រសួងការពារជាតិអាមេរិក ស៊ើបអង្កេតអ្វីដែលលោកហៅថាជាការសងសឹក «មិនអៀនខ្មាស» និង «ខុសច្បាប់» ដោយលោកប្រធានាធិបតី Donald Trump ប្រឆាំងនឹងសាក្សីដែលបានផ្តល់សក្ខីកម្មប្រឆាំងនឹងលោកក្នុងអំឡុងសវនាការចោទប្រកាន់ដកតំណែងលោកកាលពីឆ្នាំមុន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធរួចបានខ្លួនពីបទចោទប្រកាន់ចំនួនពីរដើម្បីទម្លាក់លោកពីតំណែង។
លោក Trump បានប្រកាសដូច្នេះនៅក្នុងសារលើ Twitter របស់លោកកាលពីថ្ងៃពុធម្សិលមិញ គឺក្នុងពេលប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីលោកត្រូវបានព្រឹទ្ធសភាសម្រេចថាគ្មានទោស។
សមាជិកព្រឹទ្ធសភាអាមេរិកនឹងធ្វើការបោះឆ្នោតនៅរសៀលថ្ងៃពុធនេះ ដែលជាទីបញ្ចប់នៃតួនាទីរបស់ខ្លួនជាគណៈវិនិច្ឆ័យអស់ពេល២សប្តាហ៍ ក្រោយពីរដ្ឋសភាបានធ្វើការចោទប្រកាន់លោក Trump ចំនួន២ករណី។
លោក Trump ប្រកាសដូច្នេះថា៖ «យើងកំពុងធ្វើដំណើរទៅមុខក្នុងល្បឿនមួយដែលនឹកស្មានមិនដល់គឺក្នុងរយៈពេលខ្លីប៉ុណ្ណោះ ហើយយើងនឹងមិនត្រឡប់ក្រោយវិញជាដាច់ខាត!»។
ការជំនុំជម្រះដោយព្រឹទ្ធសភាដើម្បីសម្រេចអំពីការដកលោក Donald Trump ចេញពីតំណែងប្រធានាធិបតី បានឈានជិតដល់ទីបញ្ចប់ហើយនៅសប្តាហ៍នេះ ក្រោយពីមានការស៊ើបអង្កេតអស់ពេលជាច្រើនខែ ដោយក្រុមសមាជិកគណបក្សប្រជាធិបតេយ្យដែលជាក្រុមសំឡេងភាគច្រើននៅរដ្ឋសភាសហរដ្ឋអាមេរិក។
ក្រុមសមាជិកគណបក្សប្រជាធិបតេយ្យនៃរដ្ឋសភាដែលដើរតួជារដ្ឋអាជ្ញាចោទប្រកាន់លោក Trump និងក្រុមមេធាវីការពារលោក Trump បានបង្ហាញអំណះអំណាងបញ្ចប់របស់ខ្លួនកាលពីថ្ងៃចន្ទម្សិលមិញ បន្ទាប់ពីការជំនុំជម្រះទោសលោក Trump នេះដំណើរការបាន ២ សប្ដាហ៍។
សមាជិកព្រឹទ្ធសភាអាមេរិក និងពលរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះបានស្តាប់ភាគីទាំងសងខាងនៃការចោទប្រកាន់នៅព្រឹទ្ធសភាប្រឆាំងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំខណៈប្រធានអង្គសវនាការព្រឹទ្ធសភានិងមេធាវីការពារលោកប្រធានាធិបតីផ្តល់អំណះអំណាងចុងបញ្ចប់។
នៅថ្ងៃចន្ទនេះ សមាជិករដ្ឋសភាសហរដ្ឋអាមេរិកដែលដើរតួជារដ្ឋអាជ្ញាចោទប្រកាន់ដើម្បីទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង និងក្រុមមេធាវីការពារលោក Trump មានពេល ២ ម៉ោងក្នុងមួយក្រុមដើម្បីបង្ហាញអំណះអំណាងបិទបញ្ចប់របស់ខ្លួន។
ព័ត៌មានផ្សេងទៀត
No media source currently available