ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ជំនុំ​ជម្រះ​ទោស​លោក Trump ​បញ្ចប់​នៅ​ថ្ងៃ​ពុធ​នេះ​ដោយ​មាន​ការរំពឹង​ថា ​លោក​នឹង​ត្រូវ​រកឃើញ​ថា​គ្មាន​ទោស​ត្រូវ​ដក​ចេញ​ពី​តំណែង​ទេ


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំថ្លែងក្នុងសុន្ទរកថាប្រចាំឆ្នាំនៅវិមាន Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំថ្លែងក្នុងសុន្ទរកថាប្រចាំឆ្នាំនៅវិមាន Capitol Hill ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០។

ការ​ជំនុំ​ជម្រះ​ទោស​លោកប្រធានាធិបតីសរអា Donald Trump មក​ដល់ទី​បញ្ចប់​នៅ​ថ្ងៃ​ពុធ​នេះ​ ដោយ​មាន​ការរំពឹង​ថា​ លោក​នឹង​ត្រូវ​រកឃើញ​ថា ​គ្មាន​ទោសដូច​បទ​ចោទ​របស់​រដ្ឋ​សភា​ ដែល​ថា​លោក​បាន​រំលោភ​អំណាច និង​រារាំង​ការ​ស៊ើប​អង្កេត​របស់​សភា​នោះ​ទេ។​

សមាជិក​ព្រឹទ្ធ​សភា​អាមេរិកនឹង​ធ្វើ​ការ​បោះ​ឆ្នោត​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ ដែល​ជា​ទី​បញ្ចប់​នៃ​តួ​នាទី​របស់​ខ្លួន​ជា​គណៈវិនិច្ឆ័យ​អស់​ពេល​២​សប្តាហ៍ ក្រោយ​ពី​រដ្ឋ​សភា​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​លោក​ Trump ចំនួន​២​ករណី។

ដើម្បី​ដក​លោក​ Trump ចេញ​ពី​តំណែង​ប្រធានាធិបតី សមាជិក​ព្រឹទ្ធ​សភា​ចំនួន ២​ភាគ៣ ក្នុង​ចំណោម​សមាជិក​ព្រឹទ្ធ​សភា​ទាំង​អស់​១០០​នាក់ ត្រូវ​បោះ​ឆ្នោត​ថា ​លោក​មាន​ទោស។ ក៏​ប៉ុន្តែ​គណបក្ស​សាធារណរដ្ឋ​របស់​លោក មាន​សំឡេងភាគ​ច្រើន​ក្នុង​ព្រឹទ្ធសភា គឺ 53-47 ហើយ​គ្មាន​សមាជិក​បក្ស​សាធារណរដ្ឋ​ណា​ម្នាក់ ឲ្យ​ដឹង​ជា​សាធារណៈ​ថា​ពួកគេ​នឹង​បោះ​ឆ្នោត​ប្រឆាំង​នឹង​លោក​ Trump នោះ​ទេ។

ហើយ​ក៏​គ្មាន​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ណា​ម្នាក់ ដែល​ថា​ខ្លួននឹង​បោះ​ឆ្នោត​ថា​លោក​ត្រាំ​គ្មាន​ទោស​នោះ​ដែរ។

លោក​ត្រាំមិន​បាន​និយាយ​អំពី​រឿង​ជំនុំ​ជម្រះ​ទោស​លោក​ទេនៅ​ក្នុង​សុន្ទរកថា​ប្រចាំ​ឆ្នាំ​របស់​លោក​ស្តី​ពី​ស្ថានភាព​របស់​សហព័ន្ធកាល​ពី​យប់​ថ្ងៃ​អង្គារទេ។ ក៏​ប៉ុន្តែ​លោក​បាន​រិះ​គន់​ដំណើរ​ការ​នេះជា​ហូរ​ហែរ​ ថា​ជា​ការ​ធ្វើ​ទុក្ខ​បុកម្នេញមួយ ហើយ​ថា​ លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ៕

XS
SM
MD
LG