អ្នកស្រី ចិន្ដាភក្ដី បានលើកឡើងថា ថ្នាក់ដឹកនាំជាស្ត្រីមានគំនិតច្នៃប្រឌិត និងយកចិត្តទុកដាក់ស្ដាប់ទាំងបញ្ហាការងារ និងរឿងផ្ទាល់ខ្លួនរបស់បុគ្គលិក ដើម្បីឲ្យការងារប្រព្រឹត្តទៅដោយរលូនបាន។
កញ្ញា ចិត្ដ កញ្ចនា សង្ឃឹមថា ស្នាដៃលេចធ្លោរបស់ខ្លួនក្នុងវិស័យសិល្បៈជួយកែប្រែការយល់ឃើញអវិជ្ជមានចំពោះតារាចម្រៀងស្រីនៅក្នុងសង្គមខ្មែរ។
កម្មវិធីពេទ្យយើងនេះកំពុងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យា ក៏ដូចជាវិស័យសុខភាពសាធារណៈកម្ពុជា។
កម្មវិធីគ្រប់គ្រងមន្ទីពេទ្យឌីជីថលឈ្មោះថា «ពេទ្យយើង-Peth Yoeung» គឺជាកម្មវីធីគ្រប់គ្រងនៅតាមមន្ទីពេទ្យទាំងឯកជននិងរដ្ឋ ដែលត្រូវបានផ្តួចផ្តើមនិងបង្កើតឡើងដោយស្រ្តីកម្ពុជា។
អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) មានប្រសាសន៍ថា ស្ត្រីត្រូវមានភាពក្លាហានក្នុងការចូលរួម។ ស្រ្តីមិនគួរអង្គុយរង់ចាំឱកាសនោះទេ។ សិទ្ធិមិនអាចមករកយើងដោយឯកឯងទេ លុះត្រាតែយើងទាមទាររកដោយខ្លួនឯង។
អ្នកនាង អ៊ុក រ៉ាទី ប្រធានគម្រោងពង្រឹងសមត្ថភាពអង្គការក្នុងស្រុកឧបត្ថម្ភថវិកាដោយអង្គការ USAID ថា ការសាងទំនាក់ទំនងល្អ ការបង្កើតទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមកក្នុងក្រុមការងារ គឺជាយុទ្ធសាស្រ្តចម្បង ដើម្បីអនុវត្តគម្រោងឲ្យមានប្រសិទ្ធភាព និងបានការគាំទ្រពីអង្គការជាដៃគូ៕
ទូតតំណាងកម្មវិធី Technovation Cambodia ប្រចាំតំបន់ និងជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា CamSolution ក្នុងប្រទេសកម្ពុជា ចង់ជំរុញឱ្យមានស្ត្រីខ្មែរច្រើនថែមទៀត ចូលប្រឡូកក្នុងវិស័យបច្ចេកវិទ្យា ដោយប្រើប្រាស់សហគ្រិនភាពនិងការជឿជាក់លើខ្លួនឯង។
សកម្មជនស្ត្រីនៃគណបក្សសង្គ្រោះជាតិបានជួបពិភាក្សាជាមួយតំណាងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិស្ត្រី ដើម្បីស្វែងរកការអន្តរាគមន៍ពីអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងការគាបសង្កត់របស់គណបក្សកាន់អំណាចមកលើសកម្មជនស្ត្រីបក្សប្រឆាំងនៅកម្ពុជា។
ស្ត្រីកម្ពុជាម្នាក់ក្នុងចំណោមប្រាំរូបធ្លាប់ទទួលរងអំពើហិង្សា ហើយចំនួននេះគឺខ្ពស់ជាងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគេ្នយ៍។
ក្នុងចំណោមសិស្សនិស្សិតកម្ពុជាប្រមាណ ៥,៤៦៩នាក់ ដែលមានឱកាសបន្តការសិក្សានៅបរទេស ដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី និងសហភាពអឺរ៉ុប កញ្ញា ងិន លីដា បានទទួលអាហារូបករណ៍តាមរយៈសកលវិទ្យាល័យ Ohio ក្នុងសហរដ្ឋអាមេរិក ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនង និងការអភិវឌ្ឍន៍រ
យុវជនកម្ពុជាកាន់តែច្រើនក៏កំពុងតែទទួលបានឱកាសបន្តការសិក្សានៅបរទេស ដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី និងសហភាពអឺរ៉ុបជាដើម។ បើតាមតួលេខរបស់អង្គការយូនីស្គូស្តីពីការសិក្សារបស់និស្សិតនៅបរទេស សិស្សនិស្សិតកម្ពុជាចំនួន ៥,៤៦៩នាក់ កំពុងសិក្សានៅបរទេស។
ជំនួសឲ្យការអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ គណបក្សប្រឆាំងបានយកឱកាសនេះ វាយប្រហារលើសារគំរាមកំហែងរបស់លោកហ៊ុន សែន ដែលបានព្រមានបោសសម្អាតខ្សែបណ្តាញគណបក្សសង្គ្រោះជាតិដែលនៅសេសសល់។
ព័ត៌មានផ្សេងទៀត
No media source currently available