Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ តួនាទីជាថ្នាក់ដឹកនាំត្រូវចូលរួមក្នុងបេសកកម្មដើម្បីកសាងនូវថ្នាក់ដឹកនាំផ្សេងទៀត
អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) មានប្រសាសន៍ថា ស្ត្រីត្រូវមានភាពក្លាហានក្នុងការចូលរួម។ ស្រ្តីមិនគួរអង្គុយរង់ចាំឱកាសនោះទេ។ សិទ្ធិមិនអាចមករកយើងដោយឯកឯងទេ លុះត្រាតែយើងទាមទាររកដោយខ្លួនឯង។ ស្រ្តីត្រូវទាមទារសិទ្ធិរបស់យើង ត្រូវចូលរួមពង្រឹងសមត្ថភាពរបស់យើង និងត្រូវចូលរួមកសាងសមត្ថភាពដល់ស្រ្តីផ្សេងទៀត នៅជុំវិញខ្លួនរបស់យើងផងដែរ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ, វ៉ាស៊ីនតោន, ៦ ឧសភា ២០១៩)