កាលពីដើមខែកុម្ភៈ នៅខេត្តស្វាយរៀង ស្រ្តីម្នាក់បានស្លាប់ក្រោយសម្រាលកូននៅមណ្ឌលសុខភាពឃុំ។ ក្រុមគ្រូពេទ្យអះអាងថាដោយសារស្បូនរបស់ស្រ្តីជនរងគ្រោះខ្សោយមិនកន្រ្តាក់បណ្តាលឲ្យហូរឈាមធ្ងន់ធ្ងរ។ ប៉ុន្តែក្រុមគ្រួសារបានដាក់ពាក្យបណ្តឹងថាជាការធ្វេសប្រហែសរបស់ឆ្មប។
ក្រុមស្រ្តីដែលធ្វើការផ្នែកការពារសិទ្ធិស្រ្តីនៅកម្ពុជាបានបង្ហាញការសាទរចំពោះចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រី ក្នុងការបង្កើតក្រុមមេធាវីការពារក្តីជូនស្ត្រីជនរងគ្រោះ ប៉ុន្តែពួកគេបានអំពាវនាវឲ្យក្រុមមេធាវីនោះធ្វើការប្រកបដោយតម្លាភាព មិនមានការរើសអើង។
កញ្ញា យូ សុធារី ដែលជាស្ថាបនិកគម្រោងស្ត្រីជំនាន់ថ្មី ឬ The Next Women Generation ត្រូវបានអញ្ជើញឲ្យចូលរួមធ្វើជាវាគ្មិនម្នាក់ក្នុងចំណោមវាគ្មិនដែលជាយុវជនមកពីបណ្តាប្រទេសអាស៊ានផ្សេងៗទៀត។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបើកឱកាសបេក្ខភាពស្ត្រីសម្រាប់សាធារណជនដាក់សំណើក្នុងកម្មវិធីស្ត្រីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាឆ្នាំ២០១៩ ដើម្បីទទួលស្គាល់ស្នាដៃស្ត្រីកម្ពុជាដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានជាតិ។
No media source currently available