ប្រសិនបើទទួលបានការអនុម័តពីព្រឹទ្ធសភាសហរដ្ឋអាមេរិកនោះ លោក Cardona នឹងត្រូវទទួលបន្ទុកជួយការងារក្នុងរដ្ឋបាលជាប់ឆ្នោតថ្មីរបស់លោក Joe Biden ក្នុងការបើកសាលារៀនឡើងវិញសម្រាប់សិស្សនិស្សិត និងគ្រូបង្រៀន ក្រោយពេលដែលជំងឺកូវីដ១៩ បញ្ចប់។
លោក McConnell បានអបអរសាទរលោក Biden ស្របពេលដែលលោកប្រធានាធិបតី Donald Trump នៅបន្តការអះអាងដែលគ្មានមូលដ្ឋានរបស់លោកថាការបោះឆ្នោតមានការលួចបន្លំ។
បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យទាំងពីរនាក់នេះ នឹងត្រូវប្រកួតប្រជែងនឹងបេក្ខជនដែលជាសមាជិកព្រឹទ្ធសភាក្នុងតំណែងលោក David Perdue និងអ្នកស្រី Kelly Loeffler នៃគណបក្សសាធារណរដ្ឋ នៅថ្ងៃទី៥ខែមករា ខាងមុខនេះ។
វិមានក្រឹមឡាំង បានគូសបញ្ជាក់នៅថ្ងៃអង្គារថា លោក Putin បានជូនពរលោក Biden ឲ្យទទួលបាន«ជោគជ័យត្រចះត្រចង់» និងបានបង្ហាញពីជំនឿជឿជាក់ថា សហរដ្ឋអាមេរិក និងរុស្ស៊ី អាច«ជួយដោះសា្រយបញ្ហានិងការប្រឈមជាច្រើន ដែលពិភពលោកកំពុងជួបប្រទះ»។
អង្គបោះឆ្នោតបានបោះឆ្នោតឲ្យលោក Biden ក្នុងចំនួន ៣០៦ សំឡេង និងឲ្យលោក Trump ក្នុងចំនួន ២៣២ សំឡេង ដែលធ្វើឲ្យលោក Biden ក្លាយជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកដោយទទួលបានសំឡេងឆ្នោតពីអង្គបោះឆ្នោតលើសពី ២៧០ សំឡេង ដែលជាចំនួនត្រូវការដើម្បីបានក្លាយជាប្រធានាធិបតី។
លោក Biden ទទួលបានអង្គបោះឆ្នោតសរុបចំនួន ៣០២ ដែលលើសពីចំនួនអង្គបោះឆ្នោតដែលត្រូវការដើម្បីឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។
ការបោះឆ្នោតដោយផ្ទាល់មុនកាលកំណត់ បានចាប់ផ្តើមធ្វើឡើងនៅថ្ងៃចន្ទនេះ ក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក សម្រាប់ការបោះឆ្នោតផ្តាច់ព្រ័ត្រដណ្តើមអាសនៈចំនួន២ ក្នុងព្រឹទ្ធសភាអាមេរិក។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនឹងមិនអាចបញ្ចប់ពេញលេញនោះទេ រហូតទាល់តែអង្គបោះឆ្នោតនៃរដ្ឋទាំង ៥០ ជួបប្រជុំគ្នាដើម្បីបោះឆ្នោតសម្រេចចុងក្រោយ។
ការប៉ះទង្គិចគ្នាតាមដងផ្លូវនៅតាមកន្លែងមួយចំនួនបានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ក្នុងរដ្ឋធានីវ៉ាស៊ីនតោន រវាងក្រុមគាំទ្រ និងក្រុមប្រឆាំងនឹងកិច្ចប្រឹងប្រែងដែលបរាជ័យរបស់លោកប្រធានាធិបតី Donald Trump។
សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ ដែលបានជំរុញឲ្យអ្នកស្រី Tai ធ្វើជាអ្នកតំណាងផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកក្នុងរដ្ឋបាលរបស់លោក Biden បានបញ្ជាក់ថា អ្នកស្រីចេះភាសាចិនកុកងឺស្ទាត់ជំនាញ និងមានជំនាញផ្នែកទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន។
ព័ត៌មានផ្សេងទៀត
No media source currently available