គណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់រដ្ឋសភាអាមេរិកនឹងចាប់ផ្ដើមបើកសវនាការសាធារណៈក្នុងសប្ដាហ៍នេះអំពីដំណើរការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ ពីតំណែង។
រដ្ឋសភាអាមេរិកបានបោះឆ្នោតកាលពីថ្ងៃទី៣១ ខែតុលា ដើម្បីអនុម័តជាផ្លូវការទៅលើដំណើរការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ ពីតំណែង។ នេះគឺជាដំណើរវិវត្តលក្ខណៈប្រវត្តិសាស្ត្រមួយ។
ថ្ងៃអង្គារនេះមានការបោះឆ្នោតសំខាន់ៗជាច្រើននៅសហរដ្ឋអាមេរិកដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ ចេញធ្វើយុទ្ធនាការគាំទ្របេក្ខជនមកពីគណបក្សសាធារណរដ្ឋក្នុងក្តីសង្ឃឹមថានឹងជួយរក្សាជំហរនយោបាយរបស់លោក។
លោក Mark Zaid មេធាវីរបស់អ្នកលួចបញ្ចេញព័ត៌មានសម្ងាត់អំពីការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymir Zelenskiy។
រដ្ឋតិចសាសនៅតែជាកន្លែងសំខាន់មួយដែលគាំទ្រគណបក្សសាធារណរដ្ឋ ប៉ុន្តែការស្ទង់មតិសាធារណៈនាពេលថ្មីៗនេះបង្ហាញថា មានអ្នកចុះឈ្មោះបោះឆ្នោតរួចហើយតែ៤៥% ប៉ុណ្ណោះនៅក្នុងរដ្ឋតិចសាសនេះ ដែលគាំទ្រលោកប្រធានាធិបតីត្រាំ។
រដ្ឋសភាពេញអង្គរបស់សហរដ្ឋអាមេរិកនឹងបោះឆ្នោតនៅក្នុងសប្ដាហ៍នេះលើការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង ដើម្បីឆ្លើយតបទៅនឹងការអះអាងរបស់សេតវិមានដែលថាការស៊ើបអង្កេតនេះមិនត្រឹមត្រូវតាមច្បាប់។
អតីតអ្នកជំនួយការសន្តិសុខជាតិម្នាក់របស់សេតវិមាន បានបដិសេធកាលពីថ្ងៃចន្ទពុំផ្តល់សក្ខីកម្មនៅក្នុងការស៊ើបអង្កេតការប្តឹងទម្លាក់ប្រធានាធិបតីចេញពីតំណែងដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យដែលដៅលើលោកប្រធានាធិបតីដូណាល់ ត្រាំ។
រដ្ឋធានីវ៉ាស៊ីនតោនកំពុងជួបប្រទះនឹងវិបត្តិធំៗចំនួនពីរក្នុងពេលថ្មីៗនេះ ពាក់ព័ន្ធនឹងការស៊ើបអង្កេតដើម្បីទម្លាក់ប្រធានាធិបតីពីតំណែងនិងអំពីប្រទេសស៊ីរី។
មន្ត្រីការទូតសហរដ្ឋអាមេរិកជើងចាស់មួយរូបគ្រោងនឹងបង្ហាញខ្លួននៅពីមុខសមាជិករដ្ឋសភានៅថ្ងៃអង្គារនេះ ទាក់ទិននឹងការស៊ើបអង្កេតជាផ្លូវការរបស់រដ្ឋសភាដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង។
នៅក្នុងសារលើបណ្ដាញសង្គម Twitter កាលពីយប់ថ្ងៃសៅរ៍ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានលុបចោលផែនការរបស់លោកក្នុងការរៀបចំកិច្ចប្រជុំកំពូល G7 ឆ្នាំ២០២០ នៅឯរមណីយដ្ឋានរបស់លោក ក្នុងទីក្រុង Miami រដ្ឋ Florida។
មានការរិះគន់យ៉ាងខ្លាំងអំពីការសម្រេចដកកងទ័ពសហរដ្ឋអាមេរិកនេះ សូម្បីតែសម្ព័ន្ធមិត្តខាងគណបក្សសាធារណរដ្ឋ លោកប្រធានាធិបតីត្រាំ បានសារភាពថា វិធីដោះស្រាយរបស់លោកខុសពីពិធីការ
បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ១២នាក់នឹងឡើងឆាកជជែកដេញដោលគ្នានៅវគ្គបន្ទាប់ នៅថ្ងៃអង្គារនេះនៅឯសាកលវិទ្យាល័យ Otterbein នៅទីក្រុង Westerville រដ្ឋ Ohio។
ព័ត៌មានផ្សេងទៀត