ការបោះឆ្នោតបឋមសំខាន់ៗមួយចំនួនបានប្រព្រឹត្តធ្វើកាលពីថ្ងៃអង្គារនៅរដ្ឋចំនួនបីរបស់សហរដ្ឋអាមេរិកនៅរដ្ឋ Kentucky រដ្ឋ New York និង រដ្ឋ Virginia ជាប់រដ្ឋធានីវ៉ាស៊ីនតោន។
ការបោះឆ្នោតបឋមសំខាន់ៗមួយចំនួនបានប្រព្រឹត្តធ្វើកាលពីថ្ងៃអង្គារនៅរដ្ឋចំនួនបីរបស់សហរដ្ឋអាមេរិក គឺនៅរដ្ឋ Kentucky រដ្ឋ New York និង រដ្ឋ Virginia ដែលស្ថិតនៅជាប់រដ្ឋធានីវ៉ាស៊ីនតោន។
យុទ្ធនាការនេះបានរិះគន់ការផ្សាយដែលថា ការភ័យខ្លាចឆ្លងជំងឺកូវីដ១៩ និងការណ៍ដែលអាចមានការតវ៉ា បានធ្វើឲ្យមនុស្សមិនហ៊ានមកចូលរួមនោះ គឺជា «ព័ត៌មានក្លែងក្លាយ»។
នេះគឺជាយុទ្ធនាការលើកដំបូងរបស់លោក តាំងពីពេលចាប់ផ្ដើមមានការឆ្លងរាលដាលជំងឺកូវីដ១៩ មក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នឹងធ្វើសុន្ទរកថាទទួលយកការតែងតាំងនៅក្នុងទីក្រុង Jacksonville រដ្ឋ Florida នៅខែសីហា។ នេះបើតាមការប្រកាសរបស់គណៈកម្មាធិការរបស់គណបក្សសាធារណរដ្ឋកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
លោកប្រធានាធបតី Donald Trump បានហៅការស្ទង់មតិថ្មីៗបំផុតដោយបណ្តាញទូរទស្សន៍អាមេរិកាំង CNN ថា«ក្លែងក្លាយ» ក៏ប៉ុន្តែការស្ទង់មតិនេះបង្ហាញថា លោក Trump ចាញ់លោកអតីតអនុប្រធានាធិបតី Biden ៥៥ភាគរយទល់នឹង៤១ភាគរយក្នុងពេល៥ខែមុនការបោះឆ្នោតក្នុងខែវិច្ឆិកា។
គម្រោងជួបជុំនយោបាយរបស់លោក Trump ត្រូវបានបង្អាក់ភ្លាមៗកាលពី ៣ ខែមុន នៅពេលដែលបញ្ហាឆ្លងរាលដាលនៃជំងឺកូវីដ១៩ បានបង្អាក់ដល់ដំណើរការភាគច្រើនរបស់ប្រទេស។ ប៉ុន្តែ លោកចង់ចាប់ផ្ដើមការជួបជុំយុទ្ធនាការនេះឡើងវិញ។
ការបោះឆ្នោតបឋមកាលពីថ្ងៃអង្គារក៏បានធ្វើឡើងនៅរដ្ឋ Nevada, South Carolina, North Dakota និង West Virginia ដោយអាជ្ញាធររដ្ឋទាំងនេះក៏បានផ្ញើសន្លឹកឆ្នោតឲ្យពលរដ្ឋណាដែលចង់បោះតាមប្រៃសណីយ៍ដើម្បីជៀសវាងការឆ្លងកូវីដ១៩នៅការិយាល័យបោះឆ្នោត។
ដោយសារតែជំងឺកូវីដ១៩កំពុងតែឆ្លងរាលដាលយ៉ាងច្រើននៅសហរដ្ឋអាមេរិកហើយក្រុមសកម្មជនមិនអាចចុះតាមលំនៅដ្ឋាន និងជួបជុំគ្នាក្នុងទ្រង់ទ្រាយធំដូចរាល់ដង ពួកគេខ្លះបានងាកមកប្រើប្រាស់បណ្តាញសង្គម និងទូរស័ព្ទសម្រាប់ធ្វើយុទ្ធនាការឃោសនានេះ។
អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានឈ្នះចំនួនប្រតិភូប៉ុន្មាននាក់ចុងក្រោយ ដែលលោកត្រូវការដើម្បីទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ។
ពលរដ្ឋអាមេរិកាំងនៅក្នុងរដ្ឋចំនួន៨និងរដ្ឋធានីវ៉ាស៊ីនតោនបានបោះឆ្នោតបឋមកាលពីថ្ងៃអង្គារ រួមបញ្ចូលទាំងរដ្ឋ Pennsylvania ដែលជាសមរភូមិសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខនេះ។
លោក ត្រាំ ដែលកាលពីដើមឆ្នាំនេះបានបោះឆ្នោតក្នុងរដ្ឋ Florida ដោយផ្ញើតាមប្រៃសណីយ៍ផ្ទាល់ បានប្រឆាំងភ្លាមៗទៅនឹងផែនការពង្រីកការបោះឆ្នោតបែបអវត្តមានរបស់រដ្ឋ Michigan ដោយលោកបានសរសេរតាម Twitter ថា សកម្មភាពនេះជារឿងខុសច្បាប់។
ព័ត៌មានផ្សេងទៀត