ការស្ទង់មតិថ្នាក់ជាតិបង្ហាញថា លោក Biden នាំមុខលោក Trump ចំនួន ៧% ឬ ៨% ក៏ប៉ុន្តែបាននាំមុខប្រហែលចំនួនពាក់កណ្តាលនៃតួលេខនេះនៅក្នុងរដ្ឋដែលមានការប្រជែងខ្លាំង ដែលរដ្ឋទាំងនោះទំនងជានឹងអាចកំណត់អំពីលទ្ធផលនៃការបោះឆ្នោតនេះបាន។
នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងដែលមានលទ្ធិប្រជាធិបតេយ្យចាស់ទុំជាងគេក្នុងទ្វីបអាហ្វ្រិក ពលរដ្ឋកំពុងតាមដានហេតុការណ៍នេះដោយយកចិត្តទុកដាក់ ដោយមានជំនួយពីអ្នកកាសែតជើងចាស់មួយចំនួន ដែលប៉ុនប៉ងពន្យល់អំពីលក្ខណៈចម្លែក និងព្រឹត្តិការណ៍នៅក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រនេះ។
ការស្ទង់មតិបង្ហាញថា លោក Biden នាំមុខលោក Trump ពី ៧% ទៅ ៩% នៅទូទាំងប្រទេស។
កាលបរិច្ឆេទទទួលសន្លឹកឆ្នោត មានភាពខុសគ្នាទៅតាមរដ្ឋនិមួយៗរបស់ស.រ.អា ហើយខណៈការតវ៉ាតាមផ្លូវច្បាប់ជាច្រើន បានកើតមានឡើងក្នុងសប្ដាហ៍ថ្មីៗនេះ តុលាការជាទូទៅ បានគាំទ្រនូវគោលការណ៍ច្បាប់ដែលអនុម័តដោយសភារបស់រដ្ឋនិមួយៗ ឬមន្ត្រីបោះឆ្នោតក្នុងរដ្ឋទាំងនោះ។
លោក Trump និងលោក Biden ឃោសនាបោះឆ្នោតក្នុងរដ្ឋផ្សេងៗគ្នា។
លោកប្រធានាធិបតី Trump បានចាត់ទុកលោក Biden ដែលជាគូប្រជែងរបស់លោកនៅក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ ថាជា «បេក្ខជនគួឲ្យអាណិត»។
ការបោះឆ្នោតមុនពេលកំណត់ក្នុងរដ្ឋ Florida ចាប់ផ្តើមនៅថ្ងៃ១៩ ខែតុលា ហើយមនុស្សដែលនាំគ្នាទៅបោះឆ្នោតមុនពេលកំណត់បែបនេះដោយផ្ទាល់ មានចំនួនច្រើនជាងពេលណាៗទាំងអស់។ អ្នកស្រី Liliya Anisimova រាយការណ៍ពីក្រុង Miami រដ្ឋFlorida ហើយលោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួល៕
យោងតាមមន្រ្តីបោះឆ្នោតមូលដ្ឋាន មានសន្លឹកឆ្នោតប្រមាណ៥៨,៦លានសន្លឹកត្រូវបានបោះរួចហើយរហូតមកដល់ពេលនេះ។
បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកស្វះស្វែងទាក់ទាញការគាំទ្រពីអ្នកបោះឆ្នោតដែលមិនទាន់សម្រេចចិត្តបន្ថែមទៀត នៅមុនការបោះឆ្នោតចូលមកដល់នៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ។
ការស្ទង់មតិទូទាំងប្រទេសភាគច្រើនកន្លងមកបង្ហាញថា លោក Biden នាំមុខលោក Trump ច្រើនគួរសម និងនាំមុខតិចតួចនៅតាមបណ្ដារដ្ឋដែលមានការប្រជែងខ្លាំងមួយចំនួន។
ការស្ទង់មតិសាធារណៈបង្ហាញថា ពលរដ្ឋអាមេរិកាំងមានវ័យចំណាស់ គាំទ្រលោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យច្រើនជាងលោកប្រធានាធិបតី Donald Trump។ អ្នកស្រី Patsy Widakuswara រាយការណ៍ពីរដ្ឋធានី វ៉ាស៊ីនតោន។ លោក ឈឹម សុមេធ ជូនសេចក្តីប្រែសម្រួល៕
ព័ត៌មានផ្សេងទៀត
No media source currently available