បេក្ខជនទាំង២ បានជជែកអំពីការថែទាំសុខភាព ប្រាក់ឈ្នួលសម្រាប់កម្មករដែលមានប្រាក់ចំណូលទាប អំពើឧក្រិដ្ឋកម្ម ទំនាក់ទំនងជាតិសាសន៍នៅសហរដ្ឋអាមេរិក ការប្រែប្រួលអាកាសធាតុ និងការដឹកនាំនៅក្នុងសេតវិមាន។
លោក Trump និងលោក Biden បានតតាំងគ្នាជាលើកចុងក្រោយ ដោយជជែកដេញដោលគ្នាអំពីគោលនយោបាយនិងគោលជំហររៀងៗខ្លួន ពាក់ព័ន្ធនឹងបញ្ហាប្រឈមជាច្រើនរួមមាន វិបត្តិជំងឺកូវីដ១៩ សេដ្ឋកិច្ច សន្តិសុខជាតិ ការរើសអើងជាតិសាសន៍ ការប្រែប្រួលអាកាសធាតុ និងភាពជាអ្នកដឹកនាំ។
តើពលរដ្ឋអាមេរិកាំង គួរទុកចិត្តទិន្នន័យការស្ទង់មតិដែលបង្ហាញថា បេក្ខជនខាងគណ បក្សប្រជាធិបតេយ្យលោកJoe Biden នាំមុខលោកប្រធានាធិបតី Donald Trump មុនការ បោះឆ្នោតថ្ងៃទី៣ ខែវិច្ឆិកា ដែរឬទេ? អ្នកស្រី Elizabeth Lee នៃ VOA រាយការណ៍អំពីរឿងនេះ។ លោក ជឹង ប៉ូជីន ជូនសេចក្តីប្រែសម្រួល៕
គ្រប់ផ្នែកនៃរដ្ឋនេះ មានការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ដែលមួយផ្នែកបណ្ដាលមកពី «ការជួបជុំមិត្តភក្តិ និងគ្រួសារទ្រង់ទ្រាយតូច»។ នេះបើតាមការបញ្ជាក់របស់អ្នកស្រីវេជ្ជបណ្ឌិត Rachel Levine ដែលជាមន្ត្រីសុខាភិបាលកំពូលប្រចាំរដ្ឋ Pennsylvania។
ការស្ទង់មតិបង្ហាញថា មនុស្សជាច្រើននៅប៉ែកខាងលិចនៃទ្វីបអឺរ៉ុបសង្ឃឹមថា លោក Biden នឹងឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ ការស្ទង់មតិបង្ហាញថា លោក Trump ទទួលការគាំទ្រច្រើននៅអឺរ៉ុបខាងកើត។
អ្នកស្រី Kristen Welker អ្នកសារព័ត៌មានរបស់ទូរទស្សន៍ NBC ប្រចាំសេតវិមាន គឺជាអ្នកសម្របសម្រួលការជជែកដេញដោលនេះ និងបានត្រៀមសំណួរដើម្បីសួរលោក Trump និងលោក Biden អំពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បញ្ហារបស់ក្រុមគ្រួសារអាមេរិកាំង បញ្ហាជាតិសាសន៍នៅស.រ.អា និងបញ្ហាមួយចំនួនទៀត។
ការស្ទង់មតិបង្ហាញថា លោក Biden នាំមុខលោក Trump ប្រមាណ ៩% ឬ ១០% នៅទូទាំងប្រទេស ហើយប្រហែលពាក់កណ្ដាលនៃចំនួននោះ នាំមុខនៅរដ្ឋសំខាន់ៗ ដែលជារដ្ឋដែលអាចកំណត់អំពីលទ្ធផលបោះឆ្នោតបាន។
ដោយការបោះឆ្នោតថ្ងៃ៣ វិច្ចិកានៅសល់តែពីរសប្តាហ៍ទៀត បេក្ខជនប្រធានាធិបតីលោកDonald Trump និងលោក Joe Bidenកំពុងបញ្ជូនសារទៅអ្នកបោះឆ្នោត។ អ្នកស្រី Michelle Quinn នៃវីអូអេ រាយការណ៍។ លោក ពិន ស៊ីសុវណ្ណ ប្រែសម្រួល៕
ព័ត៌មានផ្សេងទៀត
No media source currently available