បើតាមស្ថានទូតជប៉ុន រដ្ឋាភិបាលជប៉ុនមិនមានគម្រោងណាមួយក្នុងការផ្តល់ជំនួយជាសម្ភារៈ និងការចំណាយផ្សេងទៀត សម្រាប់ការបោះឆ្នោតខាងមុខឡើយ។
មន្រ្តីទាំង២នាក់នោះ ដែលបច្ចុប្បន្នបានចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន មានលោក តូច ថឹង ប្រធានប្រតិបត្តិខេត្តកំពង់ចាម និងលោក ខឿន វីរ៉ាត់ ប្រធានចលនាយុវជនរបស់គណបក្សភ្លើងទៀន។
លោកសាស្ត្រាចារ្យ ឯម សុវណ្ណារ៉ា ក៏បានបញ្ជាក់ផងដែរថា គណបក្សភ្លើងទៀន គឺជាគណបក្សប្រឆាំងមួយដែលមិនរណបទៅខាងគណបក្សកាន់អំណាចទេ ហើយអាចធ្វើឱ្យមហាជនជឿជាក់ ជាពិសេសបក្សមានរចនាសម្ពន្ធទូលំទូលាយនៅតាមមូលដ្ឋានជាងគណបក្សផ្សេងៗទៀត។
សកម្មជនគណបក្សភ្លើងទៀននៅខេត្តបាត់ដំបង បន្តប្តេជ្ញាចូលរួមសកម្មភាពនយោបាយ និងចូលរួមការបោះឆ្នោតថ្នាក់ជាតិ នាខែកក្កដាខាងមុខនេះ។ ពួកគេអះអាងថានេះជាជម្រើសតែមួយគត់ ដែលអាចឲ្យគណបក្សប្រឆាំងអាចដឹកនាំប្រទេសបាន បើទោះមានការគាបសង្កត់សកម្មភាពនយោបាយក៏ដោយ។
បើតាមលោកនាយករដ្ឋមន្ត្រី គណបក្សប្រឆាំងអាចឃោសនា ឬក៏បញ្ជ្រាបពីគោលនយោបាយរបស់ខ្លួនទៅកាន់ប្រជាពលរដ្ឋបាន ប៉ុន្តែលោកហាមមិនឱ្យមានការប្រើប្រាស់វោហាស័ព្ទនយោបាយវាយប្រហារគណបក្សដទៃ។
លោក កន សាវាង្ស មន្ត្រីសម្របសម្រួលជាន់ខ្ពស់នៃអង្គការខុមហ្វ្រែលកត់សម្គាល់ថាស្ថាប័នគ.ជ.បទទួលយកសំណើតិចតួច ឬសឹងកម្រិត១%ពីភាគីពាក់ព័ន្ធទៅពិចារណា និងកែប្រែក្នុងនីតិវិធីបោះឆ្នោត ដែលនេះនៅតែធ្វើឲ្យគណបក្សនយោបាយតវ៉ា។
បញ្ហាប្រឈមដែលអង្គការក្រៅរដ្ឋាភិបាលលើកឡើងក្នុងរបាយការណ៍ខ្លួននោះ រួមមានការរៀបចំឲ្យមានការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតនៅក្រៅប្រទេស ការបិទទ្វារ ឬបង្អួចការិយាល័យរាប់សន្លឹកឆ្នោត និងការលុបបេក្ខជន ឬបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ។
អ្នកស្រី ប្រុក វ៉ាន្នី ប្រធានគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានថ្លែងថា អ្នកស្រីបារម្ភអំពីជម្លោះនយោបាយកើតឡើងនៅមុនការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ៕
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ស៊ឹង សែនករុណា ប្រាប់វីអូអេថា មានករណីជាច្រើនទៀតដែលបានបង្ហាញពីភាពមិនប្រក្រតីដែលបានកើតឡើងពាក់ព័ន្ធជាមួយនឹងការបោះឆ្នោតឃុំសង្កាត់កាលពីកន្លងទៅ
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល ថា ការបង្កើនអាសនៈតំណាងរាស្ត្រនៅតាមខេត្តដែលមានអាសនៈមួយគឺជារឿងសំខាន់ និងជារឿងល្អដើម្បីបញ្ចៀសការគ្រប់គ្រងដោយគណបក្សតែមួយ។
ការចុះឈ្មោះបោះឆ្នោតបានចាប់ផ្តើមប្រមាណ៣សប្តាហ៍មកហើយ ហើយមន្រ្តីរៀបចំការបោះឆ្នោតបានឲ្យដឹងថា ពលរដ្ឋបានទៅចុះឈ្មោះច្រើន គឺមានរហូតទៅដល់៣៦ម៉ឺននាក់។
អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី យល់ថា ការរួមបញ្ចូលគ្នានេះជាការវិវឌ្ឍផ្នែកនយោបាយល្អមួយ ព្រោះគណបក្សតូចៗចាប់ផ្តើមរួមសាមគ្គីគ្នាឡើងវិញ។ ប៉ុន្តែលោកថាការទាក់ទាញសំឡេងគាំទ្រពីម្ចាស់ឆ្នោតបានច្រើនឬយ៉ាងណានោះ គឺមិនទាន់អាចធ្វើការប៉ាន់ស្មានបាននៅឡើយ។
ព័ត៌មានផ្សេងទៀត
No media source currently available