យុទ្ធនាការចុះឈ្មោះបោះឆ្នោត និងពិនិត្យមើលបញ្ជីឈ្មោះនេះ ធ្វើឡើងនៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខិតជិតមកដល់ ដែលនឹងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
គណបក្សភ្លើងទៀនមិនទាន់សម្រេចថានឹងចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងធ្វើឡើងនៅក្នុងខែមិថុនា ឆ្នាំ២០២២ ឬយ៉ាងណានោះទេ គឺអាស្រ័យទៅលើសមាជិកនិងការសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍។
គណបក្សនយោបាយថ្មីមួយទៀត គឺ«គណបក្សកម្ពុជានិយម» ឬ Kampucheaniyum Party(KP) ត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់កាលពីសប្តាហ៍មុន។
ប៉ុន្តែការជ្រើសរើសនេះ ត្រូវបានរិះគន់ដោយគណបក្សប្រឆាំងនិងអ្នកតាមដានមួយចំនួនថាស្ថាប័នមួយនេះមិនអាចជាស្ថាប័នគួរជាឲ្យទុកចិត្តបានសម្រាប់រៀបចំការបោះឆ្នោតនោះទេ។
លោក ស៊ិក ប៊ុនហុក បានដាក់ពាក្យលាលែងពីតំណែង ក្រោមហេតុផលថាលោកមានភាពចាស់ជរានិងមានជំងឺប្រចាំកាយមិនអាចបំពេញការងារបាន។
លោក មាស នី អ្នកវិភាគសង្គម និងនយោបាយ បានថ្លែងប្រាប់VOAថារឿងសំខាន់គឺអាស្រ័យលើការសម្រេចរបស់គណបក្សសង្គ្រោះជាតិថាត្រូវរង់ចាំ ឬចូលរួមក្នុងបរិបទនយោបាយថ្មីក្នុងទម្រង់ ឬមធ្យោបាយណាមួយ នៅពេលអនាគតខាងមុខ។
ការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ២នាក់ ដែលក្នុងនោះមានលោក ប៉ុល ហំម ជាអតីតអនុប្រធានគណបក្សប្រឆាំងផងដែរ ត្រូវបានមើលឃើញថាដើម្បីឲ្យពួកគេទទួលបាននូវឱកាសក្នុងការចូលរួមប្រជែងការបោះឆ្នោតឃុំសង្កាត់ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែមិថុនា ឆ្នាំក្រោយ។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និងជាអ្នកតាមដានសង្គមមួយរូប មានប្រសាសន៍ថាការហៅ«ក្រុមឧទ្ទាមក្បត់ជាតិ»របស់លោក ហ៊ុន សែន ដែលសំដៅលើគណបក្សសង្រ្គោះជាតិ មិនត្រូវបានសហគមន៍អន្តរជាតិយល់ស្របនោះទេ។
សម្រាប់លោក ឯម សុវណ្ណារ៉ា អ្នកអត្ថាធិប្បាយនយោបាយនៅកម្ពុជា អត្រានៃអ្នកសុំសិទ្ធិធ្វើនយោបាយនេះហាក់នៅតិចតួចនៅឡើយ ហើយទោះបីជាបក្សសង្គ្រោះជាតិត្រូវរំលាយតាមផ្លូវច្បាប់ទៅហើយក្ដី ក៏សមាសភាពធ្វើការនិងប្រជាប្រិយភាពបក្សនេះ នៅតែមានក្នុងចំណោមមហាជន។
ក្រៅពីអតីតសមាជិកសភាលេចធ្លោ និងនាយខុទ្ទកាល័យលោក កឹម សុខា ក្នុងចំណោមអតីតមន្ត្រីទាំង ៧ រូប ក៏មានផងដែរ លោក ទួត ឃឿត និងលោក ឡាត់ លិតេយ្យ ជាអតីតតំណាងរាស្ត្រ និងក៏ដូចជាលោក ឡុង គឹមឃន លោក ជុំ ច័ន្ទដារិន និងអ្នកស្រី យ៉ង់ ផាន់ណេត។
ទោះប្រឈមការរិះគន់មួយចំនួន អតីតអ្នកនយោបាយគណបក្សសង្រ្គោះជាតិរូបនេះ លើកឡើងថាបក្សនយោបាយថ្មីនេះមិនមែនជា «សួនលម្អប្រជាធិបតេយ្យ» សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល។
ព័ត៌មានផ្សេងទៀត
No media source currently available