លោក មាស នី អ្នកវិភាគសង្គម និងនយោបាយ បានថ្លែងប្រាប់VOAថារឿងសំខាន់គឺអាស្រ័យលើការសម្រេចរបស់គណបក្សសង្គ្រោះជាតិថាត្រូវរង់ចាំ ឬចូលរួមក្នុងបរិបទនយោបាយថ្មីក្នុងទម្រង់ ឬមធ្យោបាយណាមួយ នៅពេលអនាគតខាងមុខ។
ការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ២នាក់ ដែលក្នុងនោះមានលោក ប៉ុល ហំម ជាអតីតអនុប្រធានគណបក្សប្រឆាំងផងដែរ ត្រូវបានមើលឃើញថាដើម្បីឲ្យពួកគេទទួលបាននូវឱកាសក្នុងការចូលរួមប្រជែងការបោះឆ្នោតឃុំសង្កាត់ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែមិថុនា ឆ្នាំក្រោយ។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ និងជាអ្នកតាមដានសង្គមមួយរូប មានប្រសាសន៍ថាការហៅ«ក្រុមឧទ្ទាមក្បត់ជាតិ»របស់លោក ហ៊ុន សែន ដែលសំដៅលើគណបក្សសង្រ្គោះជាតិ មិនត្រូវបានសហគមន៍អន្តរជាតិយល់ស្របនោះទេ។
សម្រាប់លោក ឯម សុវណ្ណារ៉ា អ្នកអត្ថាធិប្បាយនយោបាយនៅកម្ពុជា អត្រានៃអ្នកសុំសិទ្ធិធ្វើនយោបាយនេះហាក់នៅតិចតួចនៅឡើយ ហើយទោះបីជាបក្សសង្គ្រោះជាតិត្រូវរំលាយតាមផ្លូវច្បាប់ទៅហើយក្ដី ក៏សមាសភាពធ្វើការនិងប្រជាប្រិយភាពបក្សនេះ នៅតែមានក្នុងចំណោមមហាជន។
ក្រៅពីអតីតសមាជិកសភាលេចធ្លោ និងនាយខុទ្ទកាល័យលោក កឹម សុខា ក្នុងចំណោមអតីតមន្ត្រីទាំង ៧ រូប ក៏មានផងដែរ លោក ទួត ឃឿត និងលោក ឡាត់ លិតេយ្យ ជាអតីតតំណាងរាស្ត្រ និងក៏ដូចជាលោក ឡុង គឹមឃន លោក ជុំ ច័ន្ទដារិន និងអ្នកស្រី យ៉ង់ ផាន់ណេត។
ទោះប្រឈមការរិះគន់មួយចំនួន អតីតអ្នកនយោបាយគណបក្សសង្រ្គោះជាតិរូបនេះ លើកឡើងថាបក្សនយោបាយថ្មីនេះមិនមែនជា «សួនលម្អប្រជាធិបតេយ្យ» សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល។
អតីតមេឃុំនិងចៅសង្កាត់ខ្លះនៃគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយកំពុងរស់នៅក្នុងជីវភាពជាពលរដ្ឋសាមញ្ញបើទោះបីជារក្សាក្តីសង្ឃឹមថានឹងមានឱកាសបានបម្រើពលរដ្ឋជាថ្មីដើម្បីសម្រេចកិច្ចការនៅសេសសល់ដែលមាននៅថ្នាក់មូលដ្ឋាន។
ការបោះឆ្នោតលើកនេះ ក៏ប្រៀបដូចជាការធ្វើប្រជាមតិមួយទៀតលើប្រជាប្រិយភាពនៃគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការទាក់ទាញអ្នកគាំទ្រនៅថ្នាក់មូលដ្ឋាន បន្ទាប់ពីបានដណ្តើមយកមកគ្រប់គ្រងស្ទើរតែទាំងស្រុងនូវអំណាចថ្នាក់ក្រោមជាតិកាលពីឆ្នាំ២០១៧មក។
អ្នកតាមឃ្លាំមើលស្ថានការណ៍កម្ពុជានិងបក្សមិនកាន់អំណាចយល់ថាមានបញ្ហាជាច្រើននៅថ្នាក់មូលដ្ឋានដែលទាមទារឲ្យដោះស្រាយដោយសារតែមិនទាន់ត្រូវបានយកចិត្តទុកដាក់ឲ្យបានដិតដល់នៅឡើយ។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលខេត្តតាកែវ យល់ថាបេក្ខភាពសម្តេចក្រុមព្រះសម្រាប់ការបោះឆ្នោត ទំនងជាលែងទទួលបានការយកចិត្តទុកដាក់ពីម្ចាស់ឆ្នោត ដោយសារតែតាមអ្វីដែលគេចោទគណបក្សព្រះអង្គថា បានរួមគំនិតប្តឹងរំលាយគណបក្សសង្គ្រោះជាតិ។
បើបូករួមទាំង«គណបក្សខ្មែរស្រឡាញ់ជាតិ» នេះផង មានគណបក្សនយោបាយយ៉ាងហោចចំនួនបីហើយ ដែលត្រូវបានបង្កើតដោយអតីតសមាជិកគណបក្សសង្គ្រោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។
ក្រោយពីការរាយការណ៍មួយពីការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ២០១២ លោក អូន ភាព និងលោក Zsomber Peter ដែលជាអ្នកយកព័ត៌មានជើងចាស់របស់កាសែត The Cambodia Daily បានរងការចោទប្រកាន់ពីបទ «ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍»។
ព័ត៌មានផ្សេងទៀត
No media source currently available