យុវជនខ្លះ ហាក់មានការស្ទាក់ស្ទើរក្នុងការទៅបោះឆ្នោតនៅខែកក្កដាឆ្នាំ២០១៨នេះ ក្រោយពីមិនមានគណបក្សសង្គ្រោះជាតិ ចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនេះ។
លោកប្រធានគ.ជ.ប ស៊ិក ប៊ុនហុក ដែលគេដឹងថាជាមន្ត្រីស្នូលមួយរូបរបស់បក្សកាន់អំណាចបានស្នើឲ្យក្រុមមន្ត្រីក្រោមឱវាទលោក ត្រូវមានសាមគ្គីផ្ទៃក្នុងល្អក្នុងរាជធានី ខេត្តនីមួយៗ ព្រោះកត្តាផ្ទៃក្នុងនេះហើយជា កត្តាកំណត់ជ័យជំនះ ឬបរាជ័យ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអ្នកនាំពាក្យក្រសួងយុត្តិធម៌ប្រកាសថា ការជ្រលក់ម្រាមដៃបន្លំថា ខ្លួនបានទៅបោះឆ្នោតគឺជាអំពើល្មើសច្បាប់ព្រហ្មទណ្ឌ។ ប៉ុន្តែអ្នកច្បាប់លើកឡើងថា ករណីនេះមិនមានចែងក្នុងច្បាប់ និងថា ការដែលមិនមានច្បាប់ចែង មានន័យថា មិនមែនជាបទល្មើសនោះទេ។
ខណៈការបោះឆ្នោតឈានជិតចូលមកដល់ គណបក្សនយោបាយមួយចំនួនព្យាយាមទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋជាបន្តបន្ទាប់ តាមរយៈគោលនយោបាយ និងការសន្យាផ្សេងៗ ដែលមានការសន្យាថា សងបំណុលជំនួសពលរដ្ឋផងដែរ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រតិកម្ម និងរិះគន់ធ្ងន់ៗដល់ការឃោសនានយោបាយដូច្នោះ។
នៅឯទីក្រុងអូស្លូ ប្រទេសន័រវែស អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិបានអំពាវនាវឱ្យប្រទេសជប៉ុនដើរតាមសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកក្នុងការបោះបង់ការផ្ដល់ជំនួយដល់ការបោះឆ្នោតនិងទុកសារៈសំខាន់នៃការរក្សាវត្តមានរឹងមាំរបស់ខ្លួននៅកម្ពុជាដើម្បីតទល់នឹងចិន នៅមួយឡែកសិន។
វោហាស័ព្ទអ្នកនយោបាយ ដែលអំពាវនាវឲ្យពលរដ្ឋពហិការការបោះឆ្នោតគឺមិនគាំទ្រការបន្តអំណាចផ្តាច់ការ និងការគម្រាមអ្នកមិនបោះឆ្នោតគឺជាអ្នកគាំទ្រក្រុមឧទ្ទាមនោះ ក្រុមអង្គការសង្គមស៊ីវិលស្នើឲ្យគ.ជ.ប.រក្សាឲ្យបាននូវគោលជំហរឯករាជ្យ ដែលខ្លួនបានប្រឹងប្រែងរក្សាមកដល់ពេលនេះ។
គ.ជ.ប.បានការចាប់ឆ្នោតកំណត់លេខរៀងរបស់គណបក្សនយោបាយទាំង២០នៅលើសន្លឹកឆ្នោត នៅថ្ងៃអង្គារនេះ ដោយក្នុងនោះគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលបានលេខរៀងទី២០ ដែលជាលេខរៀងចុងក្រោយបង្អស់។
បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)ស្នើឲ្យក្រសួងមហាផ្ទៃចាត់វិធានការលើអ្នកដែលអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើពហិកាការបោះឆ្នោត នៅថ្ងៃច័ន្ទនេះ លោក ស ខេង បានបញ្ជាឲ្យសមត្ថកិច្ចបង្ក្រាបសកម្មភាពដែលរាំងស្ទះដំណើរការបោះឆ្នោត។ អ្នកឃ្លាំមើលការបោះឆ្នោតលើកឡើងថា ការអំពាវនាវមិនឲ្យពលរដ្ឋទៅបោះឆ្នោតមិនមែនជាការគំរាមកំហែងឬចាប់បង្ខំដែលផ្ទុយនឹងច្បាប់នោះទេ។
រហូតមកដល់ពេលនេះ មានគណបក្សនយោបាយចំនួន២០ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ប្រកាសទទួលស្គាល់ជាផ្លូវការ។
គណបក្សនយោបាយទាំង២០នោះ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្ស ១៤ផ្សេងទៀត។
បេក្ខជនខ្មែរអាមេរិកាំងវ័យក្មេងលោក Choun Chanda ត្រូវគេជឿថា ជាបេក្ខជនដើមកំណើតអាស៊ីដំបូងដែលប្រាថ្នាប្រកួតចូលកាន់តំណែងនៅមូលដ្ឋាននេះ។
កាលពីសប្តាហ៍មុនក្រសួងការបរទេសសហរដ្ឋអាមេរិក បានសម្តែងការសោកស្តាយដែលគណបក្សសង្គ្រោះជាតិមិនបានចូលរួមក្នុងការបោះឆ្នោតជាតិខាងមុខ ហើយថាការណ៍នេះនាំឱ្យមានភាពមន្ទិលសង្ស័យលើការបោះឆ្នោតក្នុងពេលខាងមុខ។
ព័ត៌មានផ្សេងទៀត
No media source currently available