អតីតសមាជិកគ.ជ.បអះអាងថា សមាសភាពថ្មីរបស់គ.ជ.បមិនបានឆ្លុះបញ្ចាំងពីឆន្ទៈប្រជារាស្ត្រដែលបោះឆ្នោតគំាទ្រគណបក្សប្រឆាំងនោះឡើយ។
ការអំពាវនាវនេះកើតមានស្របពេលក្រុមគាំទ្របក្សសង្គ្រោះជាតិបានប្រកាសផែនការធ្វើបាតុកម្មនៅតាមបណ្តាប្រទេសលោកខាងលិច ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលថា សកម្មភាពទាំងនេះមិនអាចដាក់សម្ពាធលើស្ថាប័នប្រជាធិបតេយ្យនានារបស់កម្ពុជាឡើយ។
លោកអ៊ូ វីរៈស្ថាបនិកនិង ជាប្រធានវេទិកាអនាគតយល់ថា ជំនួយ និងការវិនិយោគទុនចិនជាការសប្បាយរីករាយមួយសម្រាប់កម្ពុជាក្នុងរយៈពេលខ្លី ប៉ុន្តែកម្ចីរបស់ចិនមួយចំនួនគឺវិលវល់តែក្នុងរង្វង់ក្រុមហ៊ុនចិនប៉ុណ្ណោះ ដោយកម្ពុជាមិនមានសិទ្ធិអ្វីសម្រេចលើការទិញសេវាឬកំណត់គុណភាពអ្វីផ្សេង
អ្នកសង្កេតការណ៍នៅតែមានក្តីមន្ទិលអំពីឯករាជ្យភាពរបស់គ.ជ.ប ក្រោយតុលាការកំពូលបានចេញសេចក្តីសម្រេចរំលាយគណបក្សជំទាស់កាលពីពាក់កណ្តាលខែវិច្ឆិកានេះ។
វិបត្តិនយោបាយកម្ពុជាបានចាប់ផ្តើមពីដើមខែកញ្ញា នៅពេលដែលកងកម្លាំងប៉ូលិសបានចាប់លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិទៅដាក់ពន្ធនាគារ ហើយចោទពីបទក្បត់ជាតិ។
លោក រ៉ុង ឈុន អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានលាលែងបានប្រាប់VOAថា ការជ្រើសរើសនេះគឺជា ការរំលោភមាត្រា ៦នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក កែវ អ៊ាត អាយុ៥២ឆ្នាំ ធ្លាប់ជាជំទប់ទី២នៃឃុំព្រៃខ្លាថា មានការសន្យាពីថ្នាក់ដឹកនាំគណបក្សប្រជាជននៅឃុំស្រុករបស់លោកថា បើលោកចុះចូល នឹងរួចខ្លួនពីផ្លូវច្បាប់។
នេះជាបទសម្ភាសន៍ផ្តាច់មុខ របស់ VOA Khmer ជាមួយលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក William Heidt លើប្រធានបទស្តីអំពីស្ថានការណ៍នយោបាយពេលបច្ចុប្បន្ន និងចំណងការទូតរវាងសហរដ្ឋអាមេរិកកម្ពុជា។
លោក ហ៊ុន សែន បានថ្លែងថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលលោក កឹម សុខា បានបង្កើតឡើងនៅឆ្នាំ ២០០២ ត្រូវតែបិទចោល ដោយសារអង្គការក្រៅរដ្ឋាភិបាលមួយនេះ ត្រូវបានគេចាត់ទុកថា ត្រូវបានបង្កើតឡើងក្រោមបញ្ជាបរទេស។
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយយល់ថា វត្តមាននៃតំណាងរាស្ត្រជំនួសកៅអីគណបក្សសង្គ្រោះជាតិនៅក្នុងសភាគ្រាន់តែជាការបង្គ្រប់កិច្ចប៉ុណ្ណោះ ដោយមិនតំណាងឲ្យរាស្រ្តតាមសន្លឹកឆ្នោតនោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអាទិត្យនេះ បានអំពាវនាវឲ្យបិទអង្គការសិទ្ធិមនុស្សដ៏សំខាន់មួយក្នុងប្រទេសកម្ពុជា ដោយសារតែអង្គការនេះ ត្រូវបានបង្កើតឡើងដោយមេដឹកនាំបក្សប្រឆាំងគឺលោក កឹម សុខា ដែលកំពុងជាប់ឃុំឃាំង។
រហូតមកដល់ពេលនេះ អតីតក្រុមប្រឹក្សាឃុំសង្កាត់ទាំងនោះមួយចំនួន បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ក៏ប៉ុន្តែ ភាគច្រើននៅតែបន្តប្ដេជ្ញាមិនព្រមចុះចូលដែលជាមូលហេតុធ្វើមួយពួកគាត់ប្រឈមនឹងការគំរាមកំហែងតាមរយៈរូបភាពផ្សេងៗ។នេះបើតាមការអះអាងរបស់អតីតក្រុមប្រឹក្សាឃុំសង្កាត់ទាំងនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available