អ្នកឃ្លាំមើលស្ថានការណ៍នយោបាយយល់ថា វត្តមាននៃតំណាងរាស្ត្រជំនួសកៅអីគណបក្សសង្គ្រោះជាតិនៅក្នុងសភាគ្រាន់តែជាការបង្គ្រប់កិច្ចប៉ុណ្ណោះ ដោយមិនតំណាងឲ្យរាស្រ្តតាមសន្លឹកឆ្នោតនោះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអាទិត្យនេះ បានអំពាវនាវឲ្យបិទអង្គការសិទ្ធិមនុស្សដ៏សំខាន់មួយក្នុងប្រទេសកម្ពុជា ដោយសារតែអង្គការនេះ ត្រូវបានបង្កើតឡើងដោយមេដឹកនាំបក្សប្រឆាំងគឺលោក កឹម សុខា ដែលកំពុងជាប់ឃុំឃាំង។
រហូតមកដល់ពេលនេះ អតីតក្រុមប្រឹក្សាឃុំសង្កាត់ទាំងនោះមួយចំនួន បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ក៏ប៉ុន្តែ ភាគច្រើននៅតែបន្តប្ដេជ្ញាមិនព្រមចុះចូលដែលជាមូលហេតុធ្វើមួយពួកគាត់ប្រឈមនឹងការគំរាមកំហែងតាមរយៈរូបភាពផ្សេងៗ។នេះបើតាមការអះអាងរបស់អតីតក្រុមប្រឹក្សាឃុំសង្កាត់ទាំងនេះ។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន លោក ឈាង វុន អ្នកតំណាងរាស្ត្របក្សកាន់អំណាចមណ្ឌលខេត្តបាត់ដំបង បានលើកឡើងពីការបែងចែកអាសនៈទំនេរ នៅតាមបណ្ដាខេត្តនានាទៅឲ្យគណបក្សនយោបាយផ្សេងទៀត ដែលបានចូលរួមការបោះឆ្នោតឆ្នាំ ២០១៣។
លោក រ៉ុង ឈុន អតីតសមាជិគនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអះអាងប្រាប់ Hello VOA ថា គ្មានអ្នកនយោបាយណាមកជំរុញលោកឱ្យឈប់ពីស្ថាប័នរៀបចំការបោះឆ្នោតនេះទេ។
លោក ហ៊ុន សែន បានចំអកឱ្យគណបក្សសង្គ្រោះជាតិ ថាការលាលែងរបស់សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបីរូបមកពីគណបក្សជំទាស់ គឺជា ការបង់ខាតរបស់បក្សនេះ ហើយការកាត់ជំនួយក្នុងការរៀបចំការបោះឆ្នោត ឬការប្រកាសមិនបញ្ជូន អ្នកអង្កេតការណ៍បោះឆ្នោតនាពេលខាងមុខ ក៏មិនបានប៉ះពាល់ពីភាពស្របច្បាប់នៃការបោះឆ្នោតនៅកម្ពុជាផងដែរ។
ក្រោយពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ សភាឯកបក្សកម្ពុជាអនុម័តថវិកាជាតិឆ្នាំ២០១៨ដោយធ្វើការកោតសរសើរស្នាដៃរដ្ឋាភិបាល
លោក ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងពីក្តីរំពឹងរបស់លោកថា កម្មកររោងចក្រនឹងបោះឆ្នោត ឲ្យលោកបានស្ថិតក្នុងអំណាច ១០ឆ្នាំ បន្តទៀត ដើម្បីបើកផ្លូវឲ្យលោកបានថែរក្សាសន្តិភាព ក្នុងប្រទេសសម្រាប់ការអភិវឌ្ឍ។
ក្រុមមេធាវីក្រសួងមហាផ្ទៃបានការពារភស្តុតាងចុងក្រោយ ដែលមានបញ្ជីរាយនាមឈ្មោះរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៨រូប ថា មានជាប់ពាក់ព័ន្ធជាមួយផែនការផ្តួលរំលំរដ្ឋាភិបាលនោះ និងបានស្នើឲ្យតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយរបស់ពួកគេក្នុងម្នាក់ៗ៥ឆ្នាំ។
ប្រធានគណៈប្រតិបត្តិខេត្តបាត់ដំបងរបស់គណបក្សសង្រ្គោះជាតិ ថា ខេត្តដែលជាគោលដៅដែលថ្នាក់ដឹកនាំនឹងត្រូវកាត់សិទ្ធិនយោបាយនោះ ជាខេត្តដែលទទួលបានសំឡេងគាំទ្រច្រើនពីប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោត។
ការសម្រេចរឹតបន្តឹងផ្នែកសន្តិសុខ ទូទាំងប្រទេសកម្ពុជារបស់ក្រសួងមហាផ្ទៃ ធ្វើឡើង២ថ្ងៃមុនពេលតុលាការកំពូលបើសវនាការលើបណ្តឹងស្នើសុំរំលាយគណបក្សសង្គ្រោះជាតិ ដែលគេស្គាល់ថាជាដៃគូប្រជែងដ៏ធំរបស់បក្សកាន់អំណាចរបស់លោក ហ៊ុន សែន នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨។
ព័ត៌មានផ្សេងទៀត
No media source currently available