ក្នុងប្រតិកម្មប្រឆាំងនឹងការពិភាក្សានៅអ.ស.ប.អំពីដំណើរវិវត្តនយោបាយក្នុងប្រទេសកម្ពុជា ប្រតិភូកម្ពុជាប្រចាំអង្គការពិភពលោកនេះនិយាយការពាររដ្ឋាភិបាល ដោយលើកថា លទ្ធិប្រជាធិបតេយ្យមាននៅកម្ពុជា។
លិខិតមួយដែលគួរឲ្យជឿថាជារបស់រដ្ឋមន្ត្រីពាណិជ្ជកម្មបានស្នើឱ្យលោក ហ៊ុន សែន ទប់ស្កាត់កុំឲ្យសហភាពអឺរ៉ុបព្យួរការអនុគ្រោះពន្ធនាំទំនិញពីកម្ពុជាទៅទីផ្សារសហភាពអឺរ៉ុប។
អ.ស.ប.ធ្លាប់បានដាក់អាសនៈរបស់ប្រទេសកម្ពុជាឲ្យនៅទំនេរកាលពីឆ្នាំ១៩៩៧ ក្រោយពីមានរដ្ឋប្រហារដោយលោក ហ៊ុន សែន បណ្តេញព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជាអតីតនាយករដ្ឋមន្ត្រីទី១ចេញពីអំណាច។
ទោះជាសភាអឺរ៉ុបយល់ព្រមការព្យួរជាបណ្តោះអាសន្នលើការអនុគ្រោះពន្ធដល់កម្ពុជាក៏ដោយ ក៏លោកហ៊ុន សែនមានសង្ឃឹមថា រដ្ឋាភិបាលសហភាពអឺរ៉ុបមិនចេះតែធ្វើតាមសភានោះទេ។
ក្នុងសេចក្តីសម្រេចចិត្តព្រាងទុករបស់ខ្លួន សភាសហភាពអឺរ៉ុបបានលើកឡើងនូវចំណុចជាច្រើន ដូចជាការរំសាយចោលគណបក្សប្រឆាំង រឹតបន្តឹងសិទ្ធិមនុស្ស សេរីភាពព័ត៌មាន ជាដើម។
មន្ត្រីសង្ឃកំពូលនៅកម្ពុជាអំពាវនាវឱ្យប្រជាពលរដ្ឋ ព្រះសង្ឃទូទាំងប្រទេសកម្ពុជាបោះឆ្នោតឱ្យគណបក្សគ្រប់គ្រងអំណាចរបស់លោក ហ៊ុន សែន។
លោក សុខ ឥសាន បានបញ្ជាក់ថា សហគមន៍អន្តរជាតិនឹងមិនចងកំហឹងលើបុគ្គលម្នាក់ ឬក្រុមណាមួយ ហើយបង្កភាពច្របូកច្របល់ដែលអំពល់ទុក្ខដល់ពលរដ្ឋខ្មែររាប់លាននាក់នោះទេ។
មន្ត្រីក្រសួងការបរទេសអាមេរិកមួយរូបដែលកំពុងបំពេញទស្សនកិច្ចនៅភ្នំពេញបានស្នើជាថ្មីឱ្យរដ្ឋាភិបាលខ្មែរពិចារណាបកវិលត្រឡប់ក្រោយនូវរាល់វិធានការនានាក្នុងយុទ្ធនាការបង្ក្រាបផ្នែកនយោបាយថ្មីៗនេះ ប៉ុន្តែមិនបញ្ជាក់ពីវិធានការបន្ទាប់ទេ។
នាយករដ្ឋមន្ត្រីខ្មែរថ្លែងដូច្នេះនៅមួយថ្ងៃក្រោយសហភាពអឺរ៉ុបសម្រេចកាលពីពីថ្ងៃអង្គារថា នឹងព្យួរជំនួយរបស់ដល់ការបោះឆ្នោតនៅកម្ពុជា ក្រោមហេតុផលថា តុលាការកំពូលបានសម្រេចរំលាយគណបក្សប្រឆាំងសំខាន់ជាងគេ។
ការសម្រេចរបស់សហភាពអឺរ៉ុបក្នុងការព្យួរជំនួយដល់គ.ជ.ប. កើតឡើងក្រោយសហរដ្ឋអាមេរិកបានសម្រេចផ្តាច់ជំនួយដូចគ្នានេះដែរ កាលពីខែវិច្ឆិកា។
លោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកមានសិទ្ធិធ្វើទៅតាមខ្លួនចង់ធ្វើ។លោកស ខេងបាននិយាយថា៖ «អូរឿងហ្នុង ជាសិទ្ធិរបស់សហរដ្ឋអាមេរិកទេ មិនដឹងធ្វើម៉េច ឲ្យខ្ញុំថាម៉េច»។
ព័ត៌មានផ្សេងទៀត
No media source currently available