ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​បន្ត​ប្រតិបត្តិការ​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​ បើ​ទោះបី​ជា​ចិន​ជំទាស់​ក៏​ដោយ


រូបឯកសារ៖ នាវា​ចម្បាំង​របស់​សហរដ្ឋ​អាមេរិក USS John S. McCain (DDG-56) ស្ថិត​នៅ​ក្នុង​ឆ្នេរ​របស់​វៀតណាម កាល​ពី​កន្លង​ទៅ។
រូបឯកសារ៖ នាវា​ចម្បាំង​របស់​សហរដ្ឋ​អាមេរិក USS John S. McCain (DDG-56) ស្ថិត​នៅ​ក្នុង​ឆ្នេរ​របស់​វៀតណាម កាល​ពី​កន្លង​ទៅ។

យោធា​សហរដ្ឋ​អាមេរិក​នឹង​បន្ត​បើក​នាវា​ឆ្លង​កាត់​តំបន់​នៅ​ជិត​កោះ​ដែល​មានជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ បើ​ទោះបី​ជា​រដ្ឋាភិបាល​ក្រុង​ប៉េងកាំង​ប្រឆាំង​កាន់​តែ​ខ្លាំង​ឡើង​អំពី​ប្រតិបត្តិ​នេះ​យ៉ាង​ណា​ក៏​ដោយ។ នេះ​បើ​យោង​តាម​លោក​រដ្ឋមន្រ្តី​ការពារ​ប្រទេស​សហរដ្ឋអាមេរិក​ Jim Mattis​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ។

លោក​ Mattis ​បាន​ថ្លែង​ខណៈ​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ ​Hawaiiថា​ «តំបន់​ទាំង​នោះ​គឺ​ជា​ផ្លូវ​នាវាចរណ៍​សម្រាប់​ប្រតិបតិ្ត​នានាដោយ​សេរី។ ហើយ​អ្នក​នឹង​សម្គាល់​ឃើញ​ថា​មាន​ប្រទេស​តែ​មួយ​ប៉ុណ្ណោះ​ដែល​ហាក់​ដូចជា​ប្រឆាំង​ទៅ​នឹង​ប្រតិបត្តិការ​នេះ»។

បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ក្លាយ​ជា​ប្រធាន​ដែល​ត្រូវ​ផ្តោត​មួយយ៉ាង​សំខាន់​នៅក្នុង​សប្តាហ៍​នេះ​ នៅ​ពេល​ដែល​លោក​ Mattis​ ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​សិង្ហបុរី​ ដើម្បី​ចូលរួម​កិច្ច​សន្ទនារ​ដែល​នឹង​ធ្វើ​ឡើង​នៅ​សណ្ឋាគារ ​Shangri-La ដែល​ជា​ការ​ជួបជុំ​ប្រចាំ​ឆ្នាំ​រវាង​មន្រ្តី​ការពារ​ប្រទេស​នៅ​តំបន់​អាស៊ី​ និង​មេដឹកនាំ​នានា​មក​ពី​ប្រទេស​ផ្សេងៗ។

កាល​ពី​ថ្ងៃអាទិត្យ​នាវា​ចម្បាំង​របស់​កងទ័ព​ជើងទឹក​សហរដ្ឋអាមេរិក​ពីរ​គ្រឿង​បាន​ធ្វើ​ដំណើរ​ទៅ​ជិត​កោះ​នានា​នៃ​ប្រជុំកោះ​ប៉ារ៉ាសែល​ដែល​គ្រប់គ្រង​ដោយ​ប្រទេស​ចិន​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​វៀតណាម។ ប្រទេស​ចិន​បាន​បញ្ជូន​នាវា​ចម្បាំង​របស់​ខ្លួន​ពីរ​គ្រឿង​ទៅ​តំបន់​នោះ​ដើម្បី​ព្រមាន​ឲ្យ​នាវា​សហរដ្ឋអាមេរិក​ចាក​ចេញ​ពី​តំបន់​នោះ។ នេះ​បើ​យោង​តាមរ​ដ្ឋាភិបាល​ក្រុង​ប៉េកាំង។

ក្រុម​មន្រ្តី​សហរដ្ឋ​អាមេរិក​និយាយ​ថា​ សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​ឬ​ហៅ​កាត់​ថា FONOP ​ជា​ធម្មតា​ត្រូវ​អាច​ធ្វើ​ឡើង​តាម​ការ​កំណត់​ពេល​វេលា​ និង​កើត​ឡើង​នៅ​ទូទាំង​សកល​លោក។

ក៏​ប៉ុន្តែ​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​ចុងក្រោយ​បង្អស់​នេះ​កើតឡើង​នៅ​ចំ​ពេល​មាន​តាន​តឹង​នៃ​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន។

កាល​ពី​សប្តាហ៍​មុន​ ទី​បញ្ជាការ​ប៉ង់តាហ្គូន​បាន​ដក​ប្រទេសចិន​ចេញ​ពី​ការ​ធ្វើ​សមយុទ្ធ​យោធា​អន្តរជាតិ​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​នេះ​ ដោយសារ​តែ​សកម្មភាព​យោធារបស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​លើ​កោះ​នានា​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។
យោង​តាម​សេចក្តី​រាយការណ៍​ថ្មីៗ​នេះ​បាន​រាយការណ៍​ថា​ប្រទេស​ចិន​បាន​រើ​ប្រព័ន្ធ​ការពារ​អាកាស​ទៅ​ដាក់​នៅ​តាម​ប្រជុំ​កោះ​ Spratly៕

XS
SM
MD
LG