ការដំឡើងមីស៊ីលរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងមានគោលបំណងដើម្បីប្រឈមជាមួយនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក។ នេះបើតាមការបញ្ជាក់របស់អ្នកសិក្សាស្រាវជ្រាវនានា។
ការដាក់ពង្រាយកាំជ្រួចមីស៊ីលរបស់ចិននៅសមុទ្រចិនខាងត្បូងគឺជាបញ្ហាប្រឈមចំពោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ នេះបើយោងតាមក្រុមអ្នកវិភាគ។
ការបើកចំហខេត្តភាគខាងត្បូងបំផុតរបស់ចិន ឲ្យភ្ញៀវទេសចរបរទេសមកទស្សនាដោយមិនចាំបាច់មានទិដ្ឋាការ អាចនឹងបើកទូលាយដល់តំបន់ដែលនៅក្បែរនោះដែលស្ថិតនៅក្នុងសមុទ្រមានជម្លោះ សម្រាប់ភ្ញៀវទេសចរដែលចូលចិត្តទៅកន្លែងថ្មីៗ។
ស.រ.អា កំពុងព្រមានប្រទេសចិនអំពីផលប៉ះពាល់ដោយសារសកម្មភាពយោធារបស់ចិននៅសមុទ្រចិនខាងត្បូង គ្រាដែលមានរបាយការណ៍អំពីការដាក់រាយអាវុធនៅទីនោះ។
ប្រទេសវៀតណាមបានប្រកាសខ្លាំងៗប្រឆាំងនឹងប្រទេសចិនពីរដង កាលពីសប្តាហ៍មុនជុំវិញជម្លោះអធិបតេយ្យភាពដែនសមុទ្រជាយូរមក បន្ទាប់ពីរក្សាភាពស្ងៀមស្ងាត់អស់រាប់ខែកន្លងនេះ។ ប៉ុន្តែក្រុមអ្នកវិភាគរំពឹងថានឹងឃើញពីដំណាក់កាលខឹងសម្បាដូចពេលនេះ ឆ្លាស់គ្នាជាមួយការស្ងៀមស្ងាត់ដែលធ្លាប់មានពីមុនមក។
សមយុទ្ធរបស់កងទ័ពអាកាសចិនលើសមុទ្រចិនខាងត្បូងដែលមានជម្លោះ ឆ្លុះបញ្ចាំងពីការប្រឆាំងនឹងការធ្វើនាវាចរណ៍របស់នាវាដឹកយន្តហោះចម្បាំងរបស់អាមេរិកនៅក្នុងតំបន់នាពេលថ្មីៗនេះ និងកំណើនការប្រុងប្រយ័ត្នចំពោះតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងដោយខ្លួនឯង ប៉ុន្តែប្រទេសចិនប្រកាសថាកោះនេះជាដែនដីរបស់ខ្លួន។ នេះបើតាមការលើកឡើងរបស់ក្រុមបញ្ញវន្តក្នុងទ្វីបអាស៊ី។
នាវាចម្បាំងមួយគ្រឿងរបស់សហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការ«សេរីភាពនាវាចរណ៍»នៅថ្ងៃសុក្រនេះនៅក្នុងដែនសមុទ្រចិនខាងត្បូង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ក្រោយពីបានផ្អាកសមយុទ្ធជាមួយស.រ.អា. ប្រទេសកម្ពុជាបានចាប់ផ្តើមធ្វើសមយុទ្ធយោធាជាមួយមហាមិត្តចិន កាលពីថ្ងៃសៅរ៍ ដែលផ្តោតលើការប្រឆាំងអំពើភេរវកម្ម និងការជួយសង្គ្រោះ។
នាវាផ្ទុកយន្តហោះចម្បាំងសហរដ្ឋអាមេរិកមួយក្រុមកំពុងត្រៀមរៀបចំបើកបរឆ្លងកាត់សមុទ្រចិនខាងត្បូងនៅចុងខែនេះ ហើយក្រុមអ្នកសង្កេតការណ៍រំពឹងថា ទីក្រុងប៉េកាំងនឹងពន្លឿនការសាងសង់ទីតាំងយោធារបស់ខ្លួននៅលើកោះតូចៗនៅក្នុងតំបន់នោះ។
កងកម្លាំងសហរដ្ឋអាមេរិកមិនបាក់ទឹកចិត្តដោយសារការបង្កើនកម្លាំងយោធានៅលើកោះសិប្បនិម្មិតនៅក្នុងសមុទ្រចិនខាងត្បូងនោះទេ ហើយសហរដ្ឋអាមេរិកនឹងនៅតែបន្តល្បាតដែនទឹកយុទ្ធសាស្ត្រដែលមានជម្លោះនេះនៅកន្លែងណាដែល «ច្បាប់អន្តរជាតិអនុញ្ញាតឲ្យ»។
ព័ត៌មានផ្សេងទៀត