មេដឹកនាំសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានបញ្ចប់កិច្ចប្រជុំកំពូលកាលពីថ្ងៃសុក្រ ទី១៨ ខែសីហា នៅរមណីយដ្ឋាន Camp David ដោយពង្រឹងភាពជាដៃគូត្រីភាគី ដែលបានបង្កើតឡើងថ្មីជាមួយនឹងការសន្យាដើម្បីធ្វើជាការឆ្លើយតប ៣ ភាគីរួមគ្នាក្នុ ងអំឡុងពេលមានវិបត្តិក្នុងតំបន់។
លោក Biden បានបញ្ជាក់ដោយមិនបានលើកឡើងអំពីប្រទេសចិនថា មេដឹកនាំទាំង ៣ បានបញ្ជាក់ជាថ្មីអំពីការតាំងចិត្តនៅក្នុងការរក្សាសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់និងដោះស្រាយបញ្ហាបង្ខិតបង្ខំខាងសេដ្ឋកិច្ច ដែលបញ្ហានេះគឺជាការអនុវត្តមួយដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកចោទប្រទេសចិនថាបានប្រើដើម្បីគោលបំណងនយោបាយរបស់ខ្លួន។
ប្រទេសហ្វីលីពីនជាប់នៅកណ្តាលក្នុងការប្រជែងគ្នារវាងសហរដ្ឋអាមេរិក និងចិន។ ប្រធានាធិបតីហ្វីលីពីនថ្មីបានងាកទៅរកសហរដ្ឋអាមេរិកវិញ បន្ទាប់ពីអតីតប្រធានាធិបតីរបស់ខ្លួនមានទំនោរទៅរកចិន។ ប៉ុន្តែអ្នកជំនាញថា ហ្វីលីពីនត្រូវមានយុទ្ធសាស្ត្រទប់ទល់បែបច្នៃប្រតិដ្ឋជាមួយនឹងចិន។
ប្រមុខការទូតប្រទេសអាស៊ាន ដែលរួមមានប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងប្រទេសវៀតណាម ត្រូវជួបប្រជុំគ្នានៅថ្ងៃអង្គារនេះនិងថ្ងៃពុធស្អែក។
ប្រទេសវៀតណាមបានបើកការត្រួតពិនិត្យទៅលើគេហទំព័ររបស់ភ្នាក់ងាររៀបចំដំណើរកំសាន្តរបស់ក្រុមតន្ត្រី Blackpink នៃប្រទេសកូរ៉េខាងត្បូង នៅមុនការប្រគុំតន្ត្រីរបស់ក្រុមនេះនៅក្នុងរដ្ឋធានីហាណូយរបស់វៀតណាម
ប្រទេសចិនបានបញ្ជូនយន្ដហោះចម្បាំងយ៉ាងតិច៥៦គ្រឿងចូលក្នុងតំបន់ការពារដែនអាកាសរបស់កោះតៃវ៉ាន់នៅថ្ងៃច័ន្ទ។ នេះបើតាមការអះអាងរបស់តៃវ៉ាន់ ខណៈដែនដីនេះបានពង្រាយទ័ពអាកាសរយៈពេល ៤ថ្ងៃជាប់ៗគ្នាដើម្បីបណ្តេញយន្តហោះឈ្លានពាន។
ដំណើរទស្សនកិច្ចប្រាំពីរថ្ងៃរបស់អ្នកស្រី Harris ទៅកាន់ប្រទេសសិង្ហបុរី និងប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តទូលំទូលាយមួយរបស់អាមេរិកដើម្បីទាក់ទាញសម្ព័ន្ធមិត្តដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនសង្ឃឹមថា នឹងជួយទប់ទល់ឥទ្ធិពលសន្តិសុខនិងសេដ្ឋកិច្ចរបស់ចិន។
សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យបានព្រមានដល់ប្រទេសចិនជាថ្មីម្តងទៀតថា ការវាយប្រហារណាមួយលើកងទ័ពហ្វីលីពីននៅតំបន់សមុទ្រចិនខាងត្បូងនោះ នឹងអាចនាំឲ្យមានការប្រើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមករវាងអាមេរិកនិងហ្វីលីពីនឆ្នាំ១៩៥១។
អ្នកវិភាគលើកឡើងថា ការកើនឡើងនូវប្រព័ន្ធបណ្តាញទូរស័ព្ទបន្ទាន់សម្រាប់ដោះស្រាយវិបត្តិរវាងប្រទេសចិននិងប្រទេសអាស៊ីមួយចំនួនបានបង្ហាញថា រដ្ឋាភិបាលក្រុងប៉េកាំងមានបំណងពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសទាំងនោះ។
ចិនកំពុងបង្ហាញចំណាប់អារម្មណ៍ថ្មីក្នុងការធ្វើការជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាក់ទងនឹងជម្លោះក្នុងសមុទ្រចិនខាងត្បូងដែលសម្បូរធនធានធម្មជាតិ ខណៈគូប្រជែងគឺសហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Joe Biden មានសន្ទុះការទូតជាមួយចិន។
កាលពីថ្ងៃទី ២១ ខែឧសភា ប្រទេសទាំងពីរបានរៀបចំកិច្ចពិភាក្សាលើកទី ៦ របស់ខ្លួនស្តីពីយន្តការប្រឹក្សាយោបល់ទ្វេភាគីលើបញ្ហាសមុទ្រចិនខាងត្បូង ដែលជាដែនទឹកដែលប្រទេសទាំងពីរមានជម្លោះអធិបតេយ្យជាមួយគ្នា។
ព័ត៌មានផ្សេងទៀត
No media source currently available