កាលពីថ្ងៃទី ២៣ ខែកញ្ញា ប៉ូលិសកម្ពុជាបានរកឃើញស្ត្រីជនជាតិហ្វីលីពីនចំនួន ២០ នាក់ ដែលសង្ស័យថាពាក់ព័ន្ធនឹងការពពោះជំនួសខុសច្បាប់នៅកម្ពុជា ក្នុងពេលកម្លាំងសមត្ថកិច្ចឆ្មក់ចូលផ្ទះវីឡាមួយកន្លែងនៅក្នុងខេត្តកណ្តាល។
តុលាការបានចោទប្រកាន់លោកពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «មិនរាងចាលបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម»។
អ្នកស្រី ហង្ស សម្ផស្ស ចង់ឃើញការសម្រួលលក្ខខណ្ឌរបស់ក្រសួងព័ត៌មានដើម្បីឱ្យអ្នកកាសែតដែលគ្មានស្ថាប័នអាចទទួលបានបណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មាន ដើម្បីអនុញ្ញាតឱ្យពួកគេបានបំពេញការងារ ឬអនុវត្តគម្រោងដែលពួកគេទទួលបានពីម្ចាស់ជំនួយក្នុងការសរសេរអត្ថបទព័ត៌មាន។
សមាគមនេះបានចាត់ទុកការដាក់ពិន័យប្រាក់ប្រមាណ ៤.៥០០ ដុល្លារអាមេរិកនេះ គឺជាការចាប់បង្ខំក្នុងបំណងបំបិទសំឡេងអង្គការវិជ្ជាជីវៈ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សមាគមចុះថ្ងៃទី ៣០ ខែតុលា។
ក្រៅពីបម្រាមនេះ លោក ដារ៉ានៅមានកាតព្វកិច្ចទៅបង្ហាញមុខនៅប៉ុស្តិ៍នគរបាលជារៀងរាល់ខែនិងមិនអនុញ្ញាតឲ្យប្រើទូរស័ព្ទផងដែរ។
សង្គមស៊ីវិលសាទរនឹងចំណាត់ការនេះ ហើយថា ការដោះលែងលោក ម៉ិច ដារ៉ា ធ្វើឡើងក្រោយមានការអំពាវនាវជាបន្តបន្ទាប់ពីក្រុមអង្គការសិទ្ធិមនុស្ស និងសហគមន៍អន្តជាតិ ព្រមទាំងស្ថានទូតប្រទេសប្រជាធិបតេយ្យនៅកម្ពុជា។
អ្នកការពារសិទ្ធិមនុស្សសង្ឃឹមថា តុលាការក្រុងភ្នំពេញនឹងពិចារណាឱ្យលោក ម៉ិច ដារ៉ា បានស្ថិតនៅក្រៅឃុំ ព្រោះអ្នកកាសែតរូបនេះកំពុងមានបញ្ហាសុខភាព។
ដោយឡែក មន្ត្រីនាំពាក្យរដ្ឋាភិបាលអះអាងថា គ្មានការធ្វើទុក្ខបុកម្នេញដូចការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលនោះទេ និងថា អ្វីដែលបានកើតឡើងគឺជាវិធានការច្បាប់របស់ប្រទេសកម្ពុជា។
មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃបានទទួលស្គាល់ថា បញ្ហាជួញដូរមនុស្សគឺជាក្តីបារម្ភសម្រាប់កម្ពុជានិងពិភពលោក ខណៈអ្នកការពារសិទ្ធិមនុស្សជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបង្កើនការបង្ក្រាបបទល្មើសដើម្បីបញ្ចៀសការរិះគន់។
មេធាវីការពារក្តីឱ្យលោក ម៉ិច ដារ៉ា នឹងដាក់លិខិតទៅតុលាការនៅថ្ងៃពុធ ស្នើឱ្យអ្នកសារព័ត៌មានរូបនេះស្ថិតនៅក្រៅឃុំ ក្រោមមូលហេតុមានបញ្ហាសុខភាព និងត្រូវមើលថែម្តាយចាស់ជរា។
តុលាការសម្រេចតម្កល់ដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នរបស់ចៅក្រមស៊ើបសួរ ដោយបន្តឃុំខ្លួន លោក ហៃ វណ្ណនិត រហូតតុលាការចាត់ការតាមនីតិវិធី។
ការចាប់បញ្ជូនខ្លួនអ្នកស្រី នួន តឿន ដែលជាពលការិនីខ្មែរធ្វើការតាមផ្ទះនៅប្រទេសម៉ាឡេស៊ីត្រូវបានអ្នកតាមដានមើលឃើញថា ជាសញ្ញានៃការផ្លាស់ប្ដូរតំបន់សុវត្ថិភាពសម្រាប់អ្នករិះគន់ និងជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរពីសំណាក់រដ្ឋាភិបាលម៉ាឡេស៊ី។ តំណាងរាស្រ្តម៉ាឡេស៊ីម្នាក់អះអាងថា ខ្លួនគ្រោងស្នើឱ្យមានការសួរដេញដោលមួយអំពីការចាប់ខ្លួនពលករខ្មែរម្នាក់ដែលរិះគន់លោក ហ៊ុន សែន និងបញ្ជូនមកកម្ពុជាតាមសំណើរបស់រដ្ឋាភិបាលកម្ពុជា។
ព័ត៌មានផ្សេងទៀត
No media source currently available