ក្រុមសិទ្ធិមនុស្សនៅកូរ៉េខាងត្បូងនិយាយថា ខ្លួនរងសម្ពាធពីរដ្ឋាភិបាលចិន បន្ទាប់ពីផ្តល់កិត្តិយសដល់សកម្មជនក្រុងហុងកុងដែលជាប់ពន្ធនាគារ។ នេះ ជាករណីចុងក្រោយនៃការប៉ុនប៉ងរបស់រដ្ឋាភិបាលក្រុងប៉េកាំងដែលព្យាយាមបំបិទមាត់អ្នករិះគន់នៅកូរ៉េខាងត្បូង។
កាលពីថ្ងៃទី៥ ខែឧសភា តុលាការមួយនៅចិនបានកាត់ទោសលោក Yang Maodong សកម្មជនលម្អៀងខាងប្រជាធិបតេយ្យជើងចាស់ឱ្យជាប់ពន្ធនាគារ៨ឆ្នាំពីបទចោទប្រកាន់ធ្វើវិទ្ធង្សនាដោយសារការការពារសិទ្ធិមនុស្សនិងសេរីភាពរយៈពេល២ទសវត្សរ៍របស់លោក។ លោកបានល្បីឈ្មោះក្នុងករណីដីធ្លីក្នុងភូមិមួយកាលពីឆ្នាំ២០០៥។
សភាទទួលបន្ទុកសិទ្ធិមនុស្សអាស៊ាន APHR ពេញចិត្តនឹងចំណងទាក់ទងដ៏រឹងមាំរវាងគណបក្ស Move Forward ហើយជំហរសិទ្ធិមនុស្សដ៏រឹងមាំរបស់គណបក្សនេះនឹងជួយជំរុញបន្ថែមដល់កិច្ចពិភាក្សានានាក្នុងគោលបំណងបញ្ចប់ការសម្លាប់រង្គាលនៅប្រទេសមីយ៉ាន់ម៉ា។
កាលពីខែមីនា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា រោងចក្រនៅកម្ពុជាជាង ៧០ បានព្យួរការងារកម្មករជាង ៣ ម៉ឺននាក់ ដោយលោកថាសភាពការណ៍សេដ្ឋកិច្ចពិភពលោកមិនល្អ។
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅបង់ក្លាដែសបានថ្លែងថា ពួកគេនឹងមិនត្រឡប់ទៅមីយ៉ាន់ម៉ា «ដើម្បីជាប់ឃុំក្នុងជំរំ» វិញនោះទេ បន្ទាប់ពីដំណើរទស្សនកិច្ចត្រឡប់ទៅវិញជាលើកទី១របស់ពួកគេ ដែលនេះជាផ្នែកនៃកិច្ចខិតខំប្រឹង ប្រែងដើម្បីជំរុញឱ្យមានការធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្ត។
នៅមុនពេលនោះ នៅក្រោមប្រព័ន្ធ apartheid ដែលជាប្រព័ន្ធប្រកាន់ពូជសាសន៍ គេឃើញមានតែជាតិសាសន៍ស្បែកសភាគតិចប៉ុណ្ណោះដែលអាចបោះឆ្នោតបាន។
ភរិយារបស់លោក ថាច់ សេដ្ឋា បានចាត់ទុកការចោទប្រកាន់ផ្សេងទៀតលើស្វាមី ជារឿងអយុត្តិធម៌ និងជាការបិទសិទ្ធិសេរីភាពនយោបាយរបស់លោក។
អាជ្ញាធរហ្វីលីពីននិយាយថា ពួកគេបានជួយសង្រ្គោះជនរងគ្រោះជាង ១.០០០នាក់ពីការជួញដូរមនុស្ស ដែលមកពីប្រទេសផ្សេងៗនៅទូទាំងអាស៊ី អំឡុងពេលការចុះបង្រ្កាបមួយកាលពីយប់ថ្ងៃទី៤ និងថ្ងៃទី៥ ខែឧសភាកន្លងទៅនេះ។
ក្រុមអង្គការដែលតែងឃ្លាំមើលការបោះឆ្នោតបានសម្រេចចិត្តដាក់អ្នកសង្កេតការណ៍ក្នុងការបោះឆ្នោតខែកក្កដា ឆ្នាំ២០២៣នេះ ដោយសារឆន្ទៈចូលរួមការបោះឆ្នោតនិងគាំទ្រប្រជាធិបតេយ្យរបស់អ្នកបោះឆ្នោត និងវត្តមានគណបក្សនយោបាយមួយដែលអាចប្រកួតប្រជែងនឹងគណបក្សកាន់អំណាចសម្រាប់ឱ្យប្រជាពលដ្ឋចូលរួម។
អ្នកសារព័ត៌មាន៨នាក់មកពីប្រទេសកម្ពុជា ចិន វៀតណាម មីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ី រៀបរ៉ាប់អំពីហេតុអ្វីបានជាសារព័ត៌មានសេរីមានសារៈសំខាន់នៅក្នុងប្រទេសរបស់ពួកគេ។
អ្នកសារព័ត៌មាន៨នាក់មកពីប្រទេសកម្ពុជា ចិន វៀតណាម មីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ី រៀបរ៉ាប់អំពីប្រធានបទដែលសំខាន់បំផុតសម្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសរបស់ពួកគេ។
សេចក្តីថ្លែងការណ៍ដដែលលើកឡើងថា នៅក្នុងរយៈពេលបួនខែនេះ ករណីនៃការឃាត់ខ្លួនពលករកម្ពុជាដែលឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ មានការកើនឡើងគួរឱ្យកត់សម្គាល់ គឺចំនួន ២៥ករណី ហើយមានជនរងគ្រោះសរុបចំនួន ១.២៩៧ នាក់ ក្នុងនោះជាង ៧០០នាក់ជាស្ត្រី និងជាង ៦០នាក់ជាកុមារ។
ព័ត៌មានផ្សេងទៀត
No media source currently available