ឧប្បត្តិហេតុប្រឆាំងជនជាតិអាស៊ីកើនឡើង ៧០០ ភាគរយ នៅក្នុងក្រុង Vancouver ប្រទេសកាណាដា ដែលប្រជាជននៅទីនោះប្រមាណ ៤២% មានដើមកំណើតអាស៊ី។
សេចក្តីព្រាងច្បាប់នេះនឹងបង្កើតតួនាទីថ្មីមួយដល់ក្រសួងយុត្តិធម៌ ដើម្បីពន្លឿនការសើរើពិនិត្យមើលនូវបទល្មើសឧក្រិដ្ឋស្អប់ខ្ពើមទាក់ទិននឹងជំងឺកូវីដ១៩ និងផ្តល់ការគាំទ្រដល់ទីភ្នាក់ងារពង្រឹងច្បាប់មូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងអំពើហិង្សានៃការស្អប់ខ្ពើមលើជនជាតិអាស៊ី។
សមាជិកភាគច្រើននៃបណ្តាប្រទេសសមាជិកអាស៊ានទំនងនឹងបញ្ជូនតំណាងរបស់ខ្លួន ជាជាងប្រមុខរដ្ឋដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ហើយគេនៅមិនច្បាស់ថា តើរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នឹងចូលរួមដែរឬទេ។
លោក Biden និងអ្នកស្រី Harris បានថ្លែងទៅកាន់ប្រជាជាតិ ហើយអ្នកស្រី Harris បានស្នើព្រឹទ្ធសភាឲ្យអនុម័តច្បាប់កំណែទម្រង់ប៉ូលិស។
ការស្លាប់របស់លោក Floyd កាលពីឆ្នាំមុនបាននាំឲ្យមានបាតុកម្មនៅទូទាំងសហរដ្ឋអាមេរិកនិងនៅជុំវិញពិភពលោកប្រឆាំងនឹងទង្វើប៉ូលិសទៅលើក្រុមជនជាតិភាគតិច។
គណៈវិនិច្ឆ័យតុលាការបានបន្តការពិគ្រោះយោបល់គ្នានៅថ្ងៃអង្គារនេះលើសំណុំរឿងមួយ ដែលនៅក្នុងនោះ អតីតមន្ត្រីប៉ូលិសលោក Derek Chauvin ត្រូវបានចោទប្រកាន់ថាបានសម្លាប់លោក George Floyd។
មរណភាពរបស់លោក Floyd កាលពីឆ្នាំមុនបាននាំឱ្យមានការតវ៉ារីករាលដាលប្រឆាំងនឹងការរំលោភបំពានរបស់ប៉ូលិសលើជនជាតិភាគតិច។
ព្រះរាជអាជ្ញាបានអះអាងថាឈ្មោះ Chauvin ជាជនជាតិស្បែកស ដែលបណ្តាលឱ្យលោក Floyd ស្លាប់ដោយសារលោកយកជង្គង់សង្កត់កញ្ចឹងកលោក Floyd។
ប៉ូលិសបាននិយាយថា មនុស្សចំនួន៨នាក់ ហើយនឹងជាច្រើននាក់ទៀតបានរងរបួសនៅក្នុងការបាញ់កាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុង Indianapolis រដ្ឋ Indiana សហរដ្ឋអាមេរិក ដោយខ្មាន់កាំភ្លើងដែលគេជឿថា បន្ទាប់មកបានសម្លាប់ខ្លួនឯង។
លោក Derek Chauvin អតីតមន្ត្រីប៉ូលិសក្រុង Minneapolis បានប្រើសិទ្ធិរបស់លោកក្នុងការអនុវត្តវិសោធកម្មទី៥ នៃរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ដោយមិនផ្តល់សក្ខីកម្មនៅក្នុងពេលសវនាការកាត់ក្ដីលោកពីបទឃាតកម្មកាលពីថ្ងៃព្រហស្បតិ៍។
លោកវេជ្ជបណ្ឌិត Jonathan Rich ដែលជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Northwestern បានប្រាប់គណៈវិនិច្ឆ័យតុលាការនៅឯការកាត់ទោសលោក Chauvin នៅក្នុងទីក្រុង Minneapolis ថា ប្រសិនបើលោក Floyd «មិនត្រូវបានសង្កត់ដូចនៅពេលនោះទេ ខ្ញុំគិតថា គាត់នឹងនៅមានជីវិត»។
ព័ត៌មានផ្សេងទៀត
No media source currently available