ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden និង​អ្នកស្រី Harris ថ្លែង​ទៅ​កាន់​ប្រជា​ជាតិ បន្ទាប់ពី​សាលក្រម​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក Floyd ត្រូវ​បាន​ប្រកាស


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រជាជាតិ ក្រោយ​គណៈវិនិច្ឆ័យ​សម្រេច​ចោទ​ប្រកាន់​លោក Derek Chauvin លើ​រាល់​បទចោទប្រកាន់​ទាំងអស់​ទាក់ទិន​នឹង​ការ​ស្លាប់របស់​លោក George Floyd ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ​
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រជាជាតិ ក្រោយ​គណៈវិនិច្ឆ័យ​សម្រេច​ចោទ​ប្រកាន់​លោក Derek Chauvin លើ​រាល់​បទចោទប្រកាន់​ទាំងអស់​ទាក់ទិន​នឹង​ការ​ស្លាប់របស់​លោក George Floyd ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​អ្នកស្រី​អនុ​ប្រធានាធិបតី Kamala Harris បាន​ថ្លែង​ទៅ​កាន់​ប្រជា​ជាតិ​ពី​សេតវិមាន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ បន្ទាប់ពី​អតីត​មន្ត្រី​ប៉ូលិស​លោក Derek Chauvin ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា​មាន​កំហុស​លើ​បទ​ចោទ​ទាំង​អស់​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក George Floyd កាលពី​ជិត​មួយ​ឆ្នាំ​មុន។

លោក Chauvin ត្រូវ​បាន​រក​ឃើញ​ថា​មាន​កំហុស​ក្នុង​បទ​ចោទ​ឃាតកម្ម​ដោយ​អចេតនា​កម្រិត​មធ្យម បទ​ឃាតកម្ម​កម្រិត​ស្រាល និង​បទ​មនុស្សឃាត​ដោយ​អចេតនា​កម្រិត​មធ្យម។

ការ​ផ្តន្ទាទោស​លោក Chauvin នឹង​ធ្វើ​ឡើង​ក្នុង​ពេល ២ ខែ​ខាង​មុខ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ។

ក្រោយពី​សាលក្រម​ត្រូវ​បាន​ប្រកាស សេតវិមាន​បាន​បញ្ជាក់​ថា លោក Biden បាន​ហៅ​ទូរស័ព្ទ​ទៅ​កាន់​ក្រុម​គ្រួសារ​របស់​លោក Floyd។

បន្ទាប់​មក លោក Biden និង​អ្នកស្រី Harris បាន​ថ្លែង​ទៅ​កាន់​ប្រជា​ជាតិ ហើយ​អ្នកស្រី Harris បាន​ស្នើ​ព្រឹទ្ធសភា​ឲ្យ​អនុម័ត​ច្បាប់​កំណែ​ទម្រង់​ប៉ូលិស។

អ្នកស្រី Harris បញ្ជាក់​ថា៖ «ថ្ងៃ​នេះ យើង​មាន​ការ​ធូរស្បើយ​ក្នុង​ចិត្ត។ ទំហំ​នៃ​យុត្តិធម៌​មួយ​មិន​ដូច​ទៅ​នឹង​យុត្តិធម៌​ស្មើ​ភាព​គ្នា​នោះ​ទេ។ ...យើង​នៅតែ​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ [ប៉ូលិស]»។

ចំណែក​ឯ​លោក Biden វិញ បាន​ថ្លែង​ថា «សាលក្រម​នៅ​ថ្ងៃ​នេះ​គឺ​ជា​ជំហាន​ទៅ​មុខ​មួយ» ដែល​មាន​លក្ខណៈ​ដ៏​កម្រ «ប៉ុន្តែ​នេះ​អាច​ជា​ជំហាន​ទៅ​មុខ​ដ៏​ធំ​មួយ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​យុត្តិធម៌»៕

XS
SM
MD
LG