ក្រុមដើមបណ្តឹងកំពុងតែរង់ចាំការសម្រេចរបស់តុលាការ ប៉ុន្តែក៏ត្រៀមលក្ខណៈប្តឹងបន្តដែរ បើសិនជាលទ្ធផលមិនបានដូចការរំពឹងទុក។
ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរនឹងរៀបចំពិធីវិបស្សនានៅវត្តរាជបូរណ៍ក្នុងខេត្តសៀមរាបរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២៣ខែមេសាដល់ថ្ងៃទី២ខែឧសភាខាងមុខនេះ។ ការចំណាយទៅលើពិធីវិបស្សនានេះគឺជាថវិកាផ្ទាល់របស់អ្នកស្រី អ៊ាលឹម បូផារី ដែលជាទន្តពេទ្យនៅទីក្រុង Fairfax រដ្ឋVirginia។ មានមនុស្សជិត៦០០នាក់ហើយ ដែលបានចុះឈ្មោះចូលរួមក្នុងពិធីវិបស្សនានេះ។
ក្នុងពេលដែលការបោះឆ្នោតឃុំ-សង្កាត់កាន់តែខិតជិតមកដល់ ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិក កំពុងខិតខំប្រមូលថវិកាដើម្បីជួយដល់សមាជិកក្រុមប្រឹក្សានានានៅក្នុងប្រទេសកម្ពុជា។ លោក រិទ្ធី អ៊ុង ប្រធានសាខានៃគណបក្សសង្គ្រោះជាតិប្រចាំនៅសហរដ្ឋអាមេរិកកំពុងតែដឹកនាំការរៃអង្គាសនេះ ហើយក៏ត្រូវពន្យល់អ្នកគាំទ្រពីច្បាប់គណបក្សនយោបាយ ដែលទើបធ្វើវិសោធនកម្មថ្មីផងដែរ។ សូមស្តាប់បទសម្ភាសរវាងលោកម៉ែន គឹមសេង នៃវីអូអេ ជាមួយនឹងលោករិទ្ធី អ៊ុង ដូចតទៅ៕
ពលរដ្ឋខ្មែរនៅក្នុងក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័ញ៉ា សហរដ្ឋអាមេរិកនឹងរៀបចំពិធីបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរនៅថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០១៧ នៅក្នុងឧទ្យាន «អេល ដូរ៉ាដូ» (El Dorado Park) ដោយមានល្បែងកម្សាន្តប្រពៃណី ហើយនឹងកម្មវិធីប្លែកៗជាច្រើនទៀត។
ក្នុងខណៈពេលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ខែមិថុនាខាងមុខនេះ ក្រុមពលរដ្ឋខ្មែរអាមេរិកាំងនៅរដ្ឋធានីវ៉ាស៊ីនតោនគ្រោងជួបជុំគ្នាដើម្បីពិនិត្យមើលលទ្ធភាពក្នុងការជួយដល់ក្រុមប្រឹក្សានៅតាមខេត្តមួយចំនួន។
ប្រលោមលោកនេះបានឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃសង្គ្រាមមកលើការប្រាស្រ័យទាក់ទងគ្នារបស់មនុស្ស ជាពិសេសគឺជនភៀសខ្លួនពីសង្គ្រាមដែលបានមករស់នៅសហរដ្ឋអាមេរិក។
ចៅក្រមអន្តោប្រវេសន៍នៃរដ្ឋាភិបាលសហព័ន្ធម្នាក់បានផ្តល់សេចក្តីសម្រេចលើកលែងដ៏កម្រមួយដល់បុរសដែលមានសញ្ជាតិខ្មែរម្នាក់ ឲ្យរួចផុតពីការបញ្ជូនខ្លួនទៅប្រទេសកម្ពុជា ដោយសារតែមានប្រវត្តិប្រព្រឹត្តបទល្មើសកាលពីមុន។
សមាជិកព្រឹទ្ធសភារូបនេះ នឹងជួបពិភាក្សាជាមួយនឹងសហគមន៍ពលរដ្ឋជនជាតិភាគតិចមកពីប្រទេសកម្ពុជា ឡាវ និងវៀតណាមនៅរដ្ឋ Connecticutនៅថ្ងៃសៅរ៍ ទី៤ ខែមីនាខាងមុខនេះ ដើម្បីពន្យល់អំពីសេចក្តីស្នើច្បាប់នេះ និងដើម្បីស្វែងយល់បន្ថែមលើតម្រូវការរបស់ពលរដ្ឋនៃសហគមន៍អាស៊ីអាគ្នេយ៍។
តារាហូលីវូដដ៏ល្បីរបស់អាមេរិកនិងជាអ្នកដឹកនាំភាពយន្តគឺលោកស្រី Angelina Jolie បានថ្លែងកាលពីយប់ថ្ងៃសៅរ៍ នៅឯពិធីសម្ពោធការបញ្ចាំងជាអន្តរជាតិជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានូវខ្សែភាពយន្តរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» (First They Killed My Father) ថា ភាពយន្តហូលីវូដជាភាសាខ្មែរនេះ ជាអំណោយរបស់លោកស្រីចំពោះប្រទេសកម្ពុជាដែលជាស្រុកកំណើតរបស់លោក Maddox កូនចិញ្ចឹមរបស់លោកស្រី។ នៅចំពោះមុខវត្តមានពលរដ្ឋខ្មែរជាច្រើនដែលត្រូវបានគេអញ្ចើញឲ្យចូលរួមនៅក្នុងពិធីបញ្ចាំងភាពយន្តកណ្តាលវាលនៅព្រះលានជល់ដំរីក្នុងឧទ្យានអង្គរខេត្តសៀមរាប លោកស្រី Jolie មានប្រសាសន៍ដោយអួលដើមកថា បើគ្មានប្រទេសកម្ពុជានោះទេ «ខ្ញុំក៏ប្រហែលមិនបានក្លាយជាម្តាយមួយរូបដែរ»។ នៅប៉ុន្មានម៉ោងមុនការបញ្ចាំងភាពយន្តនេះនៅលើទឹកដីអង្គរ លោកស្រី Jolie និងលោកស្រី Loung Ung សកម្មជនសិទ្ធិមនុស្សជាតិអាមេរិកាំងដើមកំណើតខ្មែរ និងជាអ្នកនិពន្ធសៀវភៅជីវប្រវត្តិផ្ទាល់ខ្លួន ដែលត្រូវក្រុមហ៊ុន Netflix យកទៅថតជាខ្សែភាពយន្តមួយនេះ បានពិភាក្សាជាមួយលោក សឹង សុផាត នៃ VOA អំពីគម្រោងផ្សេងទៀតដែលមានបន្ទាប់ពីភាពយន្តនេះ។
ខ្សែភាពយន្តហូលីវូដជាភាសាខ្មែររឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»(First They Killed My Father) ដែលដឹកនាំថតដោយតារាហូលីវូដលោកស្រី Angelina Jolie ត្រូវបានសម្ពោធបញ្ចាំងជាលក្ខណៈអន្តរជាតិជាលើកដំបូងយ៉ាងអធិកអធមនៅព្រះលានជល់ដំរីក្នុងឧទ្យានអង្គរ ខេត្តសៀមរាប កាលពីយប់ថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅនេះ។
តារាហូលីវូដលោកស្រី Angelina Jolie ថ្លែងថា លោកស្រីមានគម្រោងឲ្យកូនប្រុសចិញ្ចឹមជនជាតិខ្មែរឈ្មោះ Maddox ជួយដឹកនាំគម្រោងសប្បុរសធម៌មួយចំនួនរបស់លោកស្រីនៅកម្ពុជា ក្រោយពេលរូបគេគម្រប់អាយុ១៨ឆ្នាំ។
បើគិតចាប់តាំងពីឆ្នាំ ២០០២ មក មានប្រជាពលរដ្ឋកម្ពុជាជាង៦០០នាក់ដែលត្រូវបានបញ្ជូនពីសហរដ្ឋអាមេរិកមកកាន់កម្ពុជា។
ព័ត៌មានផ្សេងទៀត