បទបញ្ជាបណ្តោះអាសន្ននេះ គឺកើតឡើងក្នុងគោលបំណងទប់ស្កាត់អំពើភេរវកម្មនិងការគិតគូពីសន្តិសុខរបស់ពលរដ្ឋអាមេរិកាំងនិងប្រទេសអាមេរិកមិនឲ្យមានការវាយប្រហារអំពើភេរវកម្ម។
ភាពយន្តឯកសារមួយបង្ហាញពីអ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហមនៅតែទាមទារស្វែងរកយុត្តិធម៌ ដែលពួកគេបានបាត់បង់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
ក្រុមមេធាវីអាមេរិកាំងរបស់លោកមាជ សុវណ្ណារ៉ា គ្រោងនឹងស្នើសុំឱ្យចៅក្រមចេញសាលក្រមកំបាំងមុខសម្រេចឈ្នះរាជរដ្ឋាភិបាលកម្ពុជា ដោយសារតែភាគីចុងចោទអវត្តមាន និងមិនបានចូលមកការពារខ្លួន។
មន្ត្រីគណបក្សសង្គ្រោះជាតិ គឺព្រះអង្គម្ចាស់ស៊ីសុវត្តិ ធម្មកោ បំភ្លឺពីគោលនយោបាយការបរទេសអព្យាក្រិត្យជាមួយមហាអំណាច រួមទាំងសហរដ្ឋអាមេរិកផង ដោយរិះគន់ គោលនយោបាយការបរទេសគណបក្សកាន់អំណាចថា មានភាពលម្អៀងទៅរកចិន។
ការចូលកាន់តំណែងជាលើកដំបូងរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំ បាននាំឱ្យពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួនមានការរីករាយ។លោក ម៉ែន គឹមសេងនៃ VOA ជូនសេចក្តីរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន៕
បើទោះបីជាចំនួនអ្នកចូលរួមនៅឆ្នាំនេះមានចំនួនតិចជាងឆ្នាំ២០០៩ពេលដែលលោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានស្បថចូលកាន់តំណែងប៉ុន្តែ ក៏បានទាក់ទាញអ្នកមកចូលរួមជាលើកដំបូងផងដែរ។
មហាសេដ្ឋីអចលនទ្រព្យដូណាល់ ត្រាំ ដែលមកពីគណបក្សសាធារណរដ្ឋនឹងក្លាយប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិកបន្ទាប់ពីលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាបានកាន់អំណាចចំនួនពីរអណត្តិដែលមានរយៈពេល៨ឆ្នាំ។
ចៅក្រម Jacqueline Chooljian នៃតុលាការតំបន់កណ្តាលនៃរដ្ឋកាលីហ្វញ៉ា បានចេញបញ្ជាកាលពីថ្ងៃពុធ ឱ្យភាគីដើមបណ្តឹង និងប៉ូលិសក្រុងឡុងប៊ិច រៀបចំញត្តិជំទាស់រហូតដល់ដំណាច់ខែកុម្ភៈ បន្ទាប់ពីសវនាការបញ្ចប់។
ក្រុមពលរដ្ឋខ្មែរអាមេរិកាំងនៅក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោន បានចាត់ទុកថា នេះជាកេរមតក៌នៃដំណើរការប្រជាធិបតេយ្យជាង២៤០ឆ្នាំរបស់ស.រ.អា. ឬការផ្ទេរអំណាចលើកទី៥៨ ចំពោះប្រធានាធិបតីលើកទី៤៥ ដែលគ្មានប្រវត្តិក្រាញអំណាច និងរកលេសបន្តកាន់អំណាចនោះទេ។
ជនភៀសខ្លួនជាច្រើនក្នុងចំណោមជនភៀសខ្លួនដែលបានមកតាំងទីលំនៅថ្មីក្នុងទីក្រុងឡុងប៊ិចនៃរដ្ឋកាលីហ្វ័រញ៉ា ជាទីដែលមានពលរដ្ឋខ្មែររស់នៅច្រើនជាងគេនៅសហរដ្ឋអាមេរិក។ ទីនេះ ក៏ជាកន្លែងដែលពលរដ្ឋខ្មែរអាមេរិកាំងជាច្រើន កំពុងព្យាយាមភ្ជាប់ខ្លួនឡើងវិញទៅនឹងដើមកំណើតរបស់ខ្លួន តាមរយៈថ្នាក់រៀនភាសាខ្មែរមួយ។
អ្នកនាង ទុយ ពៅ មានអាយុត្រឹមតែបួនឆ្នាំប៉ុណ្ណោះ នៅពេលដែលអ្នកនាង និងក្រុមគ្រួសារ បានរត់ភៀសខ្លួនពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយបានមករស់នៅសហរដ្ឋអាមេរិក។
មានពលរដ្ឋខ្មែរអាមេរិកាំងជាង១ម៉ឺននាក់កំពុងរស់នៅរដ្ឋចរចាដែលភាគច្រើនរស់នៅជុំវិញទីក្រុងអាត្លង់តានិងទីក្រុងClaytonនេះ ហើយពួកគាត់និយមបើកអាជីវកម្មខ្នាតតូចដោយខ្លួនឯងដើម្បីចិញ្ចឹមជីវិត។
ព័ត៌មានផ្សេងទៀត