បទសម្ភាសន៍ VOA៖ បក្សសង្គ្រោះជាតិនៅ USA ខិតខំប្រមូលថវិកាជួយការបោះឆ្នោតឃុំ-សង្កាត់
ក្នុងពេលដែលការបោះឆ្នោតឃុំ-សង្កាត់កាន់តែខិតជិតមកដល់ ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិក កំពុងខិតខំប្រមូលថវិកាដើម្បីជួយដល់សមាជិកក្រុមប្រឹក្សានានានៅក្នុងប្រទេសកម្ពុជា។ លោក រិទ្ធី អ៊ុង ប្រធានសាខានៃគណបក្សសង្គ្រោះជាតិប្រចាំនៅសហរដ្ឋអាមេរិកកំពុងតែដឹកនាំការរៃអង្គាសនេះ ហើយក៏ត្រូវពន្យល់អ្នកគាំទ្រពីច្បាប់គណបក្សនយោបាយ ដែលទើបធ្វើវិសោធនកម្មថ្មីផងដែរ។ សូមស្តាប់បទសម្ភាសរវាងលោកម៉ែន គឹមសេង នៃវីអូអេ ជាមួយនឹងលោករិទ្ធី អ៊ុង ដូចតទៅ៕