ក្រុមអ្នកបោះឆ្នោតជាពលរដ្ឋខ្មែរអាមេរិកាំង ដែលចេញទៅបោះឆ្នោតពាក់កណ្តាល អាណត្តិកាលពីថ្ងៃអង្គារទី ៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ចង់ឃើញការផ្លាស់ប្តូរក្នុងការគ្រប់ គ្រងរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។
ពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួន បានចេញទៅបោះឆ្នោតជាមួយពលរដ្ឋអាមេរិកាំងរាប់លាននាក់នៅថ្ងៃអង្គារ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមការិយាល័យបោះឆ្នោតនៅទូទាំងសហរដ្ឋអាមេរិក។
នៅថ្ងៃទី៦ ខែវិច្ឆិកានេះ ពលរដ្ឋអាមេរិកាំងជាច្រើននាក់ រួមទាំងពលរដ្ឋខ្មែរសញ្ជាតិអាមេរិកាំងនៅរដ្ឋនានា កំពុងចេញទៅបោះឆ្នោត ដើម្បីជ្រើសតាំងសមាជិកចំនួន៤៣៥នាក់នៃរដ្ឋសភា និងសមាជិកចំនួន១០០នៃព្រឹទ្ធសភា។
បញ្ហាអន្តោប្រវេសន៍ បានក្លាយជាប្រធានបទសំខាន់មួយសម្រាប់ពលរដ្ឋខ្មែរសញ្ជាតិអាមេរិកាំង ដែលបានចុះឈ្មោះបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០១៨ ដើម្បីជ្រើសរើសសមាជិករដ្ឋសភា ព្រឹទ្ធសភា អភិបាលក្រុង និងសមាជិកដឹកនាំក្រុងផ្សេងៗទៀត ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោកស្រី Jana M. Seng បានបំពេញការងារជាអនុប្រធានការិយាល័យមេធាវីការពារក្តីសាធារណៈក្នុងទីក្រុងឡូស អាន់ជឺឡេស តាំងពីឆ្នាំ២០១៦មក។
សម្រាប់អ្នកស្រី បុប្ផា ការដែលដឹងថា ភាពក្លាហានរបស់អ្នកស្រីក្នុងការឈរឈ្មោះជាបេក្ខជនសមាជិករដ្ឋសភានេះ អាចជំរុញលើកទឹកចិត្តដល់ស្ត្រីដទៃទៀត មានន័យថា៖ «នេះហើយ គឺជាជ័យជម្នះសម្រាប់ខ្ញុំ»។
ក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាសដែលបានប្រែក្លាយកម្ពុជាឱ្យទៅជារដ្ឋឯកបក្សនោះ ក្រុមពលរដ្ឋខ្មែរនៅក្រៅប្រទេសបានស្នើក្នុងឱកាសប្រារព្ធពិធីរំលឹកខួបទី២៧នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឱ្យសហគមន៍អន្តរជាតិជួយធ្វើឱ្យមានប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាឡើងវិញ។
ដំណើរទេសចរណ៍សិល្បៈ «សិល្បៈដើម្បីសន្តិភាព» នេះ ចង់រៀបរាប់អំពី រឿងរ៉ាវអំពីប្រទេសកម្ពុជា ដោយផ្ដោតលើដំណើរជីវិតផ្ទាល់ខ្លួនរបស់សិល្បករទាំង៥រូប ដែលជាអ្នករស់រានមានជីវិតពីសម័យខ្មែរក្រហម។
ក្នុងពិធីសំណះសំណាលជាមួយពលរដ្ឋខ្មែររស់នៅក្នុងសហរដ្ឋអាមេរិក និងប្រទេស កាណាដា ជាង២០០០នាក់ នៅបុរីញូវយ៉កកាលពីសប្តាហ៍មុន លោក ហ៊ុន សែនគ្រោងស្នើឲ្យមានការលើកលែងទោសដល់ទណ្ឌិតជាច្រើន ក្នុងពេលបុណ្យជាតិធំៗ បីជាបន្តបន្ទាប់ខាងមុខ៕ លោក សុខខេមរារាយការណ៍ពីក្រុងញូយ៉ក
លោកហ៊ុន សែន ចំអកឲ្យក្រុមជំទាស់រឿងការដកសញ្ជាតិអាមេរិក ដោយចាត់ទុកថាការគាំទ្រគណបក្សណាមួយ គឺជាសិទ្ធិនយោបាយ។ លោកបានចោទសួររបៀបកំប្លែងបែបចំអកដល់ក្រុមជំទាស់ ហើយថា បើអាមេរិក ដែលជាប្រទេសបិតាប្រជាធិបតេយ្យដកសញ្ជាតិដោយសារតែមិនគាំទ្រគណបក្សជំទាស់កម្ពុជានោះ វាជារឿងមិនគួរឲ្យជឿ៕
ព័ត៌មានផ្សេងទៀត