បទសម្ភាសន៍ VOA៖ បញ្ហាអន្តោប្រវេសន៍ស្ថិតក្នុងចិត្តអ្នកបោះឆ្នោតខ្មែរសញ្ជាតិអាមេរិកាំងនៅទីក្រុងឡូវែល
បញ្ហាអន្តោប្រវេសន៍ បានក្លាយជាប្រធានបទសំខាន់មួយសម្រាប់ពលរដ្ឋខ្មែរសញ្ជាតិអាមេរិកាំង ដែលបានចុះឈ្មោះបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០១៨ ដើម្បីជ្រើសរើសសមាជិករដ្ឋសភា ព្រឹទ្ធសភា អភិបាលក្រុង និងសមាជិកដឹកនាំក្រុងផ្សេងៗទៀត នៅសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី៦ ខែវិច្ឆិកានេះ។ នេះបើតាមការយល់ឃើញរបស់លោក នួន វាសនា សមាជិកក្រុមប្រឹក្សាក្រុងឡូវែល នៃរដ្ឋ Massachusetts ដែលមានពលរដ្ឋខ្មែរប្រមាណជាង៣ម៉ឺននាក់រស់នៅ។ តទៅនេះគឺជាបទសម្ភាសន៍រវាងអ្នកនាង ទែន សុខស្រីនិត នៃ VOA ជាមួយលោក នួន វាសនា អំពីការចេញទៅបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅទីក្រុងឡូវែល សម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០១៨៕