លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានវាយបកទៅលើការគំរាមរបស់ក្រុមជំទាស់ទាក់ទងនឹងការដកសញ្ជាតិអាមេរិកពីពលរដ្ឋខ្មែរអាមេរិកាំង ដែលមកទទួល និងគាំទ្រលោកក្នុងពេលបំពេញទស្សនកិច្ចដើម្បីថ្លែងការណ៍នៅឯមហាសន្និបាតអ.ស.ប លើកទី៧៣ ក្នុងនាមប្រទេសកម្ពុជា។
នៅពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជាបានអញ្ជើញមកដល់បុរីញូវយ៉ក មានតំណាងពលរដ្ឋខ្មែរអាមេរិកាំងជាច្រើនចាត់ទុកថា វត្តមានរបស់ ប្រមុខដឹកនាំកម្ពុជានៅក្នុងវេទិកាពិភពលោកនៅអ.ស.បនេះគឺ ជាកិត្តិយស និងមោទនាភាពជាតិ។
លោក ទន់ សុវណ្ណ ត្រូវបានព្រះសង្ឃ និងពុទ្ធសាសនិក ចាត់ទុកជា «ព្រឹទ្ធបណ្ឌិត» និង «អ្នកមានគុណ» ដោយសារលោកបានចូលរួមយ៉ាងសកម្មបំផុត ក្នុងការកសាងវត្ត លើកកម្ពស់ព្រះពុទ្ធសាសនា និងដឹកនាំសហគមន៍ខ្មែរ នៅតំបន់រដ្ឋធានីវ៉ាស៊ីនតោនក្នុងរយៈពេលជិត៤០ឆ្នាំកន្លងមកនេះ។
ក្នុងវ័យ៧៨ឆ្នាំ លោក ទន់ សុវណ្ណ ត្រូវបានព្រះសង្ឃ និងពុទ្ធសាសនិក ចាត់ទុកជា «ព្រឹទ្ធបណ្ឌិត» និង «អ្នកមានគុណ» ដោយសារលោកបានចូលរួមយ៉ាងសកម្មបំផុត ក្នុងការកសាងវត្ត លើកកម្ពស់ព្រះពុទ្ធសាសនា និងដឹកនាំសហគមន៍ខ្មែរ នៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន។ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ លោកត្រូវបានតែងតាំងជាប្រធានកិត្តិយសនៃពុទ្ធិកសមាគមខ្មែរប្រចាំវត្តពុទ្ធិការាម បន្ទាប់ពីលោកបានចូលនិវត្តន៍។
លោកអ៊ុំ សំអាន អតីតអ្នកតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ និងលោកមាជ សុវណ្ណារ៉ា អតីតមន្ត្រីព័ត៌មាននៃអតីតគណបក្សប្រឆាំង ត្រូវបានដោះលែងចេញពីពន្ធនាគារកាលពីចុងខែសីហា ក្រោយពីព្រះមហាក្សត្រនរោត្តម សីហមុនី លើកលែងទោស។
ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកគ្រោងនឹងធ្វើបាតុកម្មនៅថ្ងៃសុក្រនិងថ្ងៃសៅរ៍ ទី២៨និង២៩ ខែកញ្ញានេះ នៅមុខទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក ដើម្បីទាមទារមិនឱ្យអន្តរជាតិទទួលស្គាល់រដ្ឋាភិបាលកម្ពុជា ដែលបង្កើតឡើងក្រោយការបោះឆ្នោតជាតិកាលពីខែកក្កដា។
សកម្មជនសហគមន៍ខ្មែរ-អាមេរិកាំង កំពុងតែធ្វើសកម្មភាពជំរុញឱ្យសមាជិកព្រឹទ្ធសភាអនុម័តសេចក្តីព្រាងច្បាប់លេខ HR 5754 ដែលហៅថា «ច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» ដើម្បីដាក់ទណ្ឌកម្មជនដែលធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោកចន ម៉ាក់ខេន សមាជិកព្រឹទ្ធសភាអាមេរិកាំងដ៏មានឥទ្ធិពលម្នាក់ ទទួលបានការគោរពពីអ្នកនយោបាយខ្មែរមួយចំនួន និងសហគមន៍ខ្មែរអាមេរិកាំង ដោយសារតែបានធ្វើកិច្ចការជាច្រើន ដើម្បីជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា នៅមុនពេលលោកទទួលមរណភាព។
ដោយសារតែគ្មានបេក្ខជនប្រជែងពីគណបក្សសាធារណរដ្ឋ លោក មុំ រ៉ាឌី នឹងបន្តតំណែងតំណាងរាស្ត្ររបស់លោកក្នុងអាណត្តិទី៣ ក្រោយពីការបោះឆ្នោតជាតិនៅខែវិច្ឆិកាខាងមុខនេះ ដោយស្វ័យប្រវត្តិ។
លោក មាស សែម និង លោក អ៊ុង រិទ្ធី ដែលឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនៅសង្កាត់ Middlesex ទី១៨ រួមទាំងទីក្រុង Lowell ថ្លែងថា អស់លោកចង់បម្រើផលប្រយោជន៍ពលរដ្ឋទាំងអស់មិនថាជាជាតិសាសន៍ណាទេ ហើយថែមទាំងចង់ជួយជំរុញឲ្យប្រទេសកម្ពុជាមានការរីកចម្រើនក្នុងលទ្ធិប្រជាធិបតេយ្យផងដ
លោកស្រី Janet Seng ប្រធានចលនាស្រ្តីបណ្តាញសាកល នៃគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ បានផ្តល់បទសម្ភាសន៍ដល់លោក សុខ ខេមរា នៃ VOA ក្រោយពីលោកស្រីបានជួបជាមួយបុគ្គលិកការិយាល័យសមាជិកព្រឹទ្ធសភានៅរដ្ឋធានី វ៉ាស៊ីនតោន កាលពីថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៨។
ក្នុងពេលដែលមានការព្រួយបារម្ភទូទៅថា ទណ្ឌកម្មពីសហគមន៍អន្តរជាតិអាចប៉ះពាល់ដល់ពលរដ្ឋក្រីក្រកម្ពុជា ដែលរស់នៅពឹងអាស្រ័យលើការងាររោងចក្រដែលចិញ្ចឹមជីវិតប្រចាំខែ អ្នកឯកទេសខាងផ្នែកសិទ្ធិមនុស្ស មើលឃើញថា ការដាក់ទណ្ឌកម្មលើបុគ្គលម្នាក់ៗ ដែលសហរដ្ឋអាមេរិកកំពុងប្រើប្រាស់នឹងមានប្រសិទ្ធភាពចំពោះថ្នាក់ដឹកនាំកម្ពុជា ហើយនេះជាអ្វីដែលពួកគេកំពុងតែជំរុញសហគមន៍អន្តរជាតិឱ្យអនុវត្ត។
ព័ត៌មានផ្សេងទៀត