Hello VOA៖ ខ្មែរអាមេរិកាំងខ្លះចេញទៅបោះឆ្នោតពាក់កណ្តាលអាណត្តិ ដោយមិនពេញចិត្តប្រធានាធិបតី ត្រាំ
ពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួន បានចេញទៅបោះឆ្នោតជាមួយពលរដ្ឋអាមេរិកាំងរាប់លាននាក់នៅថ្ងៃអង្គារ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមការិយាល័យបោះឆ្នោតនៅទូទាំងសហរដ្ឋអាមេរិក។ ពលរដ្ឋទាំងនោះបាននិយាយថា ពួកគេចង់ឃើញការបញ្ឈប់ការរើសអើងពូជសាសន៍ បញ្ចប់អំណាចប្រមូលផ្តុំលើគណបក្ស សារធារណរដ្ឋ កំណើនសេដ្ឋកិច្ច និងការបង្កើនផលប្រយោជន៍អាមេរិកជាដើម។ សូមស្តាប់ការបកស្រាយរបស់វាគ្មិនទាំងពីរក្នុងកម្មវិធី Hello VOA កាលពីថ្ងៃអង្គារគឺ លោក គុជ ច័ន្ទលី (Schanley Kuch) អ្នកវិភាគ និងពលរដ្ឋខ្មែរអាមេរិកាំងរស់នៅក្នុងរដ្ឋ ម៉ារីឡែន (Maryland) និងលោកស្រី សេង ជេណេត (Janet Seng) ប្រធានចលនាស្រ្តីបណ្តាញសាកល នៃគណបក្សជំទាស់នៅអាមេរិក និងជាពលរដ្ឋខ្មែរអាមេរិកាំងរស់នៅក្នុងរដ្ឋភេនស៊ីលវីនៀ (Pennsylvania)។ (លោក សុខ ខេមរា, Hello VOA ពិសេស, វ៉ាស៊ីនតោន, ៦ វិច្ឆិកា ២០១៨)