នៅថ្ងៃទី៦ ខែវិច្ឆិកានេះ ពលរដ្ឋអាមេរិកាំងជាច្រើននាក់ រួមទាំងពលរដ្ឋខ្មែរសញ្ជាតិអាមេរិកាំងនៅរដ្ឋនានា កំពុងចេញទៅបោះឆ្នោត ដើម្បីជ្រើសតាំងសមាជិកចំនួន៤៣៥នាក់នៃរដ្ឋសភា និងសមាជិកចំនួន១០០នៃព្រឹទ្ធសភា។ ស្របពេលជាមួយគ្នានោះ អ្នកបោះឆ្នោតក៏ធ្វើការសម្រេចចិត្តជ្រើសតាំងអភិបាលរដ្ឋ អ្នកតាក់តែងច្បាប់ និងមន្ត្រីមានសមត្ថកិច្ចជាច្រើននាក់ទៀតនៅទូទាំងសហរដ្ឋអាមេរិក៕