លោកស្រី Vanna Howard កំពុងប្រជែងជាមួយសមាជិកសភាដែលកាន់មុខតំណែងនេះគឺលោក ដេវីដ ណែងហ្គល (David Nangle) និងលោកស្រីលីហ្សា អាណុល (Lisa Arnold) ប្រចាំតំបន់ទី ១៧ ក្នុងសង្កាត់ Middlesex ជិតទីក្រុងឡូវែលដែលមានពលរដ្ឋខ្មែររស់នៅយ៉ាងច្រើនលំដាប់ទី ២ បន្ទាប់ពីរដ្ឋកាលីហ្វ័រញ៉ា។
លោកស្រី ខាម៉ាឡា ហារីស ជាជនជាតិអាមេរិកាំងស្បែកខ្មៅ និងកាត់អាស៊ីដំបូងផងហើយ ធ្លាប់បំពេញកិច្ចការជាប្រធានរដ្ឋអាជ្ញា និងធ្លាប់ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសម្រាប់គណបក្សប្រជាធិបតេយ្យផងដែរ។
ព្រះអង្គ ប៊ុត ប៊ុនតិញ មានសង្ឃដីកាបន្តថា នេះជាផ្នែកមួយនៃគម្រោងនិរត្តរភាពដែលរួមមានធ្វើសួនច្បារ កែម ឡី ដាក់រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ ព្រះតេជគុណ សំ ប៊ុនធឿន លោក កែម ឡី លោក ជា វិជ្ជា លោក ឈុត វុទ្ធី និងអ្នកផ្សេងទៀតដែលត្រូវបានសម្លាប់ផងដែរ។
ដោយប្រឈមនឹងការបញ្ជូនខ្លួនទៅប្រទេសកំណើតដែលពួកគេមិនសូវចងចាំអ្វីទាល់តែសោះ អតីតអ្នកទោសជនជាតិអាមេរិកាំងដើមកំណើតមកពីតំបន់អាស៊ីអាគ្នេ៍យ កំពុងតស៊ូផ្លូវច្បាប់ដើម្បីអាចបន្តរស់នៅក្នុងសហរដ្ឋអាមេរិក។
ពួកគេយល់ថានេះ គឺជាការចូលរួមក្នុងដំណើរប្រជាធិបតេយ្យមួយដែលឈានទៅឱ្យអ្នកនយោបាយទទួលខុសត្រូវក្នុងការងារ ហើយសង្ឃឹមថា សហគមន៍នឹងទទួលបានការចាប់អារម្មណ៍ច្រើនពីថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលសហព័ន្ធ។
អ្នកស្រី សំ កញ្ញាសាទួន អ្នកសម្របសម្រួលការងារជំរឿននៃសហគមន៍ខ្មែរ (United Cambodian Community) បានបញ្ជាក់ថា ពលរដ្ឋខ្មែរនៅទីក្រុងឡុងប៊ិច នៅតែមិនយល់ថា ជំរឿនមានសារៈសំខាន់អ្វីដល់ពួកគាត់ទេ ដូច្នេះទាមទារឲ្យមានការពន្យល់ច្រើនដល់ពួកគាត់។
សកម្មជនសង្ឃឹមថា លទ្ធផលចូលរួមបានច្រើន នឹងធ្វើឲ្យពួកគេមានសិទ្ធិកាន់តែច្រើន ដើម្បីកំណត់អាទិភាពលើបញ្ហាក្នុងមូលដ្ឋាន និងទទួលបានថវិកាបន្ថែមពីថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលស.រ.អា សម្រាប់បំពេញតម្រូវការចាំបាច់ក្នុងសហគមន៍ ក៏ដូចជាមានតំណាងនៅថ្នាក់រដ្ឋ និងរដ្ឋាភិបាលសហព័ន្ធជាដើម។
ពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប៤ឆ្នាំនៃឃាតកម្មសម្លាប់លោក កែម ឡី ធ្វើនៅគេហដ្ឋានសកម្មជនគណបក្សសង្គ្រោះជាតិ ក្រុងឡូវែល រដ្ឋមាស្សាជូសេត មានអ្នកចូលរួម និងចូលបច្ច័យផ្ទាល់ជាង១០០នាក់ តែមានអ្នកចូលបច្ច័យដោយផ្ញើតាមគ្នា តាមទូរស័ព្ទ និងតាមបណ្តាញសង្គមផងដែរ។
ពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប៤ឆ្នាំនៃឃាតកម្មសម្លាប់លោក កែម ឡី ធ្វើនៅគេហដ្ឋានសកម្មជនគណបក្សសង្គ្រោះជាតិ ក្រុងឡូវែលរដ្ឋមាស្សាជូសេត មានអ្នកចូលរួម និងចូលបច្ច័យផ្ទាល់ជាង១០០នាក់ តែមានអ្នកចូលបច្ច័យដោយផ្ញើតាមគ្នា តាមទូរស័ព្ទ និងតាមបណ្តាញសង្គមផងដែរ។
ពិធីបុណ្យទក្ខិណានុប្បទានលោកកែម ឡីនៅឆ្នាំនេះ មិនធ្វើនៅវត្តទេ គឺធ្វើនៅគេហដ្ឋានអាស័យដ្ឋានផ្ទះលេខ58 Cheryl Lee Lane, Lowell, MA. ព្រោះមានការលំបាកសុំធ្វើនៅវត្តដោយសារបម្រាមអំពីជំងឺកូវីដ១៩ និងឥទ្ធិពលនៃការជ្រៀតជ្រែកផ្នែកនយោបាយចូលដល់ក្នុងវត្តនៅក្រុងឡូវែល។
លោក ម៊ុយ ចំរើន ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ ចូលនិវត្តន៍ នៅរដ្ឋធានីវ៉ាស៊ីនតោន បានទទួលប្រាក់ឧបត្ថម១២០០ ដុល្លារដែរ។ លោកថា ប្រាក់នេះជួយសម្រួលខ្លះដល់ការបង់ពន្ធ និងចំណាយផ្សេងៗ។ លោក គាំទ្រពេញទំហឹងទៅលើការផ្តល់ប្រាក់ឧបត្ថម្ភដល់ពលរដ្ឋក្នុងគ្រាលំបាក។
តំណាងខ្មែរអាមេរិកាំងដែលជាអតីតជនភៀសខ្លួន បានសម្តែងការដឹងគុណដល់អង្គការ សហប្រជាជាតិ និងសហរដ្ឋអាមេរិក ក្នុងពេលពិភពលោករំឭកទិវាជនភៀសខ្លួនពិភពលោក ថ្ងៃទី២០ ខែមិថុនា។ ក្រុមតំណាងពលរដ្ឋទាំងនោះមិនចង់ឃើញសង្គ្រាមបែកបាក់ព្រាត់ប្រាស់ទៀតទេ។
ព័ត៌មានផ្សេងទៀត