លោក ប្រាជ្ញ លី តារាចម្រៀង Rap ខ្មែរអាមេរិកាំងមួយរូប កំពុងរៃអង្គាសថវិកា ដើម្បីជួយជួសជុលហាងនៅក្រុងខ្មែរ ក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា ដែលត្រូវក្រុមជនខិលខូចវាយបំផ្លាញ និងលួចសម្ភារៈ ក្នុងអំឡុងពេលបាតុកម្មទាមទារយុត្តិធម៌ដល់លោក ចច ផ្លយ (George Floyd) ដែលបានស្លាប់ក្នុងការឃាត់ឃាំងរបស់ប៉ូលិស។
ដោយសារតែជំងឺកូវីដ១៩កំពុងតែឆ្លងរាលដាលយ៉ាងច្រើននៅសហរដ្ឋអាមេរិកហើយក្រុមសកម្មជនមិនអាចចុះតាមលំនៅដ្ឋាន និងជួបជុំគ្នាក្នុងទ្រង់ទ្រាយធំដូចរាល់ដង ពួកគេខ្លះបានងាកមកប្រើប្រាស់បណ្តាញសង្គម និងទូរស័ព្ទសម្រាប់ធ្វើយុទ្ធនាការឃោសនានេះ។
ការចូលលួចឆក់ប្លន់ក្នុងហាងនានាក្នុងក្រុងឡុងប៊ិច បានកើតឡើងនៅពេលដែលក្រុមជនជាតិផ្សេងៗនៅទូទាំងសហរដ្ឋអាមេរិក ធ្វើបាតុកម្មប្រឆាំងតវ៉ានឹងករណីស្លាប់របស់បុរសជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកម្នាក់ឈ្មោះ George Floyd ដែលបានស្លាប់ក្នុងទីក្រុង Minneapolis។
ជនជាតិអាមេរិកាំងមានដើមកំណើតខ្មែរនៅតែកោតសរសើរដល់ការអនុវត្តច្បាប់ និងការផ្តល់សិទ្ធិសេរីភាពពេញលេញចំពោះពលរដ្ឋអាមេរិកាំងក្នុងការទាមទារយុត្តិធម៌ទៅតាមច្បាប់ឲ្យលោក ចច ផ្លយ(Geroge Floyd) ដែលបានស្លាប់ក្រោយប៉ុន្មាននាទីនៃការចាប់ខ្លួនពីប៉ូលិស។
បាតុកម្មទាមទារឲ្យមានការដោះស្រាយបញ្ហានេះ ភាគច្រើនធ្វើឡើងដោយសន្តិវិធី ក៏ប៉ុន្តែមានការដុតបំផ្លាញនិងវាយហាងលក់ទំនិញនៅទីក្រុងផ្សេងៗ ដែលមានរួមទាំងទីក្រុង Long Beach ដែលមានពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែររស់នៅយ៉ាងច្រើនដែរ។
សហរដ្ឋអាមេរិកប្រារព្ធខែនៃមរតកពលរដ្ឋអាស៊ីអាមេរិកាំងនិងអ្នកដែនកោះប៉ាស៊ីហ្វិកនៅខែឧសភាជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការចូលរួមរបស់ពួកគេដល់វប្បធម៌ ប្រវត្តិសាស្រ្តនិងសមិទ្ធិផលរបស់ប្រទេសជាតិ។
ការសម្រេចនេះ ដោយសារនៅមានការឆ្លងរាលដាលច្រើននៃវីរុសកូរ៉ូណានៅឡើយក្នុងរដ្ឋនេះ ហើយការសម្រេចនេះក៏ដើម្បីការពារសុវត្ថិភាពសហគមន៍ផងដែរ។
លោក ភីថឺ កែវ អ្នកស្រាវជ្រាវនិងអ្នកវិភាគកិច្ចការសហរដ្ឋអាមេរិកនិងអាស៊ាន នៃសាកលវិទ្យាល័យរដ្ឋកាលីហ្វញ៉ាប្រចាំទីក្រុងឡូសអាន់ជឺឡេស យល់ថា ពលរដ្ឋអាស៊ីត្រូវបានគេប្រើជាលេស ដើម្បីទម្លាក់កំហុសដាក់ ក្នុងគ្រាមានការឆ្លងជំងឺកូវីដ១៩ ហើយនេះគឺជានិន្នាការគួរឱ្យព្រួយបារម្ភ។
សេចក្តីរាយការណ៍ជាង ១៧០០ ករណី គឺពាក់ព័ន្ធនឹងការប្រមាថ ការដើរគេចចេញ និងការវាយប្រហារលើរាងកាយលើពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី ក្នុងរយៈតែ ៦ សប្តាហ៍ចាប់ពីចុងខែមីនា ដល់ដើមខែឧសភា។ ករណីទាំងនោះកើតមានឡើង នៅរដ្ឋចំនួន ៤៥ ទូទាំងសហរដ្ឋអាមេរិក និងរដ្ឋធានីវ៉ាស៊ីនតោន។
លោក ភីថឺ កែវ អ្នកស្រាវជ្រាវនិងអ្នកវិភាគកិច្ចការសហរដ្ឋអាមេរិកនិងអាស៊ាន នៃសាកលវិទ្យាល័យរដ្ឋកាលីហ្វញ៉ាប្រចាំទីក្រុងឡូសអាន់ជឺឡេស យល់ថា ពលរដ្ឋអាស៊ីត្រូវបានគេប្រើជាលេស ដើម្បីទម្លាក់កំហុសដាក់ ក្នុងគ្រាមានការឆ្លងជំងឺកូវីដ១៩ ហើយនេះគឺជានិន្នាការគួរឱ្យព្រួយបារម្ភ។
«បញ្ជីបញ្ហា» ដែលបានដាក់នេះ គឺដើម្បីជាមូលដ្ឋានឱ្យអង្គការសហប្រជាជាតិពិចារណាសម្រេចនៅក្នុងអំឡុងពេលត្រួតពិនិត្យមើលជាដំណាក់កាលលើកទី ៣ ស្តីពីការគោរពអនុវត្តរបស់រាជរដ្ឋាភិបាលកម្ពុជា តាមកតិការសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលគ្រោងនឹងធ្វើនៅខែមីនា ឆ្នាំ២០២១។
ព័ត៌មានផ្សេងទៀត