ការរាតត្បាតនៃវីរុសកូរ៉ូណានិងការជ្រៀតជ្រែកផ្នែកនយោបាយ មិនអាចរារាំងពិធីបុណ្យទក្ខិណានុប្បទានលោក កែម ឡី បានទេ
នៅដើមសប្តាហ៍នេះ តំណាងសហគមន៍ខ្មែរនៅក្រុងឡូវែលរដ្ឋម៉ាស្សាជូសេត ពិភាក្សាគម្រោងរៀបចំពិធីទក្ខិណានុប្បទានខួប៤ឆ្នាំសពលោកបណ្ឌិត កែម ឡី នៅថ្ងៃអាទិត្យទី១២ខែកក្កដា គឺពីរថ្ងៃក្រោយថ្ងៃខួប ព្រោះថ្ងៃអាទិត្យជាថ្ងៃដែលសម្បុរសជនមានពេលទំនេរពីការងារដើម្បីមកចូលរួម។ ពិធីបុណ្យនៅឆ្នាំនេះ មិនធ្វើនៅវត្តទេ គឺធ្វើនៅគេហដ្ឋានអាស័យដ្ឋានផ្ទះលេខ58 Cheryl Lee Lane, Lowell, MA. ព្រោះមានការលំបាកសុំធ្វើនៅវត្តដោយសារបម្រាមអំពីជំងឺកូវីដ១៩ និងឥទ្ធិពលនៃការជ្រៀតជ្រែកផ្នែកនយោបាយចូលដល់ក្នុងវត្តនៅក្រុងឡូវែល។ ផ្តួចផ្តើមគំនិតដោយសកម្មជននិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ សហគមន៍ខ្មែរនៅក្រុងឡូវែលបានលើគម្រោងទិញវត្តមួយសម្រាប់ព្រះអង្គ ប៊ុត ប៊ុនតិញ ព្រោះនៅទីក្រុងឡូវែលនេះ មិនមានវត្តអនុញ្ញាតឲ្យព្រះអង្គសឹងទេ។ ពួកគេនិយាយថា វត្តថ្មីនេះ នឹងអនុញ្ញាតសកម្មភាពនយោបាយដែលបម្រើផលប្រយោជន៍ប្រទេសកម្ពុជា។ កាលពីល្ងាចថ្ងៃសុក្រ ដែលចំថ្ងៃខួបបួនឆ្នាំនៃឃាតកម្មលោក កែម ឡី នោះ លោក ពិន ស៊ីសុវណ្ណ នៃវីអូអេ បានសម្ភាសអ្នកតំណាងរៀបចំពិធីបង្សុកូលដែលគ្រោងធ្វើនៅថ្ងៃអាទិត្យនេះ។ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍នេះដូចតទៅ៖
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន