បទសម្ភាសន៍ VOA៖ សកម្មជនបង្កើនយុទ្ធនាការឱ្យខ្មែរបំពេញជំរឿនឆ្នាំ២០២០
ក្រុមសកម្មជនខ្មែរអាមេរិកាំងនៅរដ្ឋកាលីហ្វញ៉ា កំពុងធ្វើយុទ្ធនាការជំរុញឱ្យសមាជិកសហគមន៍ខ្មែរ បំពេញជំរឿនឆ្នាំ២០២០។ ពួកគេយល់ថានេះ គឺជាការចូលរួមក្នុងដំណើរប្រជាធិបតេយ្យមួយដែលឈានទៅឱ្យអ្នកនយោបាយទទួលខុសត្រូវក្នុងការងារ ហើយសង្ឃឹមថា សហគមន៍នឹងទទួលបានការចាប់អារម្មណ៍ច្រើនពីថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលសហព័ន្ធ។ លោក ម៉ែន គឹមសេងនៃវីអូអេសម្ភាសលោក ឆល សុង នៃសមាគមខ្មែរនៅទ្វីបអាមេរិកដែលស្ថិតនៅក្នុងទីក្រុងឡុងប៊ិចនិងជាអ្នកសម្របសម្រួលក្រុមរាប់ជំរឿននៃកម្ពុជា៕