អមដោយការប្រគុំតន្ត្រីដ៏រំជួលចិត្តនិងកន្ត្រាក់អារម្មណ៍ ល្ខោន Cambodian Rock Band ឬក្រុមភ្លេងសម័យខ្មែរ ទាក់ទាញទស្សនិកជនមកពីសហគមន៍ចម្រុះ រួមទាំងសហគមន៍ខ្មែរ នៅរោងល្ខោន Arena Stage ក្នុងរដ្ឋធានីរបស់សហរដ្ឋអាមេរិក។
ដឹកនាំដោយមន្ត្រីគណបក្សសង្គ្រោះជាតិ ពលរដ្ឋនៅទីក្រុង Lowell រដ្ឋ Massachusetts និងសកម្មជនគណបក្សសង្គ្រោះជាតិមកពីរដ្ឋផ្សេងៗទៀតបានធ្វើបាតុកម្មប្រមាណ៣ម៉ោងប្រឆាំងដំណើរការបោះឆ្នោតនៅកម្ពុជានិងរដ្ឋាភិបាលឈាមថ្មីរបស់គណបក្សប្រជាជនកម្ពុជាដែលបាតុកម្មនេះហៅការផ្ទេរអំណាចគ្មានប្រជាធិបតេយ្យ។
នេះជាឆ្នាំទី ២ ក្រោយពីបានខកខាតដោយសារជំងឺកូវីដ១៩ ដើម្បីបង្ការការឆ្លងរាលដាលទ្រង់ទ្រាយធំ។ ពិធីបុណ្យអុំទូកនេះត្រូវបានផ្តួចផ្តើមឡើងដោយអតីតជនភៀសខ្លួនខ្មែរនៅទីក្រុងនេះ។
សិល្បករផ្នែកចម្លាក់ខ្មែរអាមេរិកាំងម្នាក់បានបង្ហាញការសម្តែងមួយដោយបំបែកក្អមខ្មែរដែលធ្វើពីដីឥដ្ឋហើយបានព្យាយាមបិទភ្ជាប់កំទេចកំទីអម្បែងក្អមនោះចូលគ្នាវិញដើម្បីបង្ហាញ ពីការឈឺចាប់និងការព្យាបាល។
ពលរដ្ឋខ្មែរអាមេរិកាំងនៅតាមបណ្តារដ្ឋនានា បាននិយាយថា ភាពស្របច្បាប់នៃការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាគឺជារឿងសំខាន់ចំពោះប្រទេសជាតិ និង សេដ្ឋកិច្ចផងដែរ ទោះបីរាជរដ្ឋាភិបាលកម្ពុជាដែលរងការរិះគន់ថា រៀបចំការបោះឆ្នោតមិនសេរីនិងយុត្តិធម៌នោះ។
ពលរដ្ឋខ្មែរអាមេរិកាំងដែលជាប់ពាក់ព័ន្ធនយោបាយមួយចំនួន បាននិយាយជាមួយ វីអូអេ កាលពីសប្តាហ៍មុនថា ពួកគេមានចិត្តរីករាយចំពោះសេចក្តីថ្លែងការណ៍នេះ ប៉ុន្តែអ្នកខ្លះនិយាយថា ពួកគេចង់ឃើញការចូលរួមកាន់តែស៊ីជម្រៅពីសហរដ្ឋអាមេរិកមុនការបោះឆ្នោតថ្ងៃទី ២៣ ខែកក្កដា។
អ្នកចូលរួមនៅខួប១១ឆ្នាំនៃឃាតកម្មសម្លាប់លោក ឈុត វុទ្ធី មានជំនឿថា កូនប្រុសច្បងរបស់វីរជនការពារព្រៃឈើដ៏លេចធ្លោនេះនឹងមិនធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ឪពុកលោកអាប់អួរឡើយ ខណៈសកម្មជនព្រៃឈើ មន្ត្រីសង្គមស៊ីវិល និងសកម្មជនគណបក្សជំទាស់ចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច។
កញ្ញា Nancy Pin អត្តពលិកកីឡាបាល់ទះសញ្ជាតិអាមេរិកាំងដើមកំណើតខ្មែរ លើកឡើងថា វាជាឱកាសដ៏ល្អដែលបានមកប្រទេសដែលជាទីកន្លែងកំណើតរបស់ឪពុកម្តាយកញ្ញា និងជាឱកាសសម្រាប់លើកទឹកចិត្តឱ្យស្រ្តីចូលរួមវិស័យកីឡាឱ្យកាន់តែច្រើន។
លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានជួបប្រជាពលរដ្ឋខ្មែរអាមេរិកាំងនៅរដ្ឋ Virginia ជាយរដ្ឋធានីវ៉ាស៊ីនតោនដើម្បីបកស្រាយសេចក្តីព្រាងច្បាប់ថ្មីៗ ដែលស្នើឡើងដោយសមាជិកព្រឹទ្ធសភាម្នាក់របស់សហរដ្ឋអាមេរិក ហើយនឹងថ្លែងអំពីការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។
អ្នកតំណាងអង្គការសិទ្ធិមនុស្ស និងសមាជិកគណបក្សប្រឆាំងនៅក្នុងសហរដ្ឋអាមេរិក ប្រមាណ ១០០ នាក់ បានធ្វើបាតុកម្មនិងដាក់ញត្តិ២ នៅក្រសួងការបរទេសនិងសភាអាមេរិកកាលពីថ្ងៃសុក្រទី៣១ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ។
សកម្មជនសិទ្ធិមនុស្សក្រៅប្រទេសកំពុងធ្វើសកម្មភាពទាមទារឲ្យមានការបោះឆ្នោតជាតិដោយសេរីនិងត្រឹមត្រូវនៅប្រទេសកម្ពុជាក្នុងពេលខាងមុខតាមអនុសាសន៍របស់អង្គការសហប្រជាជាតិ ហើយបើមិនដូច្នោះទេគឺពួកគេយល់ថា ត្រូវតែពន្យារពេលសិន។
សកម្មជនខ្មែរក្រោមជិតមួយរយនាក់ដែលមកពីប្រទេសជាច្រើននៅទូទាំងពិភពលោកបានជួបប្រជុំគ្នានៅទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិកដើម្បីពិនិត្យមើលលើសមិទ្ធផលនៃសកម្មភាពក្នុងរយៈពេលជិត១ឆ្នាំកន្លងមកនេះ។
ព័ត៌មានផ្សេងទៀត
No media source currently available