កាលពីថ្ងៃទី២៣ខែតុលា ឆ្នាំ១៩៩១ ភាគីចម្បាំងទាំង៤នៃប្រទេសកម្ពុជា និងតំណាងរដ្ឋាភិបាលចំនួនយ៉ាងតិច១៨ ទៀតក្រៅពីកម្ពុជាដែលមានរួម សហរដ្ឋអាមេរិក ចិន និងអតីតសហភាពសូវៀតផង បានចុះហត្ថលេខាលើសនិ្ធសញ្ញាសន្តិភាពនៅទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃក្នុងប្រទេសកម្ពុជា។
ទស្សនាវដ្ដី The New Yorker បានសរសេរអំពីសៀវភៅ «Afterparties» របស់លោក Anthony Veasna So ថា៖ «ជារឿងរ៉ាវលំបាកវេទនាទូទៅរបស់ជនអន្តោប្រវេសន៍ ដែលអាចធ្វើអ្នកមានអារម្មណ៍ស្រពិចស្រពិល និងពុះកញ្ច្រោល»។
សហគមន៍ខ្មែរអាមេរិកាំងក្នុងរដ្ឋGeorgiaនៅតូចនៅឡើយដែលមានពលរដ្ឋជាង១០.០០០នាក់។ នៅទីនេះពលរដ្ឋខ្មែរធ្វើការលើផ្នែកតូចតាចដូចជាបើកអាជីវកម្មហាងលាបក្រចកហាងនំដូណាត់ បើកយានដ្ឋានជួសជុលរថយន្តសេវារថយន្តដឹកទំនិញនិងសេវាមើលថែមនុស្សចាស់។
នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២១នេះ ឧក្រិដ្ឋកម្មដោយសារការស្អប់ខ្ពើមជាតិសាសន៍អាស៊ី នៅក្នុងសហរដ្ឋអាមេរិកកើនឡើង១៦៩% បើធៀបនឹងរយ:ពេលដូចគ្នានេះក្នុងឆ្នាំ២០២០។
អ្នកស្រី ស៊ូលី សារ៉ូ (Suely Saro) សមាជិកក្រុមប្រឹក្សាទីក្រុង Long Beach រដ្ឋ California ថ្លែងថាក្នុងបញ្ហាដែលត្រូវធ្វើសម្រាប់សហគមន៍ខ្មែរគឺការអប់រំនិងផ្តោតលើការបង្កើនសកម្មភាពសេដ្ឋកិច្ច។
លោក រែនឌី មុត នាយកប្រតិបត្តិមជ្ឈមណ្ឌលធនធានអង្គរនៅរដ្ឋ Georgia បានឆ្លៀតពេលដ៏មមាញឹកក្នុងការងារសហគមន៍មកខិតខំរៃអង្គាសថវិកាតាមអនឡាញនិងតាមរយៈមិត្តភក្តិដើម្បីជួយឧបត្ថម្ភពលរដ្ឋខ្មែរមួយចំនួនដែលបានជាប់នៅក្នុងតំបន់បិទខ្ទប់។
អតីតរដ្ឋមន្ត្រីដែលមានវ័យ៨២ឆ្នាំរូបនេះកំពុងប្រឈមនឹងជំងឺបេះដូង រលាកតម្រងនោម និងលើសឈាម។
លោកឌែនី គឹម (Danny Kim)ប៉ូលិសស៊ើបអង្កេតនៃស្នងការប៉ូលិសក្រុងFresno រដ្ឋកាលីហ្វញ៉ាបានប្រាប់លោកម៉ែន គឹមសេងនៃវីអូអេក្នុងបទសម្ភាសថាការរួបរួមគ្នាបង្កើតជាសមាគមប៉ូលិសខ្មែរអាមេរិកាំងជាលើកដំបូងនេះក៏ដើម្បីជួយជំរុញពលរដ្ឋខ្មែរក្នុងសហគមន៍ឲ្យស្រឡាញ់អាជីពនេះ។
សមាជិកសហគមន៍ខ្មែរអាមេរិកាំងមានចំនួន៣៣៩.០០០នាក់ ក្នុងនោះអ្នកដែលបានកើតនៅប្រទេសកម្ពុជាមានរហូតដល់៥៦%។ ពលរដ្ឋខ្មែរអាមេរិកាំងបានកើនឡើងចំនួន៦៤%បើប្រៀបធៀបនឹងឆ្នាំ២០០០ដែលមានតែចំនួន២០៦.០០០នាក់។
អ្នកស្រី សាន សិទ្ធា ប្រធានអង្គការក្រុងខ្មែរថ្លែងថា មេដឹកនាំសហគមន៍ខ្មែរមិនបណ្តោយឲ្យជំងឺនេះ ត្រួតត្រាមិនឲ្យធ្វើអ្វីឡើយ ហើយត្រូវកែស្ថានភាពអវិជ្ជមានបណ្តាលមកពីកូរីដ១៩ ឲ្យទៅជាវិជ្ជមានវិញ។
ព័ត៌មានផ្សេងទៀត
No media source currently available