ចលនាតវ៉ារបស់និស្សិតថៃទាំងនៅតាមដងផ្លូវនិងតាមអ៊ីនធើណិតដើម្បីប្រឆាំងនឹងអំណាចរាជានិយមដ៏តឹងរ៉ឹងបំផុតនៅក្នុងប្រទេសថៃ ទាមទារឲ្យមានរដ្ឋធម្មនុញ្ញថ្មី និងទាមទារឲ្យមានការបោះឆ្នោត ធ្វើឲ្យរដ្ឋាភិបាលថៃពិបាកដោះស្រាយ។
វិទ្យាស្ថាននេះបានសង្កេតមើលអ្នកបើកម៉ូតូដឹកជញ្ជូនអាហារជិត ៣.៥០០ នាក់ និងបានរកឃើញថា ប្រមាណ ពីរភាគបីនៃអ្នកទាំងនេះមិនបានគោរពច្បាប់ចរាចរណ៍ ហើយប្រមាណមួយភាគបី បានរំលោភធ្ងន់ធ្ងរលើសុវត្ថិភាពចរាចរណ៍។
សៀវភៅថ្មីដែលមានចំណងជើងថា In the Dragon's Shadow ឬបកប្រែជាភាសាខ្មែរថា «នៅក្រោមស្រមោលនាគ» របស់អ្នកសារព័ត៌មានជើងចាស់លោក Sebastian Strangio បានពិនិត្យមើលលើការងើបឡើងវិញនៃមហាអំណាចចិន និងការខិតខំពង្រីកឥទ្ធិពលនៅតំបន់អាស៊ីអាគ្នេយ៍ ដែលជាតំបន់មួយមានការប្រឆាំងតិចតួច។
ក្រុមបាតុករកាន់តែមានភាពអង់អាចក្លាហានជាងមុន ក្នុងរយៈពេល ២ ខែចុងក្រោយនៃការធ្វើបាតុកម្មប្រឆាំងនឹងព្រះបរមរាជវាំងនៃប្រទេសថៃ និងរដ្ឋាភិបាលដែលគ្រប់គ្រងដោយយោធា ដោយពួកគេបានបំបែកនូវបំរាមមិនឲ្យរិះគន់របបរាជានិយមអស់រយៈពេលជាយូរមកហើយ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងគូឡាឡាំពួ អ្នកនយោបាយជើងចាស់លោក Anwar ដែលមានបំណងចង់ក្លាយជានាយករដ្ឋមន្ត្រីជាយូរមកហើយនេះ បាននិយាយថា ឥឡូវនេះលោកមានការគាំទ្រគ្រប់គ្រាន់ពីសមាជិករដ្ឋសភាដើម្បីបង្កើតរដ្ឋាភិបាលថ្មី និងបណ្ដេញលោក Muhyiddin ចេញពីតំណែង។
អ្នកវិភាគនិយាយថា រដ្ឋមន្ត្រីក្រសួងការពារជាតិចិនដែលបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងខែកញ្ញានេះ នឹងចាប់ផ្តើមទប់ស្កាត់នូវឥទ្ធិពលរបស់អាមេរិកដែលកំពុងតែកើនឡើងនៅក្នុងតំបន់ ប្រសិនបើប្រទេសចិនសម្រេចឆ្លើយតបដោយសកម្មភាពសន្តិវិធី។
នៅថ្ងៃអង្គារនេះ តុលាការមួយក្នុងប្រទេសវៀតណាមបានកាត់ទោសមនុស្ស ២០ នាក់ឱ្យជាប់ពន្ធនាគារពី ២ ឆ្នាំ ទៅ ២៤ ឆ្នាំ ក្រោមបទប្រព្រឹត្តអំពើភេរវកម្មពាក់ព័ន្ធនឹងការដាក់គ្រាប់បែកបំផ្ទុះស្ថានីយប៉ូលិសមួយកន្លែងនៅទីក្រុងហូជីមិញកាលពី ២ ឆ្នាំមុនដែលធ្វើឱ្យមនុស្ស ៣ នាក់រងរបួស។
ទាហានមីយ៉ាន់ម៉ា២នាក់ដែលផ្តាច់ខ្លួនពីយោធាមីយ៉ាន់ម៉ាដែលគេរាយការណ៍ថាពេលនេះកំពុងស្ថិតនៅទីក្រុងឡាអេ អាចក្លាយជាសាក្សីនៅក្នុងនីតិវិធីតុលាការព្រហ្មទណ្ឌអន្តរជាតិ អំពីបទប្រល័យពូជសាសន៍ដោយយោធាមីយ៉ាន់ម៉ា។
ផ្លាកសញ្ញាដែលដាក់នៅទីវាលប្រវត្តិសាស្ត្រ Sanam Luang មានសរសេរអក្សរថា៖ «ប្រជាពលរដ្ឋបានបង្ហាញឆន្ទៈថា ប្រទេសនេះជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ មិនមែនជារបស់ព្រះមហាក្សត្រនោះទេ»។
ការិយាល័យប្រធានាធិបតីហ្វីលីពីនច្រានចោលការអះអាងមួយដែលធ្វើឡើងនៅខែនេះដោយអង្គការសិទ្ធិមនុស្ស Human Rights Watch ថា ការសម្លាប់ដែលទាក់ទិននឹងថ្នាំញៀនដោយប៉ូលិសហ្វីលីពីន បានកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងការបិទសកម្មភាពសង្គមដើម្បីប្រឆាំងនឹងវីរុសកូរ៉ូណា។
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចាដែលគាំទ្រដោយយោធា បានព្រមានក្រុមបាតុករកាលពីថ្ងៃព្រហស្បតិ៍ អំពីការកើនឡើងនៃគ្រោះថ្នាក់នៃការឆ្លងជំងឺកូវីដ១៩ ស្របពេលដែលពួកគេធ្វើបាតុកម្មទ្រង់ទ្រាយធំប្រឆាំងរដ្ឋាភិបាលនៅចុងសប្ដាហ៍នេះ។
ព័ត៌មានផ្សេងទៀត