រដ្ឋធានីវ៉ាស៊ីនតោន — កំណត់និពន្ធ៖ សៀវភៅថ្មីដែលមានចំណងជើងថា In the Dragon's Shadow ឬបកប្រែជាភាសាខ្មែរថា «នៅក្រោមស្រមោលនាគ» របស់អ្នកសារព័ត៌មានជើងចាស់លោក Sebastian Strangio បានពិនិត្យមើលលើការងើបឡើងវិញនៃមហាអំណាចចិន និងការខិតខំពង្រីកឥទ្ធិពលនៅតំបន់អាស៊ីអាគ្នេយ៍ ដែលជាតំបន់មួយមានការប្រឆាំងតិចតួច។ បណ្តាប្រទេសនៅក្នុងតំបន់ ខិតខំឆក់យកឱកាសទទួលផលប្រយោជន៍សេដ្ឋកិច្ចពីការវិនិយោគដ៏មហាសាលរបស់ចិន ហើយទន្ទឹមគ្នានេះដែរ ក៏ខិតខំប្រឹងប្រែងរក្សាអធិបតេយ្យភាពរបស់ខ្លួន។ ពួកគេក៏មិនចង់ធ្លាក់ចូលនៅក្នុងប៉ូលណាមួយនៃមហាអំណាចចិន និងសហរដ្ឋអាមេរិកផងដែរ។ សៀវភៅ «នៅក្រោមស្រមោលនាគ» បានចេញផ្សាយនៅសហរដ្ឋអាមេរិក នៅថ្ងៃទី២២ ខែកញ្ញានេះ។ លោក ម៉ែន គឹមសេង នៃវីអូអេ បានសម្ភាសលោក Sebastian Strangio នៅមុនសៀវភៅនេះ បានចេញផ្សាយ ដែលមានខ្លឹមសារដូចខាងក្រោមនេះ។
VOA: សៀវភៅថ្មីរបស់លោកដែលមានចំណងជើង In the Dragon's Shadow ឬបកប្រែជាភាសាខ្មែរថា «នៅក្រោមស្រមោលនាគ»។ សៀវភៅនេះ បង្ហាញពីការងើបឡើងរបស់ចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងរបៀបដែលចិនទាក់ទងជាមួយនឹងប្រទេសផ្សេងៗ ដោយប្រើគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួន។ ខ្ញុំបានអានអត្ថបទសង្ខេប និងពីរបីជំពូក ដែលពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ សម្រាប់អ្នកជំនាញ អ្នកវិទ្យាសាស្ត្រនយោបាយ និងអ្នកស្រាវជ្រាវ។ តើលោកអាចប្រាប់បន្ថែមបានទេថា តើការងើបឡើងរបស់ចិនមានផលប៉ះពាល់អ្វីខ្លះទៅលើតំបន់អាស៊ីអាគ្នេយ៍?
Sebastian: ផលប៉ះពាល់របស់ចិននៅទូទាំងតំបន់ គឺមានច្រើនខ្លាំងណាស់ ដែលមាននៅក្នុងគ្រប់ផ្នែកទាំងអស់។ ខ្ញុំចង់និយាយថា អ្វីៗគ្រប់យ៉ាង រាប់ចាប់ពីពាណិជ្ជកម្ម និងការវិនិយោគទុនពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលដឹកនាំដោយរដ្ឋ រហូតដល់ការធ្វើអន្តោប្រវេសន៍របស់កម្មករចិននិងទេសចរណ៍ ដែលចិនបាននាំមកក្នុងតំបន់នេះ។ នៅក្នុងគ្រប់ផ្នែកទាំងអស់ យើងឃើញថា ចិនកាលពីប៉ុន្មានទសវត្សរ៍មុន បានវិវត្តខ្លួនពីអ្នកដើរតួកម្រិតកណ្តាល រហូតដល់មានវត្តមានសេដ្ឋកិច្ចគ្របដណ្តប់ខ្លាំងបំផុតនៅក្នុងតំបន់នេះ។
VOA: លោកបានបែងចែកសៀវភៅរបស់លោកទៅជាជំពូកអំពីប្រទេសនីមួយៗ ដូចជាវៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន កម្ពុជា និងឡាវ។ ការធ្វើបែបនេះធ្វើឱ្យមានភាពងាយស្រួលក្នុងការអាន និងកាន់តែគួរឱ្យចាប់អារម្មណ៍។ បើនិយាយពីកម្ពុជា តើកម្ពុជាដើរតួអ្វីខ្លះនៅក្នុងកិច្ចប្រឹងប្រែងរបស់ចិនក្នុងការគ្របដណ្តប់តំបន់នេះ?
Sebastian: ប្រទេសកម្ពុជាជាសម្ព័ន្ធមិត្តដ៏មានប្រយោជន៍មួយ សម្រាប់រដ្ឋាភិបាលក្រុងប៉េកាំង។ កម្ពុជារីករាយនឹងគាំទ្រអំណាចចិន។ នេះជាប្រយោជន៍មួយ ដែលយើងទាំងអស់បានចងចាំពីកិច្ចប្រជុំអាស៊ាន នៅក្នុងឆ្នាំ ២០១២ នៅក្នុងរាជធានីភ្នំពេញ នៅពេលដែលគណៈប្រតិភូកម្ពុជា អាចរារាំងមិនឱ្យចេញសេចក្តីថ្លែងការណ៍ ដែលមានពាក្យពេចន៍មិនសូវល្អអំពីសមុទ្រចិនខាងត្បូង និងជម្លោះច្បាស់ៗរវាងចិន និងហ្វីលីពីន នៅពេលនោះទៅលើកោះ Scarborough Shoal។
សម្រាប់ប្រទេសនៅអាស៊ីអាគ្នេយ៍ ប្រទេសទាំងនោះមានបញ្ហាប្រឈមដូចគ្នា នោះគឺសាកល្បងទទួលយកប្រយោជន៍ពីការលេចឡើងជាថ្មីនៃសេដ្ឋកិច្ចចិន និងអ្វីដែលចិនកំពុងផ្តល់ឱ្យដល់តំបន់នៅក្នុងពិភពលោក ពាក់ព័ន្ធនឹងគម្រោង BRI និងមូលនិធិសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងអ្វីផ្សេងៗទៀត»។
ប្រទេសកម្ពុជាជាប្រទេសមានប្រយោជន៍ក្នុងការគាំទ្រប្រទេសចិន នៅក្នុងអាស៊ាន និងរារាំងនិន្នាការប្រឆាំងចិនណាមួយ ឬអ្វីដែលខ្លួនយល់ថាជាសំឡេងរួមតែមួយប្រឆាំងនឹងចិន មិនឱ្យកើតមានឡើង។ ក៏មានពាក្យចចាមអារ៉ាមផងដែរថា នៅថ្ងៃណាមួយ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះទទួលយកវត្តមានយោធា និងកងទ័ពជើងទឹកចិន ដែលការណ៍នេះក៏មានប្រយោជន៍ជាសក្តានុពលសម្រាប់ចិនផងដែរ ដោយសារតែវាអាចធ្វើជាមូលដ្ឋានផ្គត់ផ្គង់មួយនៅម្ខាងទៀតនៃសមុទ្រចិនខាងត្បូង ដែលមានជម្លោះ ទោះជាព័ត៌មានលម្អិតជាច្រើនអំពីកិច្ចព្រមព្រៀងនេះនៅតែស្ថិតជាអាថ៌កំបាំងក្តី។
VOA: ប្រទេសចិនកំពុងប្រើប្រាស់គម្រោងផ្លូវក្រវ៉ាត់ពាណិជ្ជកម្មរបស់ចិន ឬហៅកាត់ថា BRI ដែលត្រូវបានគេស្គាល់ជាទូទៅ ដើម្បីបើកច្រកទ្វារនៅក្នុងតំបន់និងផ្នែកផ្សេងទៀតនៃពិភពលោក។ តើគម្រោងនេះជួយជំរុញសេដ្ឋកិច្ចថ្នាក់តំបន់ និងការគ្របដណ្តប់ និងឥទ្ធិពលរបស់ចិនបានកម្រិតណា?
Sebastian៖ គម្រោងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធគ្រប់គ្រងដោយរដ្ឋចិន អាចយ៉ាងហោចណាស់ជួយដល់សក្តានុពល សម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ចនៅក្នុងតំបន់ ដូចនៅក្នុងប្រទេសចិនដែរ។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបង្កើតបានជាឆ្អឹងខ្នងចំពោះប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសគឺប្រទេសក្រីក្រនៅក្នុងតំបន់។
ជាការអនុវត្ត វាមានភាពរញ៉េរញ៉ៃខ្លាំង។ គម្រោងចិនមានផលប៉ះពាល់អវិជ្ជមានច្រើន រួមទាំងការបណ្តេញពលរដ្ឋក្នុងមូលដ្ឋានចេញពីផ្ទះ ដើម្បីបើកផ្លូវឱ្យគម្រោងទំនប់វារីអគ្គិសនីផងដែរ។ ផលប៉ះពាល់នៃគម្រោង ដូចជាទំនប់វារីអគ្គិសនីទៅលើបរិស្ថាន លំហូរយ៉ាងគំហុកនៃកម្មករចិនដែលមកធ្វើការក្នុងគម្រោងទាំងនោះ ដែលជាលក្ខខណ្ឌដ៏សំខាន់មួយ ដែលចិនតែងតែភ្ជាប់ជាមួយនឹងគម្រោង BRI។ ក្តីបារម្ភអំពីបំណុលអំពីការជំពាក់បំណុលច្រើនហួសហេតុជាមួយនឹងធនាគាររដ្ឋចិន និងជាលទ្ធផល វាក្លាយទៅជាពឹងផ្អែកហួសហេតុលើរដ្ឋាភិបាលក្រុងប៉េកាំង។
សម្រាប់ប្រទេសនៅអាស៊ីអាគ្នេយ៍ ប្រទេសទាំងនោះមានបញ្ហាប្រឈមដូចគ្នា នោះគឺសាកល្បងទទួលយកប្រយោជន៍ពីការលេចឡើងជាថ្មីនៃសេដ្ឋកិច្ចចិន និងអ្វីដែលចិនកំពុងផ្តល់ឱ្យដល់តំបន់នៅក្នុងពិភពលោក ពាក់ព័ន្ធនឹងគម្រោង BRI និងមូលនិធិសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងអ្វីផ្សេងៗទៀត។ ស្របពេលជាមួយគ្នាធានាឱ្យបានថា ពួកគេការពារអធិបតេយ្យភាពរបស់ពួកគេ និងមិនទទួលយកការទាមទារជាកម្មសិទ្ធិណាមួយរបស់ចិន ហើយវាជាសកម្មភាពខ្លាំងក្លាមួយ។
យើងបានឃើញប្រទេសជាច្រើនប្រឆាំងនឹងកិច្ចព្រមព្រៀងនៃគម្រោង BRI ឬការចរចាឡើងវិញ។ ខ្ញុំគិតថា អ្វីដែលយើងបានឃើញនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងម៉ាឡេស៊ី ទីដែលកិច្ចព្រមព្រៀងសំខាន់ៗត្រូវបានលុបចោល ឬចរចាឡើងវិញ គឺថារដ្ឋនៅអាស៊ីអាគ្នេយ៍តាមពិតទៅមិនមានកិច្ចព្រមព្រៀង និងរបៀបក្នុងការចូលរួមជាមួយនឹងគម្រោង BRI ដែលជាគំនិតផ្តួចផ្តើមមួយទៀតរបស់ចិន ដែលមានភាពស្មើគ្នានោះទេ។
អ្វីម្យ៉ាងដែលរដ្ឋាភិបាលនៅអាស៊ីអាគ្នេយ៍ទាំងអស់មានដូចគ្នា គឺថា ពួកគេទទួលស្គាល់ថា ប្រទេសចិន គឺជាវត្តមានពិតប្រាកដបែបភូមិសាស្ត្រនៅក្នុងតំបន់របស់ពួកគេ។ សេដ្ឋកិច្ចនៅក្នុងតំបន់មានការទាក់ទិនគ្នាយ៉ាងខ្លាំង»។
ក្នុងន័យមួយបែប ជាជាងធ្វើជាជនរងគ្រោះនៃគម្រោង BRI អ្វីដែលយើងកំពុងមើលឃើញគឺថា ប្រទេសនៅអាស៊ីអាគ្នេយ៍មួយចំនួនកំពុងចាប់ផ្តើមទទួលយកក្នុងកម្រិតជាក់លាក់មួយ ដែលខ្ញុំគិតថា ភាគច្រើន គឺផ្អែកលើគុណភាពនៃការដឹកនាំនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ចំពោះអ្វីដែលស្ថិតនៅលើជញ្ជីងតុល្យភាពនៃផលប៉ះពាល់ចុងក្រោយនៃកំណើនវិនិយោគរបស់ចិននេះ។
VOA: តើយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់រដ្ឋបាលលោក ត្រាំ មានប្រសិទ្ធភាពកម្រិតណា ក្នុងការធានាដល់សម្ព័ន្ធមិត្តនៅក្នុងតំបន់ ក៏ដូចជាទប់ទល់នឹងគម្រោង BRI របស់ចិន?
Sebastian៖ គោលនយោបាយរបស់រដ្ឋបាលលោក ត្រាំ ចំពោះចិន ដែលកំណត់ដល់គោលនយោបាយរបស់ខ្លួនចំពោះតំបន់អាស៊ីអាគ្នេយ៍ គឺជារឿងដែលពិបាកនឹងយល់។
នៅផ្នែកម្ខាង លោករដ្ឋមន្ត្រី Pompeo និយាយពីពាក្យពេចន៍មនោគមវិជ្ជាអាក្រក់អំពីសង្គ្រាមត្រជាក់រវាងពិភពលោកសេរីនិងចិនកុម្មុយនិស្ត ហើយច្បាស់ណាស់ថា នេះជាសមរភូមិនៃគុណតម្លៃជាមួយនឹងចិន និងជាអ្វីដែលយើងត្រូវរួមគ្នាជាមួយនឹងសម្ព័ន្ធមិត្តរបស់យើង។
នៅម្ខាងទៀត លោកប្រធានាធិបតី ត្រាំ ដែលជារឿយៗមិនត្រឹមតែធ្វើការជាមួយនឹងជនផ្តាច់ការទេប៉ុន្តែថែមទាំងបានសរសើរដល់វិធីសាស្ត្ររបស់ពួកគេ។ លោកបាននិយាយថា លោកគាំទ្រអ្វីដែលរដ្ឋាភិបាលចិនកំពុងតែធ្វើនៅក្នុងខេត្ត Xinjiang ចំពោះជនជាតិវីហ្គ័រ អ៊ីចឹងវាមានភាពមិនស៊ីគ្នារវាងវោហាសាស្ត្រផ្នែកមនោគមវិជ្ជា និងនយោបាយការទូតឥតអៀនខ្មាសរបស់លោកប្រធានាធិបតី និងមន្ត្រីមួយចំនួនផ្សេងទៀត។ ដូច្នេះ វាពិបាកនឹងដឹងឱ្យបានច្បាស់ណាស់។
ខ្ញុំគិតថា រដ្ឋាភិបាលនៅអាស៊ីអាគ្នេយ៍ជាច្រើននៅតែមានការភ័ន្តច្រឡំថា តើយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកមានន័យយ៉ាងដូចម្តេច។ ខ្ញុំគិតថា ពួកគេច្បាស់ណាស់គាំទ្រការវិនិយោគរបស់សហរដ្ឋអាមេរិកដែលខ្លាំងក្លាជាងមុន នៅក្នុងតំបន់ពាក់ព័ន្ធនឹងទំនាក់ទំនង និងភាពជាដៃគូរបស់ខ្លួន។ ប៉ុន្តែពួកគេក៏បារម្ភពីការទាញចូល និងមានការស្ទាក់ស្ទើរយ៉ាងខ្លាំង ចំពោះការទាញចូលទៅក្នុងសម្ព័ន្ធណាមួយដែលដឹកនាំដោយសហរដ្ឋអាមេរិកដែលមានបំណងទប់ទល់នឹងអំណាចចិន មិនថាបំណងនោះត្រូវបានបង្ហាញច្បាស់ៗ ឬក៏អត់នោះទេ។
អ្វីម្យ៉ាងដែលរដ្ឋាភិបាលនៅអាស៊ីអាគ្នេយ៍ទាំងអស់មានដូចគ្នា គឺថា ពួកគេទទួលស្គាល់ថា ប្រទេសចិន គឺជាវត្តមានពិតប្រាកដបែបភូមិសាស្ត្រនៅក្នុងតំបន់របស់ពួកគេ។ សេដ្ឋកិច្ចនៅក្នុងតំបន់មានការទាក់ទិនគ្នាយ៉ាងខ្លាំង។ មិនមានប្រទេសណានៅក្នុងតំបន់ចង់ស្ថិតក្នុងជំហរដែលពួកគេត្រូវបែរខ្នងដាក់រដ្ឋាភិបាលក្រុងប៉េកាំងនោះទេ ដូច្នេះនេះជាប្រភពនៃការបារម្ភអំពីយុទ្ធសាស្ត្រថ្មីរបស់សហរដ្ឋអាមេរិក ដែលមានគោលដៅយ៉ាងខ្លាំងទៅលើប្រទេសចិន និងត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំងយល់ថា ជាការទប់ទល់នឹងសម្ព័ន្ធមិត្ត។
នេះជារបៀបដែលក្រុមមន្ត្រីអាមេរិកមួយចំនួនពណ៌នាគោលនយោបាយអាមេរិកាំងចំពោះចិនដោយចំហរឥឡូវនេះ។ ដូច្នេះម្តងទៀតនេះក៏ធ្វើឱ្យប្រទេសនៅអាស៊ីអាគ្នេយ៍ជាច្រើនស្ថិតក្នុងស្ថានភាពដ៏ពិបាកដែរ។
VOA: វាគួរឱ្យចាប់អារម្មណ៍ដោយសារតែសៀវភៅរបស់លោកនិយាយថា ប្រទេសនានាកំពុងព្យាយាមរស់នៅក្រោមស្រមោលនាគ ឬចិន ដែលជារូបភាពថ្មីមួយ។ លោកបានចាប់ផ្តើមសៀវភៅរបស់លោកដោយពិពណ៌នាថា ប្រទេសហ្វីលីពីនស្វាគមន៍អ្នកទេសចរចិន ដែលបានជិះនាវាកម្សាន្ត MS World Dream និងឆន្ទៈរបស់ពួកគេក្នុងការចាយប្រាក់។ តើទេសចរចិនបានជួយលើកកម្ពស់អំណាចជនជាតិចិនក្នុងកម្រិតណា? ខ្ញុំចង់និយាយពីអំណាចទន់ ឬទំនាក់ទំនងរវាងពលរដ្ឋ និងពលរដ្ឋ។
Sebastian: ខ្ញុំគិតថា វាជាដំណើរដ៏ពិបាកមួយ។
រឿងទី១ដែលត្រូវលើកឡើងគឺថា ទេសចរណ៍មិនមានការវិវត្តល្អនោះទេ ដោយសារតែជំងឺរាតត្បាត ប៉ុន្តែដំណើរកម្សាន្តរបស់នាវាដែលខ្ញុំបានរៀបរាប់នោះ បានឈប់មានសកម្មភាពមួយរំពេច ដោយសារតែជំងឺរាតត្បាតនោះ។ នៅមុនពេលមានជំងឺរាតត្បាតទេសចរចិនដែលធ្វើដំណើរទៅតំបន់អាស៊ីអាគ្នេយ៍ និងជនជាតិចិននៅក្រៅប្រទេស ដែលធ្វើដំណើរជាទូទៅមានចំនួនមិនដែលធ្លាប់មានពីមុនមក។ ខ្ញុំចង់និយាយថា នេះគ្រាន់តែចំនួនអ្នកទេសចរក្នុងប្រទេសថៃតែមួយប៉ុណ្ណោះ កន្លែងដែលខ្ញុំស្នាក់នៅធ្វើការថ្មីៗនេះ ហើយការណ៍នេះគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង។
មានអ្នកទេសចរមកពីចិនចំនួន ១០ លាននាក់នៅក្នុងឆ្នាំ ២០១៨ ដែលនេះជាចំនួនកើនពីប្រហែលជា ១ លាននាក់ កាលពី ៦ ឬ ៧ ឆ្នាំមុន។ ដូច្នេះ ចំនួនពលរដ្ឋដែលអាចមានលទ្ធភាពធ្វើដំណើរក្នុងសាកលលោក មានកំណើនយ៉ាងគំហុក។ តំបន់អាស៊ីអាគ្នេយ៍គឺជាតំបន់ដែលទទួលស្វាគមន៍ជនជាតិចិនយ៉ាងកក់ក្តៅ ដូចទទួលស្វាគមន៍ពួកយើងដែលនៅលោកខាងលិចអ៊ីចឹងដែរ។
ពាក់ព័ន្ធនឹងអំណាចទន់ ខ្ញុំគិតថា វិស័យទេសចរណ៍បង្កើតឱ្យមានបញ្ហាស្មុគស្មាញមួយចំនួន។ ខ្ញុំគិតថាក្រុមទេសចរចិនយ៉ាងហោចណាស់នៅក្នុងដំណាក់កាលទេសចរណ៍ក្រៅប្រទេសដំបូងបានធ្វើឱ្យមានឈ្មោះមិនល្អ នៅក្នុងប្រទេសនៅអាស៊ីអាគ្នេយ៍ជាច្រើន។ ខ្ញុំគិតថា មួយផ្នែកគឺដោយសារតែអាកប្បកិរិយាអាក្រក់របស់ពួកគេ។ មួយផ្នែកទៀតគឺដោយសារតែបុរេវិនិច្ឆ័យដ៏ម៉ឺងម៉ាត់របស់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយចំនួន ដូច្នេះខ្ញុំគិតថា វិស័យទេសចរណ៍បានបង្កើនទំនាក់ទំនងរវាងតំបន់ទាំងពីរ ប៉ុន្តែ វាមិនមែនជារឿងល្អពិតប្រាកដក្នុងការលើកកម្ពស់អំណាចទន់របស់ចិន នៅក្នុងតំបន់នោះទេ។
ខណៈដែលកំណើនសេដ្ឋកិច្ចចិនបានធ្វើឱ្យជនជាតិភាគតិចចិនជាច្រើននៅអាស៊ីអាគ្នេយ៍ទទួលបានផលប្រយោជន៍ពីជំនួញជាមួយនឹងមាតុភូមិខ្លួននោះ វាក៏នាំឱ្យមានបញ្ហាប្រឈមនៅក្នុងផ្នែកវប្បធម៌នេះផងដែរ ដែលខ្លួនព្យាយាមធ្វើឱ្យពិបាកមានការបែងចែក ដូចដែលខ្ញុំបានរៀបរាប់ខាងលើហើយវាធ្វើឱ្យជនជាតិភាគតិចនៅអាស៊ីអាគ្នេយ៍ស្ថិតក្នុងស្ថានភាពដ៏ពិបាកមួយ»។
ខ្ញុំគិតថា ការណ៍ដែលចំនួនទេសចរចិននៅក្នុងតំបន់កើនឡើងមួយរំពេចនេះបានបង្កឱ្យមានភាពតានតឹង និងភាពរកាំរកូសជាច្រើន។ នៅពេលដែលជំងឺរាតត្បាតត្រូវបានបញ្ចប់ ហើយចំនួននេះចាប់ផ្តើមកើនឡើងម្តងទៀត ខ្ញុំគិតថា វាប្រហែលជាមានភាពធូរសា្រលបន្តិច ហើយខ្ញុំក៏គិតថា ប្រទេសនៅអាស៊ីអាគ្នេយ៍នឹងចង់ឱ្យទេសចរចិនត្រឡប់មកលេងវិញឆាប់ៗតាមតែអាចធ្វើទៅបាន ដើម្បីធ្វើឱ្យវិស័យទេសចរណ៍របស់ពួកគេត្រឡប់មកភាពដើមវិញ និងដំណើរការឡើងវិញ បន្ទាប់ពីបិទសកម្មភាពសង្គមអស់ជាច្រើនខែ។
VOA: សៀវភៅរបស់លោកក៏និយាយអំពីសហគមន៍ចិននៅក្រៅប្រទេស និងចិនកុម្មុយនិស្តដែលកំពុងព្យាយាមឱ្យទទួលបានការគាំទ្រពីពួកគេ ប៉ុន្តែប្រឈមមុខនឹងការប្រឆាំងមួយចំនួន។ តើលោកអាចប្រាប់ខ្ញុំបន្ថែមទៀតអំពីចំណុចនេះបានទេ?
Sebastian: នេះជាបញ្ហាដ៏ស្មុគស្មាញមួយ។ ខ្ញុំចង់និយាយថា ជនជាតិភាគតិចចិនមានវត្តមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍អស់រយៈពេលជាច្រើនសតវត្សរ៍ហើយ។ ចលនានៃការធ្វើអន្តោប្រវេសន៍ដ៏សំខាន់មួយមកពីចិនភាគខាងត្បូង កើតឡើងនៅក្នុងសតវត្សរ៍ទី ១៩ នៅពេលដែលមនុស្សវ័យក្មេងរាប់ពាន់នាក់ ភាគច្រើនគឺជាបុរសវ័យក្មេង ធ្វើដំណើរពីខេត្តនៅភាគខាងត្បូងនៃប្រទេសចិន ដើម្បីមកធ្វើការនៅចម្ការនានាក្នុងខេត្តជ្វា និងឥណ្ឌូចិន ក៏ដូចជាប្រទេសថៃ ដែលជាប្រទេសឯករាជ្យមួយផងដែរនៅពេលនោះ។ ហើយពួកគេក៏តាំងទីលំនៅនៅទីនោះ។ ពួកគេស្ថិតនៅក្នុងកន្លែងផ្សេងៗគ្នា ហើយតែងតែត្រូវបានគេចាត់ទុកថាជាអ្នកក្រៅ។
នៅពេលចលនាជាតិនិយមចិនកើតឡើងនៅចុងសតវត្សរ៍ទី ១៩ និងដើមសតវត្សរ៍ទី ២០ ជនអន្តោប្រវេសន៍ចិនជាច្រើននៅអាស៊ីអាគ្នេយ៍ បង្ហាញអត្តសញ្ញាណរបស់ពួកគេភ្ជាប់ជាមួយនឹងមាតុភូមិរបស់ពួកគេ។ ពួកគេរក្សាទំនាក់ទំនងជិតស្និទ្ធនៅទីនោះ។ អ្នកខ្លះបានចូលរួមក្នុងចលនានយោបាយ ដែលបានកើតឡើងនៅក្នុងប្រទេសចិននៅពេលនោះ ហើយអ្នកជាតិនិយមនៅអាស៊ីអាគ្នេយ៍ជាច្រើនដែលមានគំនិតជាតិនិយមនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏បានកើនឡើងដែរ ហើយនៅចំណុចនេះ ពួកគេចាប់ផ្តើមយល់ថា ជនជាតិចិនមិនមែនជាផ្នែកមួយនៃសហគមន៍របស់ពួកគេទៀតនោះទេ។ ពួកគេមិនមានភាពស្មោះត្រង់ចំពោះរដ្ឋថ្មីនៃប្រទេសឥណ្ឌូណេស៊ី ឬរដ្ឋថ្មីនៃប្រទេសម៉ាឡេស៊ី ឬថៃនោះទេ ហើយការដែលត្រូវបានគេទទួលយកជាសមាជិកនៃសហគមន៍ទាំងនេះ គឺជាដំណើរការដ៏ពិបាក និងយូរយ៉ាងខ្លាំង។
នៅក្នុងសង្គ្រាមត្រជាក់ សហគមន៍ទាំងនេះត្រូវបានគេចាត់ទុកថាជាសសរស្តម្ភទី ៥ សម្រាប់រដ្ឋាភិបាលក្រុងប៉េកាំង ដែលចិនព្យាយាមប្រើប្រាស់ដើម្បីសម្រេចនូវគោលដៅបដិវត្តន៍របស់ខ្លួននៅអាស៊ីអាគ្នេយ៍ ហើយទើបតែនៅក្នុងទសវត្សរ៍ ១៩៨០ និង ១៩៩០ តែប៉ុណ្ណោះដែលសហគមន៍ទាំងនេះអាចដោះស្រាយបញ្ហានៃការភ័យខ្លាចនេះ ដោយសារតែការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងចិន និងប្រទេសនៅអាស៊ីអាគ្នេយ៍។
បញ្ហាដែលពិបាកឥឡូវនេះគឺថា ការទទួលយកសហគមន៍ទាំងនេះទៅក្នុងសង្គមមួយក្នុងប្រទេសនៅអាស៊ីអាគ្នេយ៍ គឺពឹងផ្អែកលើការបែងចែកយ៉ាងម៉ឺងម៉ាត់រវាងការជាប់ពាក់ព័ន្ធផ្នែកវប្បធម៌ជាមួយនឹងចិន និងទំនាក់ទំនងសេដ្ឋកិច្ចជាមួយនឹងប្រទេសចិនដែលពួកគេមាន និងភាពស្មោះត្រង់ផ្នែកនយោបាយចំពោះចិន។ ចំណុចទាំងនេះត្រូវតែធ្វើការបែងចែកឱ្យបានច្បាស់លាស់។ បញ្ហានៅពេលនេះជាមួយនឹងអ្វីដែលរដ្ឋាភិបាលចិនកំពុងតែធ្វើនោះគឺថា ចិនកំពុងបង្កើនទំនាក់ទំនងរបស់ខ្លួនទៅកាន់សហគមន៍ទាំងនេះ។ រដ្ឋាភិបាលចិនបានពណ៌នាពួកគេថា ជាសមាជិកនៃគ្រួសារចិនដ៏អស្ចារ្យមួយ។
ខ្ញុំគិតថា ខណៈដែលកំណើនសេដ្ឋកិច្ចចិនបានធ្វើឱ្យជនជាតិភាគតិចចិនជាច្រើននៅអាស៊ីអាគ្នេយ៍ទទួលបានផលប្រយោជន៍ពីជំនួញជាមួយនឹងមាតុភូមិខ្លួននោះ វាក៏នាំឱ្យមានបញ្ហាប្រឈមនៅក្នុងផ្នែកវប្បធម៌នេះផងដែរ ដែលខ្លួនព្យាយាមធ្វើឱ្យពិបាកមានការបែងចែក ដូចដែលខ្ញុំបានរៀបរាប់ខាងលើហើយវាធ្វើឱ្យជនជាតិភាគតិចនៅអាស៊ីអាគ្នេយ៍ស្ថិតក្នុងស្ថានភាពដ៏ពិបាកមួយ»។
រដ្ឋាភិបាលចិនស្វាគមន៍ពួកគេឱ្យចូលរួមនៅក្នុងគម្រោងស្តារជាតិឡើងវិញ ដែលលោកប្រធានាធិបតីស៊ី ជីនពីង បានធ្វើជាអាទិភាពចំពោះការដឹកនាំរបស់លោ កចាប់តាំងពីពេលលោកកាន់អំណាចមកនៅក្នុងឆ្នាំ ២០១២ ហើយចិនកំពុងតែពង្រីកទំនាក់ទំនងជាមួយនឹងសហគមន៍ទាំងនេះ។ ខ្ញុំគិតថា អ្វីដែលគេកំពុងធ្វើ គឺដើម្បីលុបចោលការបែងចែកដ៏សំខាន់មួយរវាងការជាប់ទាក់ទងផ្នែកជាតិពន្ធុ និងវប្បធម៌ និងភាពស្មោះត្រង់ផ្នែកនយោបាយ។
នេះនឹងមានផលប៉ះពាល់សំខាន់ចំនួនពីរ។ ផលប៉ះពាល់ទី១គឺថា វានឹងបង្កើតឱ្យមានភាពស្មុគស្មាញយ៉ាងខ្លាំងសម្រាប់ចិន នៅក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួននៅអាស៊ីអាគ្នេយ៍។ នេះជាបញ្ហារសើបខ្លាំងមួយសម្រាប់រដ្ឋាភិបាលនៅអាស៊ីអាគ្នេយ៍ជាច្រើន ជាពិសេសគឺឥណ្ឌូណេស៊ី។ វាក៏ជាបញ្ហារសើបនៅក្នុងប្រទេសម៉ាឡេស៊ី និងមីយ៉ាន់ម៉ាផងដែរ។
ទី២គឺថា វាអាចធ្វើឱ្យមានការភ័យខ្លាចដល់ជនជាតិភាគតិចចិននៅក្នុងប្រទេសទាំងនេះ ដែលជារឿយៗប្រឈមមុខនឹងការរើសអើង បុរេវិនិច្ឆ័យ និងជួនកាលអំពើហិង្សា។ នេះមិនមែនជាការវិវត្តដ៏ល្អសម្រាប់ពួកគេនោះទេ។
ខ្ញុំគិតថា ខណៈដែលកំណើនសេដ្ឋកិច្ចចិនបានធ្វើឱ្យជនជាតិភាគតិចចិនជាច្រើននៅអាស៊ីអាគ្នេយ៍ទទួលបានផលប្រយោជន៍ពីជំនួញជាមួយនឹងមាតុភូមិខ្លួននោះ វាក៏នាំឱ្យមានបញ្ហាប្រឈមនៅក្នុងផ្នែកវប្បធម៌នេះផងដែរ ដែលខ្លួនព្យាយាមធ្វើឱ្យពិបាកមានការបែងចែក ដូចដែលខ្ញុំបានរៀបរាប់ខាងលើហើយវាធ្វើឱ្យជនជាតិភាគតិចនៅអាស៊ីអាគ្នេយ៍ស្ថិតក្នុងស្ថានភាពដ៏ពិបាកមួយ។
VOA: ផ្នែកមួយទៀតនៃឥទ្ធិពលចិនដែលព្យាយាមគ្របដណ្តប់តំបន់នេះ និងផ្នែកផ្សេងទៀតនៅក្នុងពិភពលោក គឺតាមរយៈអំណាចទន់របស់ខ្លួន ដោយការផ្តល់អាហារូបករណ៍ ការផ្តល់ជំនួយ ដែលសៀវភៅរបស់លោកក៏បាននិយាយអំពីបញ្ហានេះដែរ។ តើប្រតិកម្មរបស់សហគមន៍ក្នុងស្រុកនៅទីនោះមានយ៉ាងណាខ្លះនៅពេលនេះ ដោយសារតែនៅសហរដ្ឋអាមេរិក យើងចាប់ផ្តើមគិតឡើងវិញ នៅពេលយើងនិយាយពីស្ថាប័ន ឬមជ្ឈមណ្ឌលវប្បធម៌មួយចំនួនដែលចិនបានបង្កើតឡើង?
Sebastian: ខ្ញុំគិតថា សាធារណរដ្ឋប្រជាមានិតចិននិងគណបក្សកុម្មុយនិស្តកាន់អំណាច មិនដែលយល់អំពីអំណាចទន់នោះទេ។ ខ្ញុំគិតថា ពួកគេបរាជ័យក្នុងការទទួលស្គាល់ថា អំណាចទន់មិនមែនជាអ្វីដែលអាចរៀបចំទុក និងអាចបញ្ជាពីថ្នាក់មជ្ឈិមមកបាននោះទេ។ វាជាអ្វីម្យ៉ាងដែលលេចឡើងចេញពីក្នុងសង្គមមួយ ហើយខ្ញុំគិតថា នេះគឺជាចំណុចខ្លាំងមួយរបស់សហរដ្ឋអាមេរិក។
អ្វីដែលទាក់ទាញមនុស្សវ័យក្មេងជាច្រើននៅអឺរ៉ុបខាងកើត ចូលមកក្នុងវប្បធម៌អាមេរិកាំង និងជួយកម្ចាត់អំណាចសូវៀត គឺជាអ្វីដែលមិនបានរៀបចំទុកដោយសហរដ្ឋអាមេរិក។ យើងនិយាយអំពីអ្វីៗដូចជាតន្ត្រី Rock and Roll តន្ត្រី Jazz និងសិល្បៈសម័យទំនើបជាច្រើនទៀត។ នេះជារូបភាពសហរដ្ឋអាមេរិកជាសង្គមមួយ ដែលអ្វីៗក៏អាចកើតមានដែរ ហើយបុគ្គល និងចំណង់ចំណូលចិត្តរបស់ពួកគេ ត្រូវបានរដ្ឋគោរព។ ខ្ញុំគិតថា អ្វីៗទាំងនេះលេចឡើងផ្ទុយគ្នាពីសហរដ្ឋអាមេរិកទាំងស្រុង។
ប្រសិនបើអ្នកគិតអំពីតន្ត្រី និងអក្សរសាស្ត្រដែលលេចឡើងនៅក្នុងសហរដ្ឋអាមេរិក ស្នាដៃជាច្រើនមានការរិះគន់យ៉ាងខ្លាំងដល់សហរដ្ឋអាមេរិក ដូច្នេះការណ៍ដែលសហរដ្ឋអាមេរិកអាចបញ្ចូលការរិះគន់ខ្លួនឯងទៅក្នុងវប្បធម៌ទន់របស់ខ្លួន គឺជាចំណុចខ្លាំងមួយដ៏អាស្ចារ្យ។
នៅពេលនេះ គណបក្សកុម្មុយនិស្តចិនមិនមានជំហរអនុញ្ញាតឱ្យមានការរិះគន់បែបនោះទេ។ គណបក្សនេះចង់បង្កើតអំណាចទន់ដែលខ្លួនគ្រប់គ្រងអ្វីៗទាំងអស់ពីថ្នាក់លើមកក្រោម ហើយធានាថា អំណាចទន់នេះមិនគេចចេញពីការគ្រប់គ្រងនេះ ហើយខ្ញុំគិតថា នៅក្នុងអាស៊ីអាគ្នេយ៍ យើងឃើញថា នេះទទួលបរាជ័យម្តងហើយម្តងទៀត។
មន្ត្រីចិនជាទូទៅមិនសូវយកចិត្តទុកចិត្តចំពោះការបារម្ភជាសាធារណៈអំពីការវិនិយោគ ឬសកម្មភាពរបស់ចិននោះទេ។ ខ្ញុំគិតថា ការលេចឡើងជាថ្មីរបស់ចិនក្នុងនាមជាមហាអំណាចនៅអាស៊ីអាគ្នេយ៍កើតឡើងដោយអំណាចផ្តាច់ការ ដែលមិនខ្វាយខ្វល់ពីប្រយោជន៍ ឬស្ថានភាពរបស់ប្រទេសនៅអាស៊ីអាគ្នេយ៍នោះទេ។ ខ្ញុំគិតថា នេះជាអ្វីម្យ៉ាងដែលសហរដ្ឋអាមេរិកយល់ថា ខ្លួនមានកំហុសក្នុងកម្រិតមួយ ប៉ុន្តែនៅក្នុងករណីរបស់ចិន ខ្ញុំគិតថា យើងមើលឃើញការបិទភ្នែករបស់មន្ត្រី ដែលកើតឡើងនិងធ្វើឱ្យកាន់តែអាក្រក់ ដោយសារតែចិនជារដ្ឋផ្តាច់ការឯកបក្ស។
ពួកគេពូកែដោះស្រាយក្នុងកម្រិតរដ្ឋ និងរដ្ឋ រដ្ឋាភិបាល និងរដ្ឋាភិបាល និងក្រាលកម្រាលព្រំក្រហមសម្រាប់មេដឹកនាំនានា នៅពេលពួកគេមកធ្វើទស្សនកិច្ចនៅក្រុងប៉េកាំង ប៉ុន្តែពួកគេមានភាពឆ្គាំឆ្គងនៅពេលដោះស្រាយជាមួយនឹងអង្គការ និងសង្គមស៊ីវិល ដែលស្ថិតនៅខាងក្រៅដែនកំណត់របស់រដ្ឋ ហើយខ្ញុំគិតថា ក្នុងផ្នែកជាច្រើន ចិនគឺជាសត្រូវដ៏អាក្រក់មួយពាក់ព័ន្ធនឹងការធ្វើឱ្យសម្រេចបាននូវប្រយោជន៍របស់ខ្លួននៅក្នុងតំបន់។
VOA: បញ្ហាមួយដែលខ្ញុំតែងតែឆ្ងល់និងចង់ដឹង គឺដោយសារតែនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រសិនបើគេមើលឱ្យកាន់តែស៊ីជម្រៅ ប្រទេសនីមួយៗប្រឈមមុខនឹងបញ្ហាផ្ទាល់ខ្លួន និងមានការប្រឈមរាប់ចាប់ពីបញ្ហានយោបាយក្នុងស្រុក រហូតដល់បញ្ហាថ្នាក់តំបន់ដូចជា ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងភេរវកម្ម។ តើប្រទេសចិនអាចជួយប្រទេសទាំងនោះដោះស្រាយបញ្ហាទាំងនេះដោយរបៀបណា?
Sebastian: ប្រទេសចិនកំពុងពង្រីកការចូលរួមរបស់ខ្លួននៅក្នុងផ្នែកទាំងអស់នេះ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ។ ខ្ញុំចង់និយាយថា ចិនកំពុងដើរតួកាន់តែសកម្ម នៅក្នុងការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន នៅក្នុងតំបន់ត្រីកោណមាស និងលំហូរទំនិញខុសច្បាប់ នៅតាមព្រំដែនក្នុងតំបន់។ ថាតើវាជោគជ័យក្នុងកម្រិតណានោះជាសំណួរមួយផ្សេងទៀត ប៉ុន្តែវានាំឱ្យមានទីផ្សារមួយដែលប៉ះពាល់ដល់វត្តមានសន្តិសុខនៅទន្លេមេគង្គខាងលើ។
ខ្ញុំគិតថា ចំណុចដែលមានភាពទាក់ទាញបំផុតមួយនៃការគាំទ្ររបស់ចិន គឺថា ចិនមិនបង្រៀនរដ្ឋាភិបាលនានាអំពីអភិបាលកិច្ចល្អ ឬសិទ្ធិមនុស្សនោះទេ។ រដ្ឋាភិបាលចិនមិនដាក់លក្ខខណ្ឌលើការចូលរួមរបស់ខ្លួន នៅក្នុងកិច្ចការក្នុងស្រុក ចរិតលក្ខណៈនៃអភិបាលកិច្ចក្នុងស្រុករបស់ប្រទេសមួយនោះទេ ដូច្នេះយើងមើលឃើញលំនាំនេះនៅទូទាំងតំបន់ នៅពេលដែលប្រទេសមួយរងការរិះគន់ពីរដ្ឋាភិបាលលោកខាងលិច សម្រាប់ការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ ឬការរំលោភសិទ្ធិមនុស្ស រដ្ឋាភិបាលចិនជាទូទៅអាចទទួលបានប្រយោជន៍ពីចំណុចនេះ។ នេះជាអ្វីដែលយើងមើលឃើញយ៉ាងច្បាស់ នៅក្នុងប្រទេសកម្ពុជា។ យើងដឹងរឿងនេះយ៉ាងច្បាស់។
ខ្ញុំគិតថា នេះប្រហែលជាឧទាហរណ៍ច្បាស់បំផុតមួយ។ ប៉ុន្តែយើងក៏ឃើញនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែរ នៅពេលយោធាមីយ៉ាន់ម៉ាធ្វើអំពើឃោរឃៅទៅលើជនជាតិរ៉ូហ៊ីងយ៉ា។ យើងឃើញនៅក្នុងប្រទេសថៃក្នុងកម្រិតមួយផងដែរ នៅក្នុងប្រទេសហ្វីលីពីនយើងឃើញយ៉ាងច្បាស់ នៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Duterte និងនៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ ក្រោមការដឹកនាំរបស់លោក Najib នៅពេលដែលប្រទេសលោកខាងលិចផ្តាច់ខ្លួនពីរដ្ឋាភិបាលរបស់លោក Najib ដែលមានរឿងអាស្រូវនោះ រដ្ឋាភិបាលចិនបានចូលមកជិតដោយផ្តល់ការគាំទ្រ និងការយល់ចំពោះភាពលំបាកដែលលោកមាន ដូច្នេះខ្ញុំគិតថា នេះនៅតែជាគុណសម្បត្តិមួយដ៏សំខាន់បំផុតរបស់ចិននៅក្នុងតំបន់។
តំបន់នេះនៅតែអាចទទួលបានប្រយោជន៍យ៉ាងច្រើន ប្រសិនបើខ្លួនអាចសម្របខ្លួនបានលឿនគ្រប់គ្រាន់ ដើម្បីទាញយកប្រយោជន៍ពីភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ប៉ុន្តែវាក៏អាចជាគ្រោះថ្នាក់សម្រាប់ប្រទេសជាតិនៅក្នុងតំបន់ផងដែរ ហើយពួកគេអាចនឹងត្រូវបានទាញឱ្យចូលក្នុងគន្លងណាមួយ និងស្ថិតក្នុងស្ថានភាពដ៏ពិបាកមួយរវាងមហាអំណាចទាំងពីរ»។
វាមិនមែនជាគុណសម្បត្តិអចិន្ត្រៃយ៍នោះទេ ដោយសារតែមានការសង្ស័យ និងក្តីបារម្ភអំពីប្រទេសចិន ប៉ុន្តែវាជាអ្វីម្យ៉ាងដែលចិនបានប្រើប្រាស់ដើម្បីធ្វើជាប្រយោជន៍របស់ខ្លួន នៅក្នុងករណីជាច្រើនក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ហើយចិនប្រហែលជានឹងបន្តទទួលប្រយោជន៍ពីទម្រង់ការទូតនេះ។
VOA: សំណួរចុងក្រោយ គឺអំពីជំងឺកូវីដ១៩ ដែលមានប្រភពមកពីប្រទេសចិន។ តើចិននឹងមានរូបភាពបែបណានៅក្រោយវិបត្តិកូវីដ១៩?
Sebastian: ការរាតត្បាតនៃជំងឺកូវីដ១៩ គឺគ្រាន់តែធ្វើឱ្យគំនិតមិនល្អអំពីប្រទេសចិន ដែលមានស្រាប់នោះមានកម្រិតខ្លាំងជាងមុនតែប៉ុណ្ណោះ។ នោះគឺថា ប្រព័ន្ធនោះអាចជាកំហុសដ៏អាក្រក់មួយ ដូចយើងបានឃើញនៅក្នុងដំណាក់កាលដំបូងនៃការរាតត្បាតអ៊ីចឹង គឺការបរាជ័យក្នុងការគ្រប់គ្រងនិងទប់ស្កាត់ជំងឺដ៏កាចសាហាវមួយនេះ។
ប៉ុន្តែវាក៏អាចជាប្រសិទ្ធភាពដ៏ខ្លាំងក្លា ដែលយើងបានឃើញចំពោះការបិទសកម្មភាពសង្គម ដែលមិនគួរឱ្យជឿរបស់រដ្ឋាភិបាលចិន ដែលទំនងជាទទួលបានជោគជ័យក្នុងការទប់ស្កាត់ជំងឺនេះ នៅក្នុងប្រទេសចិន ក្នុងកម្រិតមួយដែលទីក្រុង Wuhan ឥឡូវនេះអាចបើកឡើងវិញបាន និងអាចបន្តដំណើរការយ៉ាងហោចណាស់បានធម្មតាវិញបាន។
ខ្ញុំគិតថា នៅអាស៊ីអាគ្នេយ៍មានការគោរព និងសរសើរជាច្រើនចំពោះសមត្ថភាពរបស់ចិន ក្នុងការគ្រប់គ្រងការរាតត្បាតនេះ។ ហើយក៏មានការដឹងគុណមួយចំនួនដែរ ចំពោះជំនួយដែលចិនបានផ្តល់ឱ្យសម្រាប់ប្រទេសទាំងនោះ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនេះ ប៉ុន្តែនេះនឹងមិនលុបចោលនូវការភ័យខ្លាច និងការសង្ស័យដែលមានចំពោះចិននិងសកម្មភាពរបស់ខ្លួននៅក្នុងតំបន់នោះទេ។
ខ្ញុំគិតថា បញ្ហាមួយគឺថា សហរដ្ឋអាមេរិកព្យាយាមស្តីបន្ទោសការរាតត្បាតនេះទៅលើចិន និងសន្យាថា នឹងដាក់ទណ្ឌកម្មទៅលើចិន។ វាច្បាស់ណាស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានការព្រួយបារម្ភពីវេហាសាស្ត្រនេះ។ នេះជាវិធីដែលរដ្ឋបាលលោក ត្រាំ បង្វែរការចាប់អារម្មណ៍ពីការដោះស្រាយមិនល្អរបស់ខ្លួនចំពោះវិបត្តិនេះ និងធ្វើឡើងដើម្បីគាំទ្រដល់ជាប់បោះឆ្នោតឡើងវិញរបស់លោក នៅក្នុងខែវិច្ឆិកា។
ដូច្នេះ ខ្ញុំគិតថា មានក្តីបារម្ភមួយចំនួនអំពីសង្គ្រាមពាក្យសម្តីនេះ នៅតំបន់អាស៊ីអាគ្នេយ៍ និងការយល់ដឹងដែលថា ការបោះឆ្នោតនៅខែវិច្ឆិកា អាចនឹងផ្លាស់ប្តូរ ប្រសិនបើលោកត្រាំមិនជាប់ឆ្នោត។ ខ្ញុំចង់និយាយថា យើងស្ថិតនៅដំណាក់កាលចាប់ផ្តើមនៃការប្រកួតដ៏យូរមួយ ពាក់ព័ន្ធនឹងការផលិតវ៉ាក់សាំង។ ខ្ញុំគិតថា ដូចនៅក្នុងផ្នែកផ្សេងទៀតដែរ តំបន់អាស៊ីអាគ្នេយ៍នឹងក្លាយជាតំបន់ប្រកួតប្រជែងមួយសម្រាប់ផលិតផលវ៉ាក់សាំងរបស់មហាអំណាចទាំងពីរ ហើយវាដូចជាសហគមន៍នៅតំបន់អាស៊ីអាគ្នេយ៍ទាំងមូលអ៊ីចឹងដែរ។
តំបន់នេះនៅតែអាចទទួលបានប្រយោជន៍យ៉ាងច្រើន ប្រសិនបើខ្លួនអាចសម្របខ្លួនបានលឿនគ្រប់គ្រាន់ ដើម្បីទាញយកប្រយោជន៍ពីភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ប៉ុន្តែវាក៏អាចជាគ្រោះថ្នាក់សម្រាប់ប្រទេសជាតិនៅក្នុងតំបន់ផងដែរ ហើយពួកគេអាចនឹងត្រូវបានទាញឱ្យចូលក្នុងគន្លងណាមួយ និងស្ថិតក្នុងស្ថានភាពដ៏ពិបាកមួយរវាងមហាអំណាចទាំងពីរ៕