ជនភៀសខ្លួនបានរៀបរាប់ពីការប៉ះទង្គិចផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ក្រោយពីឥណ្ឌូណេស៊ីបានអនុញាតឲ្យពួកគេចុះចត បន្ទាប់ពីដំណើររសាត់អណ្តែតតាមសមុទ្រជាង៧ខែ។
កាសែតញូវយ៉កថាមស៍ និងបណ្ដាញផ្សាយព័ត៌មានកាណាដា បានរាយការណ៍ពីទាហានដែលបានរៀបរាប់លម្អិតអំពីការបង្ក្រាបយ៉ាងឃោរឃៅនៅឆ្នាំ ២០១៧ ដែលក្នុងនោះរួមមានទាំងការសម្លាប់ឥតរើសមុខ អំពើរំលោភសេពសន្ធវៈ និងការដុតបំផ្លាញភូមិមួយចំនួន។
នៅពេលដែលប្រទេសឥណ្ឌូណេស៊ីរាយការណ៍ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាច្រើនជាងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសនេះក៏មានចំនួនបុគ្គលិកវេជ្ជសាស្ត្រស្លាប់ច្រើនជាងគេក្នុងតំបន់ដែរ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Michael Pompeo ធ្វើជាតំណាងឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក្នុងការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស ដែលរៀបចំដោយអាស៊ាន។ មន្រ្តីចិន ត្រូវគេរំពឹងថា នឹងចូលរួមក្នុងកិច្ចប្រជុំផ្សេងៗទៀត ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្នុងសបា្តហ៍នេះដែរ។
អ្នកស្រី Aung San Suu Kyi ដែលនៅតែត្រូវបានប្រជាពលរដ្ឋជាច្រើនគោរពកោតសរសើរនៅក្នុងប្រទេស ទោះបីកេរ្តិ៍ឈ្មោះរបស់អ្នកស្រីត្រូវថមថយនៅឯបរទេសក៏ដោយ សង្ឃឹមថានឹងឈ្នះភ្លូកទឹកភ្លូកដី។
មេដឹកនាំប្រទេសមីយ៉ាន់ម៉ាអ្នកស្រី Aung San Suu Kyi បានផ្អាកកម្មវិធីដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់អ្នកស្រីកាលពីថ្ងៃចន្ទ ដោយលើកហេតុផលពីការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេស។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
សកម្មជនថៃល្បីឈ្មោះ ២ រូប ដែលត្រូវបានចាប់ខ្លួនកាលពីខែមុនពាក់ព័ន្ធនឹងតួនាទីរបស់ពួកគេនៅក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលថៃ ត្រូវបានតុលាការដោះលែងកាលពីថ្ងៃចន្ទ ក្រោយពីជាប់ឃុំអស់រយៈពេល ៥ ថ្ងៃ ក្រោមបទចោទប្រកាន់ថាបានរំលោភទៅលើលក្ខខណ្ឌឱ្យនៅក្រៅឃុំ។
ប៉ូលិសថៃមួយរូបបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ប៉ូលិសថៃបានចាប់ខ្លូនមេដឹកនាំនិស្សិតមួយរូបនៅថ្ងៃអង្គារនេះ ជាផ្នែកមួយនៃការបន្តការបង្ក្រាបប្រឆាំងសកម្មជននយោបាយដែលបានជួយរៀបចំបាតុកម្មប្រឆាំងរដ្ឋាភិបាលកាលពីខែកក្កដា។
មេដឹកនាំអាជីវកម្មបស្ចិមប្រទេសនានានៅតែមានសុទិដ្ឋិនិយមលើសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ទោះបីជាមានការកើនឡើងនៃករណីឆ្លងជំងឺកូវីដ១៩ ដែលធ្វើឲ្យមានការបិទទីក្រុងម្តងទៀត ជាពិសេសនៅតំបន់ដែលមានការឆ្លងខ្លាំងនៅក្នុងនិងជុំវិញទីក្រុងដាណាង នៅភាគកណ្ដាលប្រទេសវៀតណាមក៏ដោយ។
គំនិតថ្មីមួយកាន់តែទទួលបានការចំណាប់អារម្មណ៍នៅក្នុងប្រទេសវៀតណាម ខណៈដែលប្រទេសនេះបន្តប្រយុទ្ធនឹងជំងឺកូវីដ១៩ គឺការប្រើប្រាស់រូបយន្តសម្រាប់ជួយប្រយុទ្ធនឹងកូវីដ១៩។
រដ្ឋាភិបាលម៉ាឡេស៊ីនឹងបន្តវិធានការរឹតត្បិតការធ្វើដំណើរនៅក្នុងប្រទេសរហូតដល់ថ្ងៃទី៣១ខែធ្នូ ដែលនេះជាផ្នែកនៃវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។
ប្រទេសម៉ាឡេស៊ីកំពុងផ្អាកអនុវត្តវិធានការថ្មីដែលហាមឃាត់ជំនួញភាគច្រើនមិនឱ្យជួលពលករចំណាកស្រុកទេ។
ព័ត៌មានផ្សេងទៀត