សម្រាប់ការបោះឆ្នោតដ៏ប្រកួតប្រជែងនាឆ្នាំនេះ មានការរំពឹងថា គណបក្ស Pheu Thai ដែលដឹកនាំដោយអ្នកស្រី Paetongtarn Shinawatra កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃលោក Thaksin Shinawatra នឹងនាំមុខគណបក្សថៃរួបរួមជាតិរបស់នាយករដ្ឋមន្ត្រីថៃលោក Prayut chan-ocha។
លោក Pita Limjaroenrat ដែលជាអតីតនិស្សិតសាកលវិទ្យាល័យ Harvard និង MIT របស់អាមេរិក តំណាងឱ្យគណបក្ស Move Forward Party លើកឡើងពីការផ្តល់ជាកញ្ចប់អត្ថប្រយោជន៍ដល់ពលរដ្ឋតម្លៃ ២០ពាន់លានដុល្លារ តាមរយៈការបន្ថយទំហំយោធា។
លោកSrettha បានថ្លែងថា លោកនឹងមិនទទួលតំណែងនាយករដ្ឋមន្ត្រីទេ បើសិនជាគណបក្សរបស់លោកចាំបាច់ត្រូវបង្កើតរដ្ឋាភិបាលចម្រុះជាមួយលោក Prayuth ដែលបានដឹកនាំរដ្ឋប្រហារកាលពីឆ្នាំ ២០១៤ ឬជាមួយគណបក្សរបស់លោកឧត្តមសេនីយ៍ Prawit Wongsuwon ដែលជាសម្ព័ន្ធមិត្តរបស់លោក Prayuth ។
កាលពីខែមេសា ឆ្នាំ ២០២១ មេដឹកនាំអាស៊ានដែលមានទាំងមេដឹកនាំយោធាមីយ៉ាន់ម៉ាផងដែរ បានមូលមតិគ្នាជាឯកច្ឆន្ទលើ ៥ ចំណុច ដើម្បីដោះស្រាយបញ្ហាតានតឹងនយោបាយ ក្រោយប្រទេសនេះធ្លាក់ក្នុងរដ្ឋប្រហារយោធា កាលពីដើមខែកុម្ភៈ ឆ្នាំ ២០២១។
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅបង់ក្លាដែសបានថ្លែងថា ពួកគេនឹងមិនត្រឡប់ទៅមីយ៉ាន់ម៉ា «ដើម្បីជាប់ឃុំក្នុងជំរំ» វិញនោះទេ បន្ទាប់ពីដំណើរទស្សនកិច្ចត្រឡប់ទៅវិញជាលើកទី១របស់ពួកគេ ដែលនេះជាផ្នែកនៃកិច្ចខិតខំប្រឹង ប្រែងដើម្បីជំរុញឱ្យមានការធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្ត។
ការបោះឆ្នោតថ្ងៃទី១៤ ខែឧសភា នៅប្រទេសថៃនឹងមានការប្រកួតប្រជែងរវាងគណបក្សប្រឆាំងគាំទ្រលទ្ធិប្រជាធិបតេយ្យប្រឆាំងជាមួយនឹងក្រុមមេដឹកនាំយោធាអភិរក្សនិយមនិងសម្ព័ន្ធមិត្តពួកគេដែលដឹកនាំប្រទេសជិតមួយទសវត្សរ៍មកហើយ។
ប្រទេសមីយ៉ាន់ម៉ាបានជាប់ផុងនៅក្នុងភាពចលាចលតាំងពីយោធាបានធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់អ្នកស្រី Aung San Suu Kyi កាលពីខែកុម្ភៈ ឆ្នាំ ២០២១ មក។
អ្នកតាមដានអំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្នចំពោះជម្លោះពាក្យសម្តីរវាងប្រជាជនកម្ពុជា និងថៃ ជាពិសេសការវាយប្រហារគ្នាក្នុងពេលថ្មីៗនេះ ក្នុងអំឡុងការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
មេដឹកនាំអាស៊ានកំពុងជួបប្រជុំនៅក្នុងទីក្រុង Labuan Bajo នៃកោះ Flores នៅភាគខាងត្បូងប្រទេសឥណ្ឌូណេស៊ី។
Ten-nation bloc criticized for not doing more to resolve crisis sparked by 2021 overthrow of civilian government
អាជ្ញាធរហ្វីលីពីននិយាយថា ពួកគេបានជួយសង្រ្គោះជនរងគ្រោះជាង ១.០០០នាក់ពីការជួញដូរមនុស្ស ដែលមកពីប្រទេសផ្សេងៗនៅទូទាំងអាស៊ី អំឡុងពេលការចុះបង្រ្កាបមួយកាលពីយប់ថ្ងៃទី៤ និងថ្ងៃទី៥ ខែឧសភាកន្លងទៅនេះ។
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន កាលពីព្រឹកថ្ងៃអង្គារបានដឹកនាំក្រុមមន្ត្រីរបស់លោក ទៅចូលរួមកិច្ចប្រជុំកំពូលនៅប្រទេសឥណ្ឌូណេស៊ីដែលជាប្រធានប្តូរវេនអាស៊ាន។
ព័ត៌មានផ្សេងទៀត
No media source currently available