អាស៊ានបានសម្រេចដកមេដឹកនាំរបបយោធាលោក Min Aung Hlaing ចេញពីកិច្ចប្រជុំកំពូលអាស៊ាននៅពេលខាងមុខ។ ក្រុមប្រឆាំងស្វាគមន៍ការសម្រេចនេះ និងស្នើសុំឱ្យអាស៊ានអញ្ជើញខ្លួនជាតំណាងស្របច្បាប់របស់មីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅពេលខាងមុខ។
កាលពីសប្តាហ៍ចុងក្រោយនៃខែកញ្ញា អត្រាប្តូរប្រាក់ដុល្លារប្រែប្រួលខ្លាំងនៅពេលមានសេចក្តីត្រូវការកើនឡើងយ៉ាងគំហុកចំពោះរូបិយវត្ថុអាមេរិកាំង បានជំរុញឱ្យអត្រានេះ កើនខ្ពស់ដល់ប្រមាណ២.៧០០ kyats ស្មើនឹងមួយដុល្លារ គឺជិតពីរដងនៃអត្រានៅមុន រដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ។
មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing បាននិយាយនៅថ្ងៃចន្ទនេះថា របបយោធាដែលកំពុងកាន់អំណាច បានតាំងចិត្តដើម្បីសន្តិភាពនិងលទ្ធិប្រជាធិបតេយ្យ ហើយថា សមាគមអាស៊ាន (ASEAN) គួរតែពិចារណាលើការបង្កហេតុ និងអំពើហិង្សាដែលប្រព្រឹត្តិឡើងដោយក្រុមប្រឆាំងនៅមីយ៉ាន់ម៉ា។
ប្រភពមួយចំនួនបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសអាស៊ាន (ASEAN) នឹងពិភាក្សាគ្នានៅថ្ងៃសុក្រស្អែកអំពីការដកមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ចេញពីកិច្ចប្រជុំកំពូលអាស៊ាននៅពេលខាងមុខ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីថា ម៉ាឡេស៊ីសង្ឃឹមថាមានការឯកភាពគ្នាច្បាស់លាស់មួយក្នុងចំណោមបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាក់ទិននឹងរឿងកិច្ចព្រមព្រៀង AUKUS ដែលជាកិច្ចព្រមព្រៀងសន្តិសុខថ្មីសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិករវាងអូស្ត្រាលី អាមេរិក និងអង់គ្លេស។
ចាប់ពីខែធ្នូទៅប្រទេសវៀតណាម គ្រោងបើកកន្លែងទេសចរណ៍សំខាន់ៗឡើងវិញដល់ភ្ញៀវទេសចរណ៍ដែលចាក់វ៉ាក់សាំងរួចមកពីបណ្តាប្រទេសដែលចាត់ទុកថា មានហានិភ័យជំងឺកូវីដ១៩តិច។
ក្រុមអង្គការសិទ្ធិមនុស្សហ្វីលីពីនបានធ្វើការតវ៉ានៅថ្ងៃពុធនេះ ដើម្បីប្រឆាំងនឹងការប៉ុនប៉ងរបស់លោក Ferdinand “Bongbong” Marcos Jr. ដែលជាកូនប្រុសរបស់អតីតមេដឹកនាំផ្តាច់ការលោក Ferdinand Marcos នៅក្នុងការប្រជែងយកតំណែងប្រធានាធិបតីហ្វីលីពីន។
កូនប្រុសរបស់អតីតមេដឹកនាំផ្តាច់ការហ្វីលីពីនលោក Ferdinand Marcos បាននិយាយកាល ពីថ្ងៃអង្គារថា លោកនឹងឈរឈ្មោះជាប្រធានាធិបតីនៅក្នុងការបោះឆ្នោតឆ្នាំ ២០២២ នៅពេលដែលក្រុមគ្រួសារដ៏ចម្រូងចម្រាសនេះស្វះស្វែងស្តារឥទ្ធិពលនយោបាយឡើងវិញ។
លោករដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បានព្រមានថា មីយ៉ាន់ម៉ា អាចត្រូវផាត់ចេញពីសន្និសីទកំពូលរបស់មេដឹកនាំអាស៊ីអាគ្នេយ៍នៅខែនេះ ប្រសិនបើមីយ៉ាន់ម៉ា មិនព្រមធ្វើសហប្រតិបត្តិការជាមួយបេសកជនពិសេសរបស់ប្លុកនេះ នៅក្នុងការដោះស្រាយវិបត្តិដែលកាន់តែធ្ងន់ធ្ងរឡើងនៅក្នុងប្រទេសដែលគ្រប់គ្រងដោយពួកយោធានោះ។
ភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថាលោកស្រី Aung San Suu Kyi អតីតមេដឹកនាំដែលជាប់ឃុំឃាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ បានសុំឲ្យចៅក្រមកាត់បន្ថយការធ្វើសវនាការនៅតុលាការរបស់លោកស្រីដោយមូលហេតុសុខភាព។
ទីក្រុងហូជីមិញ នៅថ្ងៃសុក្រនេះ បានលុបចោលបទបញ្ជាបិទខ្ទប់សកម្មភាពទីក្រុងដែលបានធ្វើឲ្យពលរដ្ឋចំនួន៩លាននាក់ស្ថិតនៅក្នុងផ្ទះរយៈពេល៣ខែ ហើយបានធ្វើឱ្យខូចខាតការជួញដូរនៅក្នុងទីក្រុងនេះ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសនេះ។
ប្រទេសមីយ៉ាន់ម៉ា បិទអ៊ីនធឺណិតជាយ៉ាងទៀងទាត់ស្ទើរពេញមួយឆ្នាំ ដោយរបបយោធានិយាយថា ដើម្បី«ស្ថិរភាព» ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ។
ព័ត៌មានផ្សេងទៀត
No media source currently available