បងស្រីរបស់សកម្មជនថៃដែលត្រូវបានរាយការណ៍ថា បានបាត់ខ្លួនក្នុងទីក្រុងភ្នំពេញ គឺលោកWanchalerm Satsaksitគ្រោងធ្វើដំណើរមកកម្ពុជា ដោយសង្ឃឹមថា នឹងអាចជំរុញឲ្យមានការបន្តការស៊ើបអង្កេតលើករណីរបស់ប្អូនប្រុសរបស់ខ្លួន។
វៀតណាមបង្កើនការការពារប្រឆាំងនឹងប្រទេសចិនដែលជាប្រទេសគូប្រជែងនឹងវៀតណាមជាយូរមកហើយ តាមរយៈពេលទំនាក់ទំនងកាន់តែរឹងមាំជាមួយប្រទេសលោកខាងលិច។
កាន់សាសនាឥស្លាមនិងជនជាតិភាគតិច Rakhine ក្នុងរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា ត្រូវបានដកហូតសិទ្ធិបោះឆ្នោតដោយសារច្បាប់បោះឆ្នោតនិងច្បាប់រើសអើងសញ្ជាតិរបស់មីយ៉ាន់ម៉ា។
កុមារទីបីរងរបួសធ្ងន់ធ្ងរ អំឡុងឧបទ្ទវហេតុដូចគ្នាមួយនៅក្នុងតំបន់ដែលអង្គការសហប្រជាជាតិលើកឡើងថាជាតំបន់ក្តៅគគុកសម្រាប់ការរំលោភបំពានរបស់កងទ័ពប្រឆាំងនឹងកុមារក្នុងគោលបំណងមិនប្រើប្រាស់ក្នុងការប្រយុទ្ធ។
នៅពេលសួរថាតើព្រះអង្គនឹងមានបន្ទូលយ៉ាងដូចម្ដេចទៅកាន់ក្រុមបាតុករ ព្រះអង្គបានមានព្រះរាជបន្ទូលដូច្នេះថា៖ «យើងស្រឡាញ់ពួកគេទាំងអស់ដូចៗគ្នា»។
ក្រុមអ្នកតវ៉ាប្រឆាំងនឹងស្ថាប័នព្រះមហាក្សត្រថៃ បានលើកឡើងថា អំណាចរបស់ព្រះមហាក្សត្រ Maha Vajiralongkorn គឺខ្លាំងហួសហេតុ ហើយពួកគេចង់ឲ្យមានការលុបចោលនូវការផ្លាស់ប្តូរមួយចំនួនកន្លងមក។
មនុស្សយ៉ាងហោចណាស់ចំនួន ៤ នាក់បានស្លាប់នៅប្រទេសហ្វីលីពីន ដោយសារព្យុះទីហ្វុង Goni នៅថ្ងៃអាទិត្យនេះ។ អាជ្ញាធរបានព្រមានអំពីស្ថានភាព «មហន្ដរាយ» នៅក្នុងតំបន់នានា ដែលរងគ្រោះខ្លាំងបំផុត ដែលពលរដ្ឋរាប់សែននាក់បានចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។
បងស្រីរបស់លោក Wanchalearm ឈ្មោះ Sitanan Satsaksit បានប្រាប់ VOA ថា អ្នកស្រីនឹងធ្វើដំណើរទៅប្រទេសកម្ពុជា នៅថ្ងៃទី ១០ ខែវិច្ឆិកាខាងមុខ ជាមួយនឹងមេធាវីថៃ ៣ នាក់ ដើម្បីត្រៀមលក្ខណៈសម្រាប់សវនាការរបស់តុលាការ នៅថ្ងៃទី ៨ ខែធ្នូខាងមុខ។
ពិធីចែកសញ្ញាប័ត្រ ដែលមានព្រះមហាក្សត្រថៃទ្រង់ប្រទានសញ្ញាប័ត្រដល់និស្សិតដោយផ្ទាល់ព្រះហត្ថ ជាកិត្តយសដល់និសិ្សត និងក្រុមគ្រួសាររបស់ពួកគេ ដោយរូបថតជាអនុស្សាវរីយ៍ពីពិធីនេះ ភាគច្រើនត្រូវពលរដ្ឋថៃដាក់តាំងនៅតាមផ្ទះដោយមោទនភាព។
ប្រតិកម្មរបស់មន្ត្រីជាន់ខ្ពស់កម្ពុជាទៅនឹងសំណើឱ្យដកកម្ពុជាចេញពីអាស៊ានដោយអតីតមន្ត្រីការទូតជើងចាស់ម្នាក់របស់ប្រទេសសិង្ហបុរី ធ្វើឡើងដោយសារមន្រ្តីកម្ពុជាចាត់ទុកការលើកឡើងនេះថាជា«បញ្ហាធ្ងន់ធ្ងរ»។
លោក Mike Pompeo កាលពីថ្ងៃព្រហស្បតិ៍ បានពិពណ៌នាប្រទេសចិនដែលដឹកនាំរបបកុម្មុយនីស្តថា ជា «ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុតនាពេលអនាគតដល់សេរីភាពសាសនា» ខណៈលោកកំពុងធ្វើទស្សនកិច្ចនៅក្នុងប្រទេសឥណ្ឌូណេស៊ី។
មនុស្សយ៉ាងហោចណាស់ចំនួន ៣៥ នាក់ បានស្លាប់និង ៥០ ផ្សេងទៀតបានបាត់ខ្លួន ដោយសារខ្យល់ព្យុះមួយនេះ។ នេះបើតាមការផ្សាយឲ្យដឹងរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម។
ព័ត៌មានផ្សេងទៀត
No media source currently available