ក្រុមអ្នកស្រុករស់នៅក្នុងទីក្រុងហុងកុងរាប់ម៉ឺននាក់ គ្រប់អាយុកាល និងគ្រប់មជ្ឈដ្ឋាន បានធ្វើបាតុកម្មកាលពីថ្ងៃអាទិត្យ ប្រឆាំងនឹងសេចក្តីស្នើច្បាប់ដែលអនុញ្ញាតឲ្យមានការចាប់បញ្ជូនពលរដ្ឋទៅប្រទេសចិនដីគោកដើម្បីប្រឈមមុខនឹងការចោទប្រកាន់។
កប៉ាល់មួយគ្រឿងដែលមានផ្ទុករ៉ែធ្បូងថ្មរបស់កូរ៉េខាងជើង មានតម្លៃ៣លានដុល្លារ កំពុងធ្វើដំណើរនៅផ្ទៃទឹកទល់មុខឆ្នេរសមុទ្រវៀតណាម ដើម្បីស្វែងរកកន្លែងចូលចត។
លោក Liu Jian ជាអ្នកថតរូបម្នាក់ ដែលបានថតរូបជាច្រើន ពេលមានបាតុកម្មនៅទីលាន Tiananmen។ លោកបានព្យាយាមរត់គេចពីការប៉ុនប៉ងរបស់រដ្ឋាភិបាលចិនក្នុងការកម្ទេចរូបថតទាំងនោះ ហើយបានសម្រេចចិត្តចែករំលែករូបថតទាំងនោះ បន្ទាប់ពីលាក់ទុកអស់៣០ឆ្នាំ។
សន្តិសុខត្រូវបានរឹតបន្តឹងនៅជុំវិញទីលាន Tiananmen នៅក្នុងទីក្រុងប៉េកាំងនៅថ្ងៃអង្គារនេះ ស្របពេលដែលរដ្ឋាភិបាលចិនមានបំណងបំបិទចោលនូវការចងចាំណាមួយអំពីការបង្ក្រាបដ៏ប្រល័យលើការតវ៉ាដែលដឹកនាំដោយនិស្សិតកាលពី ៣០ ឆ្នាំមុន។
ប្រទេសទាំងអូស្ត្រាលី និងឥណ្ឌាដែលស្ថិតនៅក្នុងភូមិភាគអាស៊ីប៉ាស៊ីហ្វិក ហើយមានទំនាក់ទំនងពិបាកជាមួយប្រទេសចិន មិនទំនងផ្លាស់ប្តូរគោលនយោបាយដែលរដ្ឋាភិបាលក្រុងប៉េកាំងបានស្វះស្វែងធ្វើជាយូរយាមកហើយទេ។
លោក Pat Shanahan រដ្ឋមន្ត្រីការពារជាតិអាមេរិកស្តីទីកំពុងឋិតនៅក្នុងភូមិភាគអាស៊ីប៉ាស៊ីហ្វិក ក្នុងសប្តាហ៍នេះដែលជាដំណើរទស្សនកិច្ចមួយមានឡើង នៅពេលមានកំណើនភាពតានតឹងជាមួយប្រទេសអ៊ីរ៉ង់។
ព្រឹត្តិការណ៍នៅតំបន់អាស៊ីសម្រាប់ថ្ងៃទី២៩ ខែឧសភា ២០១៩ រួមមាន៖ ១) នេប៉ាល់ប្រារព្ធខួបអ្នកឡើងភ្នំ Everest ដំបូងគេ ខណៈមានការស្លាប់កើនឡើងពេលឡើងភ្នំនេះ ២) តន្ត្រីករថៃនិរទេសខ្លួនទៅឡាវថ្លែងថា ពួកគេបារម្ភពីអាយុជីវិតរបស់ខ្លួន
ខណៈការសាងសង់រោងច្រកផលិតសម្លៀកបំពាក់ដ៏ធំមួយដោយក្រុមហ៊ុននាំចេញនាំមុខគេមួយនៅប្រទេសឥណ្ឌាកំពុងឈានដល់ដំណាក់កាលចុងក្រោយ ក្រុមហ៊ុននេះមានសុទិដ្ឋិនិយមអំពីប្រតិបត្តិការរបស់រោងច្រកនេះ។
លោក Donald Trump និងលោក Shinzo Abe បានបង្ហាញទស្សនៈផ្ទុយគ្នានៅថ្ងៃចន្ទនេះអំពីថាតើការសាកល្បងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើងកាលពីពេលថ្មីៗនេះ បានរំលោភលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែរឬក៏យ៉ាងណា។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងទីប្រឹក្សាសន្តិសុខជាតិរបស់លោកគឺលោក John Bolton មានការខ្វែងគំនិតគ្នាអំពីភាពធ្ងន់ធ្ងរនៃការគំរាមកំហែងនាពេលបច្ចុប្បន្នដែលបង្កឡើងដោយប្រទេសកូរ៉េខាងជើង។
លោក Ren Zhengfei និយាយថា បទបញ្ជារដ្ឋបាលរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលរារាំងការលក់បច្ចេកវិទ្យារបស់ក្រុមហ៊ុនទូរស័ព្ទធំទី២ របស់ពិភពលោកមាក់ងាយសមត្ថភាពរបស់ក្រុមហ៊ុនលោក។
ព័ត៌មានផ្សេងទៀត