កូរ៉េខាងជើងកំពុងស្តីបន្ទោសសហរដ្ឋអាមេរិកចំពោះការជាប់គាំងការចរចាអាវុធនុយក្លេអ៊ែរ ដោយបានសន្យាថា ពួកគេនឹងបន្តការចរចាទៀតទេ ប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមិនបោះបង់ចោលការទាមទារអំពីការរុះរើអាវុធនុយក្លេអ៊ែរនោះទេ។
ប្រធានាធិបតី ត្រាំ ធ្វើដំណើរទៅកាន់ប្រទេសជប៉ុនដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៤ថ្ងៃដោយមានពិធីនិងការប្រកួតកីឡាដ៏អ៊ឹកធឹកផង ថ្វីបើមន្រ្តីជាន់ខ្ពស់សេតវិមានម្នាក់សន្យាថា នឹងមានកិច្ចការដុំកភួនខ្លះដើម្បីប្រកាសក៏ដោយ។
អ្នកវិភាគយល់ឃើញថា វត្តមានរបស់លោកហ៊ុន សែន នៅជប៉ុន គឺដើម្បីបង្ហាញថា កម្ពុជាមិនលម្អៀងទៅខាងប្រទេសណាមួយឡើយ។
សមាជិកសភាសហរដ្ឋអាមេរិក កំពុងសម្ដែងនូវក្តីសង្ឃឹមថានឹងមានសេចក្តីសម្រេចដ៏ឆាប់រហ័ស ក៏ប៉ុន្តែធំទូលាយមួយសម្រាប់ជម្លោះពាណិជ្ជកម្មដ៏ខ្លាំងរបស់សហរដ្ឋអាមេរិកជាមួយចិន ខណៈដែលសហរដ្ឋអាមេរិក និងចិនដំឡើងពន្ធគយដាក់គ្នា។
ព្រឹត្តិការណ៍នៅតំបន់អាស៊ីសម្រាប់ថ្ងៃទី២០ ខែឧសភា ២០១៩ រួមមាន៖ ១) មានការសម្តែងឈុតឆាកនៃការកាប់សម្លាប់របស់ពួកខ្មែរក្រហម ២) សភាជាតិវៀតណាមបើកសម័យប្រជុំសភាឆ្នាំ២០១៩ ដោយគ្មានវត្តមានមេដឹកនាំរបស់ខ្លួន ៣) កសិករកូរ៉េខាងជើងជួបការលំបាកក្នុងការប្រមូលផល៕
កាលពីពាក់កណ្តាល់ខែឧសភា ប្រទេសកូរ៉េខាងជើងបានចោទប្រកាន់សហរដ្ឋអាមេរិកពីបទប្លន់ ហើយបានទាមទារឱ្យមានការប្រគល់កប៉ាល់ដឹកទំនិញមួយគ្រឿងដែលអាមេរិកបានរឹបអូសមកឲ្យខ្លួនវិញជាបន្ទាន់ ដោយអះអាងថាអាមេរិកបានរំលោភលើការដាក់ទណ្ឌកម្មអន្តរជាតិ។
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃអង្គារបានគាល់ព្រះករុណាព្រះបាទបរមនាថនរោត្តមសីហមុនី ដែលចូលរួមសន្និសីទកិច្ចសន្ទនានៃអារ្យធម៌អាស៊ីនៅក្រុងប៉េកាំង។
លោក ដូណាល់ ត្រាំ បានថ្លែងថា កិច្ចចរចាពាណិជ្ជកម្មជាមួយប្រទេសចិនមិនបានរលំទេ ហើយលោកបានចាត់ទុកភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលមានសេដ្ឋកិច្ចធំបំផុតក្នុងពិភពលោកថាជា «ការឈ្លោះប្រកែកគ្នាបន្តិចបន្តួច»។
ក្នុងពិធីបើកវេទិកាធុរកិច្ចនោះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានលើកពីសក្តានុពលសំខាន់ៗចំនួនបួនដើម្បីទាក់ទាញអ្នកវិនិយោគពីប្រទេសនេប៉ាល់។
ប្រទេសចិនបានប្រាប់ឲ្យដឹងថា ខ្លួននឹងយកពន្ធគយលើទំនិញនាំចូលដែលមានតម្លៃ៦០ពាន់លានដុល្លារមកពីសហរដ្ឋអាមេរិកបន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានដំឡើងពន្ធគយលើទំនិញចិនដែលមានតម្លៃជាង ២រយពាន់លានដុល្លារ។
យោងតាមយោធាខាងត្បូងបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា កូរ៉េខាងជើងបានចាញ់គ្រាប់មីស៊ីលផ្លោងវង់ប្រតិបត្តិជិតពីរគ្រាប់ ដែលសកម្មភាពនេះជាការបាញ់ចេញគ្រាប់មីស៊ីលលើកទីពីររបស់ក្រុងព្យុងយ៉ាងក្នុងអំឡុងពេលមិនដល់មួយសប្តាហ៍ផង។
ព័ត៌មានផ្សេងទៀត