លោក Mark Esper រដ្ឋមន្ត្រីការពារប្រទេសសហរដ្ឋអាមេរិក បានរិះគន់សកម្មភាពចិនដែលធ្វើឲ្យមានអស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកក្នុងអំឡុងនៃដំណើរទស្សនកិច្ចលើកទីដំបូងរបស់លោកទៅកាន់តំបន់អាស៊ី។
ការតវ៉ាប្រឆាំងពីរត្រូវបានបានគ្រោងធ្វើឡើងនៅក្នុងទីក្រុងហុងកុង មុនពេលការអំពាវនាវឲ្យមានកូដកម្មមួយនៅថ្ងៃចន្ទស្អែកនេះ។
រដ្ឋាភិបាលចិនប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីតាមដាន និងត្រួតពិនិត្យការរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅក្នុងតំបន់ស្វយ័ត Xinjiang Uighur នេះបើយោងតាមអ្នកស្រី Jewher Ilham កូនស្រីរបស់ លោក Ilham Tohti។
សន្ទស្សន៍ភាគហ៊ុននៅក្នុងទ្វីបអាស៊ី និងស.រ.អា.បានចុះថ្លៃកាលពីថ្ងៃសុក្រជាប្រតិកម្មនឹងសេចក្តីប្រកាសរបស់លោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ កាលពីមួយថ្ងៃមុននោះថា លោកនឹងដកពន្ធ១០ភាគរយលើទំនិញចិននៅសេសសល់មានទឹកប្រាក់ ៣០០ពាន់លានដុល្លារ។
ភាពតានតឹងថ្មីនៅក្នុងឧបទ្វីបកូរ៉េមិនមែនជាការបង្ហោះកាំជ្រួចមីស៊ីលឬក៏ការសាកល្បងអាវុធនុយក្លេអ៊ែរអ្វីនោះទេ។ ប៉ុន្តែ ជាការបង្ហាញថ្មីរបស់លោក គីម ជុងអ៊ុន នូវនាវាមុជទឹកថ្មីមួយគ្រឿង។
បាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងក្រុងហុងកុងបានរាលដាលទៅដល់ប្រព័ន្ធរថភ្លើងក្រោមដីនៅក្នុងទីក្រុងនៅថ្ងៃអង្គារនេះ ដោយបានបិទអ្នកដំណើរមិនឲ្យចេញពីរថភ្លើង។
សហរដ្ឋអាមេរិកមិនបានច្រានចោលជំនួបពិភាក្សាជាមួយនឹងមន្ត្រីកូរ៉េខាងជើងនៅក្នុងជំនួបបន្ទាប់បន្សំពីកិច្ចប្រជុំតំបន់អាស៊ានក្នុងប្រទេសថៃក្នុងសប្តាហ៍នេះទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា ថវិកាចំនួន៤០លានដុល្លារបន្ថែមទៀតនឹងត្រូវចំណាយទៅលើការទិញអាវុធពីប្រទេសចិនដើម្បីធ្វើទំនើបកម្មយោធារបស់ប្រទេសនៅអាស៊ីអាគ្នេយ៍នេះ។
បាតុករដែលគាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើនពាន់នាក់បានធ្វើការតវ៉ានៅកណ្តាលទីក្រុងហុងកុងនៅថ្ងៃអាទិត្យដោយទាមទារឱ្យមេដឹកនាំក្រុងហុងកុងចុះចេញពីតំណែងនិងស៊ើបអង្កេតលើការប្រើប្រាស់កម្លាំងប៉ូលិសលើបាតុករ។
ប៉ូលិសប្រឆាំងកុប្បកម្ម បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅថ្ងៃសៅរ៍នេះទៅលើពួកបាតុករដែលដើរកាត់ទីក្រុងហុងកុងនៅជិតព្រំដែនជាមួយចិនដើម្បីធ្វើបាតុកម្មប្រឆាំងនឹងពួកជនសង្ស័យជាជនឥន្ធពាលដែលបានវាយតប់បាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីនោះកាលពីសប្តាហ៍មុន។
នៅមុនមរណភាពរបស់លោកកាលពីថ្ងៃចន្ទកន្លងទៅ លោក Li Peng អតីតនាយករដ្ឋមន្ត្រីចិនត្រូវបានគេកោតសរសេរថា ជារដ្ឋបុរសដ៏យូរមួយរូបនៅក្នុងប្រទេសចិន។
វិបត្តិសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ភូមា ហ្វីលីពីន និងវៀតណាម គឺជាកង្វល់ធំបំផុតក្នុងសវនាការរបស់អនុគណៈកម្មការអាស៊ីប៉ាស៊ីហ្វិកទប់ស្កាត់ការសាយភាពអាវុធនៃគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាអាមេរិក កាលពីថ្ងៃទី២៥ ខែកក្កដានេះ។
ព័ត៌មានផ្សេងទៀត